» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 782 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095697 នាក់

ក្រសួង​ប្រៃសណីយ៍​ច​ម្រុ​ញ​ឲ្យ​ប្រតិ​ប​ត្ត​ករ​ក្រុមហ៊ុន​ទូរ​សព្ទ័​ដោះស្រាយ​រឿង​សេវា​ខ្សោយ​ឬគ្មាន

 


​ភ្នំពេញ ៖ ក្រសួង​ប្រៃសណីយ៍​នៅ​ថ្ងៃទី​២០​កក្កដា បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​ការដាក់ឱ្យ​អនុវត្ត​ប្រកាស​ស្តីពី​គុណភាព​សេវា​ទូរគមនាគមន៍​។​បន្ទាប់ពី​ការចេញប្រកាស ប្រតិបត្តិ​ករ​ទូរគមនាគមន៍​នានា​មាន រយៈពេល ១០ (​ដប់​) ខែ ដើម្បី​កែលំអ និង ពង្រឹងគុណភាព​សេវា​ទូរគមនាគមន៍​របស់​ខ្លួន ។​ក្នុងករណី​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ណា​មិន​អនុវត្តតាម​ស្តង់ដារ​អប្បបរមា​ដែល​បាន កំណត់​ក្នុង​ប្រកាស​នេះ​ទេ ប្រតិបត្តិ​ករ​ទូរគមនាគមន៍​នោះ​នឹងត្រូវ​ទទួលរង​ពិន័យ​។​ការប្រកាស​នេះ​កើត​ក្រោយពី​ប្រមុខ​រាជរដ្ឋាភិបាល​ជម្រុញ​ឲ្យ​មានការ​ពង្រឹង​ប្រព​ន្ធ័​សេវា​ទូរ​សព្ទ័​ដែល​បាននិងកំពុង​យ៉ាប​នាពេល​ស​ព្ធ​ថ្ងៃនេះ​។​a chea vandet1 

​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ (​ក​.​ប​.​ទ​.) បាន​បញ្ជាក់ថា ក​.​ប​.​ទ​. បានចាត់ទុក​ការពង្រឹង​គុណភាព​សេវា​ទូរគមនាគមន៍ គឺជា កិច្ចការ អាទិភាព​បំផុត និង​បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង ក្នុងការ ស្វែងរក មធ្យោបាយ និង​ដំណោះស្រាយ​នានា សំដៅ​បង្កើន គុណភាព​សេវា​ទូរ​សព្ទ​ចល័ត​និង​អ៊ីនធឺណិត និង​លើកកម្ពស់​ការ ការពារ​សិទ្ធិ​របស់ អ្នកប្រើប្រាស់ ដោយសារ តែ​គុណភាព​សេវា​ទូរគមនាគមន៍​បច្ចុប្បន្ន នៅមានកម្រិត​នៅឡើយ ។​

ដូច្នេះ ប្រតិបត្តិ​ករ​សេវា​ទូរគមនាគមន៍ ត្រូវគោរព​តាម​មូលដ្ឋាន ដោយ​ត្រួតពិនិត្យ​ឱ្យបាន​ម៉ត់​ច្ម​ត់​ពី​គុណភាព​សេវា ដូចជា​សំឡេង ល្បឿន រួចហើយ​ត្រូវ​ចូលរួម​ជាមួយ​ក្រសួង​ប្រៃសណីយ៍ ដើម្បី​ធ្វើ​ការវាស់ស្ទង់​គុណភាព​សេវា​ទូរគមនាគមន៍​។ ក្រសួង​ប្រៃសណីយ៍ បាន​តម្រូវឱ្យមាន​ការវាស់ស្ទង់ ៤​ចំនុច ដូចជា ការវាស់ស្ទង់ ដែល​ត្រូវធ្វើ ដោយ​ការប្រើ​ទិន្នន័យ​ពី​ប្រព័ន្ធ​គាំទ្រ​ប្រតិបត្តិ​ករ​។ វាស់​ស្ទង់​តាម​ទីតាំង​ជាក់ស្តែង ដែលមាន​តាម​ការប្រើ​ត្រា​ហ្វិ​ក​សិប្បនិម្មិត (Artificially Generated Traffic) ប្រើ​វិធីសាស្ត្រ​ដ្រា​យ​តេស្ត (Drive Test) និង​វិធី​ស្រា​ស្ត្រ​ក្រាវ​ដឺ​សស់​ស៊ី​ង (Crowdsourcing)​។ វាស់​ស្ទង់​ពី​ភាព​ពេញចិត្ត​របស់​អ្នកប្រើប្រាស់ ដោយ​ត្រូវ​ប្រើ​កម្រង​សំណួរ​បែប​ចំណាត់ថ្នាក់​គុណភាព ពី​ទាប​ទៅ​ខ្ពស់ និង​ចុងក្រោយ​គឺ​វិធីសាស្ត្រ​វាស់​ស្ទង់​ដោយ​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​។​

