» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 69 នាក់

ម្សិលមិញ 11753 នាក់

សរុប 21094984 នាក់

តើ​ឯកឧត្តម ម៉ៅ ធនិន​អភិបាលខេត្ត​ពោធិ៍សាត់​មាន​វិធានការ​បែបណា​ចំពោះ​ឈ្មួញ​ខិលខូច​ឃុបឃិត​គ្នា​ជាមួយ​មន្ត្រី​ជំនាញ​ជលផល​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​បើកដៃ​អោយ​ជនជាតិ​យួន​ប្រ​ព្រឹ​ត​បទល្មើស​នេសាទ​និង​ការប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​ប្រភេទ​អួន កែឆ្នៃ​និង​យាំង​កាវ​ក្នុង​បឹង​ទន្លេសាប​ក្នុង​ទឹកដី​ខេត្តពោធិ៍សាត់​


(​ខេត្តពោធិ៍សាត់​) ៖​បទល្មើស​នេសាទ​ទ្រង់ទ្រាយ​ធំ ប្រើ​ដោយ​ឧបករណ៍​ប្រភេទ​អួន​អូស​គូរ ឬ​អួន​កែច្នៃ និង​ប្រភេទ​យា​ុំ​ង​កាវ ក្នុង​ទឹកដី​ខេត្តពោធិ៍សាត់ កំពុង​ចាប់ផ្តើម​ដំណើរការ​ហើយដោយ​សារ​រការ បើកភ្លើង​ខៀវ​ពី​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​! a mao thonin5 

​បើ​យោងតាម​សេចក្តីរាយការណ៍​ពី​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួ​សារបាន​ឲ្យ​ដឹងថា​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ប្រភេទ​អួន​អូស​គូរ ឬ​អូន​កែច្នៃ ឬ​យាំ​ុ​ង​កាវ​អូស​យក​មច្ឆា ជាតិ​គ្រប់​ប្រភេទ​នៅ​តំបន់​បឹង​ទន្លេសាប ក្នុងស្រុក​ក្រគរ ខេត្តពោធិ៍សាត់ និង​នៅ​ចំណុច​មុខ​ផ្សោត មុខ​បាឡត មុខ​ពាម​បាង ក្នុងស្រុក​ស្ទោង និង​ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​បានចាប់ផ្តើម​រៀប​ជើង​ព្រួល​ធ្វើ​សកម្មភាព​នេសាទ​ល្មើស​ហើយ ដោយ​ក្រុម​អ្នកនេសាទ​ទាំងនោះ​កំពុង តែ​រៀបចំ​ចែករម្លែក​ផលប្រយោជន៍​អ្នកពាក់ព័ន្ធ​ទាំងអស់ ដើម្បី​សម្រួល​ឲ្យ​ការធ្វើសកម្មភាព​នេសាទ​ល្មើសច្បាប់​របស់​ពួកគេ​ដែល​ប្រព្រឹត្តទៅបាន​ដោយ​​រលូន​នោះ​គឺ​: ចាប់ពីពេលនេះ​តទៅ​។​

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​បន្ថែមទៀត​ថាះ​ក្រុម​អ្នកនេសាទ​ល្មើសច្បាប់​ប្រើ​ឧបករណ៍​អួន​គូរ ឬ​អូន​កែច្នៃ ឬ​យាំង​កាវ​​ចាប់ផ្តើម​រត់ការ​បែង ចែក​ផលប្រយោជន៍​ជូន​ស្ថាប័ន​ពាក់ព័ន្ធ​ដោយ​ចំណាយ​ប្រមាណ ២២០​លាន​រៀល​សម្រាប់​ទូក​អូស​អួន​មួយ​វង់ ។ ​ប្រភព​ខាងលើ​បាន​បង្ហើប​អោយដឹងថា សព្វថ្ងៃ​មានឈ្មោះ​អេង ចេង​ជា​ជនជាតិ​យួន​និង​ឈ្មោះ មែ​ល​ជា​មន្ត្រី​ប៉ូ​លី​ជា​មេខ្យល់​រត់ការ​អោយ​ក្រុម​ទូក​នេសាទ​ប្រ​មូ​លុយ​យក​បិតមាត់​សមត្ថកិច្ច​ជំនាញ​និង​និង​អាជ្ញាធរ​ពាក់ព័ន្ធ ទាំងអស់​ក្នុង​ខេត្តពោធិ៍សាត់​​ដើម្បីអោយ​ក្រុម​អ្នកនេសាទ​ប្រើ​ឧបករណ៍​អួន​កែច្នៃ​ទាំងនោះ​រៀបចំ​ផែនការ​ណ៏​សកម្មភាព​នេសាទ​ល្មើសច្បាប់​ពី​ចំណុច​កំពង់​លួង ក្នុងស្រុក​ក្រគរ​នៃ​ទឹកដី​ខេត្តពោធិ៍សាត់​រហូតដល់​ចំណុច​បាឡត ក្នុង​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ​។​

