» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 326 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095241 នាក់

ព្រះរាជក្រឹត្យ​តែងតាំង​សមាសភាព​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា នៃ​អង្គចៅក្រម​អាណត្តិ​ថ្មី​មាន ឧបនាយករដ្ឋមន្ដ្រី កើត រិ​ទ្ធ ជា​សមាជិក​ទី​១


​ភ្នំពេញ​៖ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា បានចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​តែងតាំង សមាសភាព​សមាជិក​ឧ​ត្ត​ម​ប្រឹក្សា នៃ​អង្គចៅក្រម​។​
​ក្នុង​ព្រះរាជក្រឹត្យ​ដែល​បណ្ដាញ​ព័ត៌មាន F​ទទួលបាន​នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ បាន​កំណត់ថា ឧបនាយករដ្ឋមន្ដ្រី កើត រិ​ទ្ធ រដ្ឋមន្ដ្រី​ក្រសួងយុត្តិធម៌ ជា​សមាជិក​ទី​១ នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ជាមួយ​សមាជិក​ចំនួន​១០​រូប​ផ្សេងទៀត​។​a keut rith 

​សូមបញ្ជាក់ថា​បើតាម​ច្បាប់​“​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​” អាច​បក​ប្រែជា​វាក្យសព្ទ​គតិយុត្ត (Le Terme Juridique/ Legal Terminology) ភាសា​បាំ​រាំង​ថា “Le Conseil Supérieur de la Magistrature” និង​ជា​ភាសា​អង់គ្លេស “Supreme Council of Magistracy”​។​​ស្ថាប័ន​នេះ​មាន​គោលបំណង​ក្នុង​ការជួយ​ដល់​ព្រះមហាក្សត្រ​ដើម្បី​ធានា​ឯករាជ្យភាព​នៃ​អំណាចតុលាការ (Pouvoir Judiciaire/ Judiciary)​ឱ្យស្រប​ទៅតាម រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

អនុលោម​តាមច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ថ្មី (Loi sur l’organisation et le fonctionnement du Conseil Supérieur de la Magistrature/ Law on the organizing and the functioning of Supreme Council of Magistracy ) ដែល ត្រូវបាន​ព្រះមហាក្សត្រ​ឡាយព្រះហស្តលេខា​កាលពី​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ ២០១៤ ។ ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ត្រូវ​ស្ថិត នៅក្រោម​ព្រះរាជាធិបតីភាព​របស់​ព្រះមហាក្សត្រ និង​មាន​សមាជិក​ចំនួន ១១​រូប ដូច​មានចែង​ក្នុង​មាត្រា​៤ នៃ​ច្បាប់​ខាងលើ​។​

ទោះបីយ៉ាងណា​ព្រះមហាក្សត្រ​ដែលជា​ប្រធាន​មិនមាន​ព្រះរាជសិទ្ធក្នុងការចូលរួម​សម្រេច​ក្នុង​កិច្ចប្រជុំ​របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ទេ​។​ពាក់ព័ន្ធ​នឹង​សមត្ថកិច្ច​វិញ ស្ថាប័ន​នេះ មាន​តួនាទី​ស្នូល​ក្នុងការ​តែងតាំង ផ្លាស់ប្តូរ ផ្តាច់​ពីមុខ​ងារ​ដាក់ ឱ្យនៅ​ក្រៅ​ក្របខណ្ឌ ដាក់​ឱ្យនៅ​ទំនេរ និង​លុបឈ្មោះ​ចៅក្រម​ទាំងអស់ (​មាត្រា​១៨​នៃ​ច្បាប់​ដដែល​)​ដែល​អំណាច​ពិត​នៃ​ការសម្រេច​នេះ​ស្ថិតនៅលើ​រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​។​

​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ក៏មាន​តួនាទី​ក្នុងការ​ពិគ្រោះ​យោបល់ លើ​សេចក្តីស្នើច្បាប់ (La Proposition de loi) ឬ​សេចក្តីព្រាងច្បាប់ (Le Projet de Loi) ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​តុលាការ ផងដែរ (​មាត្រា​១៩ នៃ​ច្បាប់​ដដែល​) ព្រមទាំង​មាន​សមត្ថកិច្ច​មួយចំនួន​ទៀត​ដែល​មានចែង​ចាប់ពី​មាត្រា​២០​ដល់​មាត្រា​២៦​នៃ​ច្បាប់​នេះ​។​

​សូមបញ្ជាក់​ផងដែរ​ថា ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​ឧ​ត្ត​ម​ក្រុម ប្រឹក្សា​នៃ​អង្គចៅក្រម​ចាស់ ដែល​ត្រូវ​បានប្រកាស​ឱ្យប្រើ​ដោយ​ព្រះរាជក្រម លេខ​០៩ ន​.​ស​.៩៤ ចុះ​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​១៩៩៤ ត្រូវបាន​និរាករណ៍ (​លុបចោល​)[Abroger/Abrogate] និង​ជំនួស​ដោយ​ច្បាប់​ថ្មី​ខាងលើនេះ​៕a court council new1 a court council new a court majestra a manet keurrith 
​