​ចំពោះ​ការវាស់ស្ទង់​ទាំងអស់ ត្រូវធ្វើ​ជាប្រចាំ ស្របតាម​នីតិវិធី​ស្តង់ដារ ឬ ត្រូវតែ​ធ្វើតាម​សំណើរ​របស់​និយ័ត​ករ​ទូរគមនាគមន៍ តាម​បណ្តឹង​របស់​អ្នកប្រើប្រាស់ ឬ តាម​ការចាំបាច់​។ ហើយ​ប្រតិបត្តិ​ករ​ទូរគមនាគមន៍ ក៏​អាច​ទទួល​ទណ្ឌកម្ម​តាម​ការកំណត់​នៃ​ច្បាប់​ស្តីពី​ទូរគមនាគមន៍​ដែរ ប្រសិនបើ​ខកខាន​ក្នុងការ​រាយការណ៍​គុណភាព​សេវា​ទូរគមនាគមន៍​នោះ​។​​ទន្ទឹមនឹង​នេះដែរ ក​.​ប​.​ទ​. ក៏បាន​ធ្វើការ​ពិគ្រោះ​យោបល់ ជាមួយ ប្រតិបត្តិ​ករ​ទូរគមនាគមន៍ ដើម្បី ទទួលបាន នូវ ធាតុ​ចូល​បន្ថែម និង ផ្លាស់ប្តូរ​យោបល់​គ្នា ដើម្បីឱ្យ ការអនុវត្ត ប្រកាស​នេះ មាន​ភាពរលូន នាពេលខាងមុខ ពីព្រោះ ការពង្រឹង គុណភាព សេវា ទូរ​សព្ទ​ចល័ត នឹង​ត្រូវការ​ពេលវេលា​ច្រើន​ក្នុងការ​ដោះស្រាយ ដែល ក​.​ប​.​ទ​. និង​និយ័ត​ករ​ទូរគមនាគមន៍ កម្ពុជា (​ន​.​ទ​.​ក​.) ត្រូវ​ជួយ សម្របសម្រួល និង​គាំទ្រ ដល់ ប្រតិបត្តិ​ករ​ទូរគមនាគមន៍ ក្នុងការ​រៀបចំ​ឱ្យបាន​ច្បាស់លាស់ នូវ​ផែនការ នៃ ការ កែលំអ គុណភាព​សេវា ទូរគមនាគមន៍​។​

​ក្នុង​រយៈពេល ១០​ខែ ចាប់ពី​ថ្ងៃ​ដែល​ប្រកាស​ត្រូវបាន​ចុះហត្ថលេខា ប្រតិបត្តិ​ករ​ទូរគមនាគមន៍ ដែល​ផ្តល់​សេវា​ទូរស័ព្ទ​អចល័ត សេវា​ទូរស័ព្ទ​ចល័ត និង​សេវា​អ៊ីនធឺណិត​អចល័ត​ក្នុងប្រទេស​កម្ពុជា ត្រូវតែ​អនុវត្តតាម​សូចនាករ​គុណ​ផល​គន្លឹះ​ក្នុង​ប្រកាស ដែលមាន​កម្រាស់ ៦១​ទំព័រ ចែកចេញជា ៨​ជំពូក និង ២០​ប្រការ​។​​ក្រសួង​ប្រៃសណីយ៍ ក៏​តម្រូវឱ្យ​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ទាំងអស់ ត្រូវ​ផ្សព្វផ្សាយ​របាយការណ៍​គុណភាព​សេវា​លើ​គេហទំព័រ​របស់ខ្លួន ឬ តាម​មធ្យោបាយ​ផ្សព្វផ្សាយ​នានា​ជា​កំហិត​។ ហើយ​ប្រសិនបើ​មានការ​រំខាន ឬ ការ​កាត់ផ្តាច់​សេវា​ទូរគមនាគមន៍​ដោយមាន​ការគ្រោងទុក ប្រតិបត្តិ​ករ​ទូរគមនាគមន៍ ត្រូវ​ជូនដំណឹង​ឱ្យបាន​មុន ៤៨​ម៉ោង ព្រមទាំង​ធានា​និរន្តរភាព​នៃ​គុណភាព​សេវា​ក្នុង​កម្រិត​ដែល​អាច​ទទួលយកបាន និង​មាន​ផលប៉ះពាល់​តិច​បំផុត​ដល់​អ្នកប្រើប្រាស់​។ ប្រសិនបើ​មាន​ករណី​វិវាទ​ពាក់ព័ន្ធ​នឹង​គុណភាព​សេវា​ទូរគមនាគមន៍​វិញ គ្រប់ភាគី ត្រូវតែ​ផ្សះ​ផ្សាយ​ក្រោម​កិច្ចសម្របសម្រួល​របស់​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​។​a chea vandet 

​