​ក្រុម​នេសាទ​ល្មើសច្បាប់​ទាំងនោះ បាន​ចំណាយ​ប្រាក់​យ៉ាងច្រើន​សន្ធឹក​បែប នេះ​រត់ការ គឺ​ដើម្បី​ឲ្យ​ពួកគេ​អាចធ្វើ​សកម្មភាព​នេសាទ អូស​អួន​កែច្នៃ បាន​ពេញ​មួយ​រដូវ ប្រាំង​ខាងមុខនេះ ។ អួន​កែច្នៃ អូស​ដោយ​ម៉ាស៊ីន​ធំៗ មាន​៦​ម៉ាស៊ីន ដែល​អាច​អូសទាញ​ធ្វើ​សកម្ម ភាព ចាប់យក​ផល​ត្រី​បាន​គ្រប់​ប្រភេទ ទៅ​តំបន់​ទឹក​រាក់​និង​ទឹក​ជ្រៅៗ !! ។​​សកម្មភាព​នេសាទ​ប្រើ​ឧបករណ៍​អួន​គូរ ឬ​អូន​កែច្នៃ ឬ​យាំ​ុ​ង​កាវ​នេះ​ធ្វើអោយប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងូ​ដល់​បរិស្ថាន​បឹង​ទន្លេសាប និង​ធ្វើអោយ​ហិនហោច​អស់​នូវ​ហ្វូង​មច្ឆា​ជាតិ​យ៉ាង​លឿន​បំផុត​ឆ្ពោះទៅ​អនាគត​ខាងមុខ​។​

​តាម​ប្រភព​ខាងលើ​បាន​ឲ្យ​ដឹង​ទៀតថា ពួក​ឈ្មួញ​ដែល​ក្រុម​អ្នកនេសាទ​ប្រើ​ឧបករណ៍​អួន​កែច្នៃ​ល្មើសច្បាប់​ទាំងនោះ​មានឈ្មោះ អេង ចេង​, អេង វេ​ង​, អេង ម៉ៅ​, ង្វៀង យ៉ាំង​គូ​, ង្វៀង យ៉ាំង​ឡាំង​, ឌី ណា និង​ឈ្មោះ ភឿន ដែល​ពួកគេ​មាន​ទូក​ម៉ាស៊ីន​ធំៗ ត្រៀម​បម្រុង​សម្រាប់​ប្រព្រឹត្ត​បទល្មើស​នេសាទ​នៅ​ចំណុច​ខាងលើ​នៃ​តំបន់​បឹង​ទន្លេសាប​។ មិនតែប៉ុណ្ណោះ​ការធ្វើសកម្មភាព​នេសាទ​ល្មើសច្បាប់ ប្រើ​ឧបករណ៍​អួន​គូរ ឬ​អូន​កែច្នៃ ឬ​យាំង​កាវ​នេះ​មិនមែន​ទើបតែ​កើតឡើង​សម្រាប់​ឆ្នាំនេះ​ទេ គឺ​កើត​ឡើងជា​រៀងរាល់ឆ្នាំ ហើយ​បើតាម​ប្រភព​បាន​ឲ្យ​ដឹងថា​អ្នកប្រព្រឹត្ត​នោះ​គឺ​មុខ​ដដែលៗ ។​

​ច្បាប់​ស្តីពី​ជលផល ជំពូក​ទី​៥(​ហាមឃាត់​ដាច់ខាត​)
​មាត្រា​២២;៨_​អួន​អូស​គូ ឬ​អួន​ហ៊ុម​រួមផ្សំ​ភ្លើង​ឲ​ត្រី​ឬ​វា​រី​សត្វ​កុំ​។១០-​អួន​អូស​គ្រប់​ប្រភេទ​នៅ​ទឹកសាប​និង​ឈិ​ប​យន្ត​។​
៧-​ការនេសាទ​ដោយ​ឧ​បករ​ណ៏​ម៉ាញ់ នាម ជន​មង​​ក្រឡុក​មង​អូស ឈ្នាង​អូស​លៀស​ឬ​ខ្ចៅ​នៅ​ទឹកសាប​អូស​ឬ​រុញ​ដោយ​កម្លាំង​ម៉ា​សុ​ី​ន​។​

​មាត្រា​៨២:
​បុគ្គល​ដែល​បានផ្តល់​មធ្យោបាយ ឬ​បាន​បញ្ជា ឬ​បាន​សម្រួល​ឲ​ជន​ណាមួយ​ប្រព្រឹត្ត​បទល្មើស​ជល​​ផល​ត្រូវ​ចាត់ទុកថា​: ជា​បទ​សមគំនិត​ហើយ​ត្រូវ​
​ផ្តន្ទាទោស​តាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​នេះ​ដូចគ្នា​និង​​អ្នកប្រព្រឹត្ត​បទល្មើស​ផ្ទាល់​ដែរ ។​

​ករណី​ខាងលើនេះ អង្គភាព​សារព័ត៌មាន​យើង លើកយក​នូវ​ប្រភព​បែ​ក​ធ្លាយ​ផែនការ​សកម្មភាព​នេសាទ​ល្មើសច្បាប់​ខាងលើ​មក​ចុះផ្សាយ​នេះ​គ្មាន​បំណង​អ្វី​ក្រៅពី​ជា​សារ​មួយ​ជូន​ដល់​ថ្នាក់ដឹកនាំ ដើម្បី​ចាត់​វិធានការណ៍​តាមដាន​និង​ទប់ស្កាត់ អោយមាន​ប្រសិទ្ធិភាព​ដើម្បី​ថែរក្សា​មច្ឆា​ជាតិ​អោយបាន​គង់​វង់ និង​កើន​ទិន្នផល​ត្រី​ឡើងវិញ ៕a fish eco a fish ky4 a fish po4 a fish po a fish po1 a fish po2 

​