» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 190 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095105 នាក់

បែក​រឿង​ពុករលួយ​នៅ​មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ​ករណី​យ៍​បញ្ចូល​ក្របខ​ណ្ឌ័​គ្រូពេទ្យ​ស្ម​គ្រ​ចិត្រ​ប្រឆាំង​កូ​វីត​១៩

 

​ខេត្តក្រចេះ​៖​បុគ្គ​លឹក​ស្ម​គ្រ័​ចិត្ត​ប្រឆាំង​កូ​វីត​១៩​ចូល​ក្របខ័ណ្ឌ​ក្រសួងសុខាភិបាល​តាមរ​យះ​មន្ទីរ​សុខាភិបាល​នៅ​ខេត្តក្រចេះ អស់​ម្នាក់ៗ​ចាប់ពី​១០.០០០$​ទៅ​១៣.០០០$!?​។​a co docter 

​បើតាម​លិខិត​អនាមិក ដែល​ធ្វើ​នៅ​ថ្ងៃទី​១៩.០៦.២០២១ និង​ការអះអាង​ពី​មន្ត្រីៗ​ជាន់ខ្ពស់​នៅ​ខេត្តក្រចេះ និយាយថា​លោក ទឺ ប៊ុន​ឡេង​(​ហៅ​ពេទ្យ​ទូច​)​ប្រធានការិយាល័យ​រដ្ឋ​បាល នៃ​មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ​គឺជា​អ្នក​ធើ​រឿងនេះ​?​។​​មន្ត្រី​ស្ម័គ្រចិត្ត​ជាប់កិច្ចសន្យា​ប្រឆាំង​កូ​វីដ​១៩ នៅ​ខេត្តក្រចេះ​មាន​ចំនួន​១២៩​នាក់ ។​​ក្នុង​ម្នាក់ៗ​ប្រភព​និយាយថា​ត្រូវ​ចំណាយ​ចាប់ពី​១០.០០០$ ទៅ​១៣.០០០$ ។​​ជា​ថ្នូរ​និង​បំពេញបែបបទ ប្រវត្តិរូប​ហើយ​ផ្លោះ​ដោយ​មិន​ឆ្លងកាត់​ការត្រួតពិនិត្យ ពី​ប្រធាន​អូ​ឌី​ក្រុង​.​ស្រុក​.​ដើម្បី​បញ្ជូន​ឈ្មោះ​ទៅ​ក្រសួង​ឱ្យ​ជាប់​ក្របខ័ណ្ឌ​រដ្ឋ​។​

បើតាម​ពត៍​មាន​ឮថា​មន្ត្រី​ស្ម័គ្រចិត្ត​ជាប់កិច្ចសន្យា បម្រើ​ការងារ​ប្រឆាំង​ជំងឺ​កូ​វីដ​១៩ ទូទាំងប្រទេស​ចំនួន​៣.០០០​នាក់ សម្តេច​តេ​ជោ​ហ៊ុនសែន​ឲ្យ​ចូល​ក្របខ័ណ្ឌ​ពេញ​សិទ្ធ ដោយ​ពុំមាន​ការបង់ប្រាក់​ឡើយ​.!​។​​ផ្ទុយទៅវិញ សម្រាប់​ខេត្តក្រចេះ​បែ​ជា តម្រូវ​ឱ្យចូល​ក្របខ័ណ្ឌ​នៃ​ក្រសួងសុខាភិបាល ចំនួន​១៣០​នាក់​មាន​បង់​សេវា​ទៅវិញ​?​មិនដឹងថា​តើ​ហេតុ​អី​?​។​

​មាន​សេចក្តីរាយការណ៍​ថា​លោក ទឺ ប៊ុន​ឡេង តែងតែ​អួតថា​ខ្លួន​មាន​សែស្រឡាយ​ខ្នងបង្អែក​រឹងមាំ​ចង់​ដក​ចង់​ដាក់​នរណា​ក៍បាន​! ។​​ជាក់ស្ដែង​៖ រាល់​ការផ្លាស់ប្ដូរ​កន្លែង ធ្វើការ​របស់​មន្ត្រី​ពេទ្យ​នៅ​ខេត្តក្រចេះ ពី​មណ្ឌល​មួយ​ទៅ​មណ្ឌល​មួយ ឬ​ពី​ការិយាល័យ​មួយ ទៅ​ការិយាល័យ​មួយទៀត​គឺ​ឈ្មោះ ទឺ ប៊ុន​ឡេង ជា​អ្នករៀបចំ​ទាំងអស់ ហើយ​ពួកគេ​សុទ្ធតែ​បង់លុយ​ជូន​លោក តឺ ប៊ុន​ឡេង ក្នុង​ម្នាក់ៗ​រាប់ពាន់​ដុល្លារ​អាមេរិក​ទើប​សម្រេចបាន​។​

​ពាក់ព័ន្ធ​ករណី​ខាងលើ​ដែរ លោក​ទឺ ប៊ុន​ឡេង (​ហៅ​ពេទ្យ​ទូច​)​ប្រធានការិយាល័យ​រដ្ឋ​បាល នៃ​មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ បាន​បដិសេធ​ប្រាប់ អ្នកសារព័ត៌មាន​នៅ​ព្រឹក​ទី​២៥.០៧.២០២១​ថា​៖ លោក​មិនបាន​យកលុយ​ពី​មន្ត្រី​ស្ម័គ្រចិត្ត ជាប់កិច្ចសន្យា បម្រើ​ការងារ​ប្រឆាំង​ជំងឺ​កូ​វីដ​១៩ ក្នុង​ម្នាក់ៗ​ចាប់ពី​១០.០០០$ ទៅ​១៣.០០០$​ឡើយ​។​តែ​​ចំពោះ​រឿង​បំពេញ​ប្រ​វត្ត​រូប​ចូល​ក្របខ័ណ្ឌ​រដ្ឋ លោក​បាន​ទទួលស្គាល់ថា​៖ លោក​ពិតជា​បាន​រំលង​ប្រធាន​(​អូ​ឌី​)​ប្រា​ដក​មែន ប៉ុន្តែ​ការធ្វើ​រំលង​នោះ គឺ​តាម​គោល​ការ​របស់​ក្រសួងសុខាភិបាល​?​។​

​រីឯ​លោក ឈ្នាង សុ​វុត្ថា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ បាន​បដិសេធ​មិន​បកស្រាយ​ឡើយ ។​​ដោយ​លោក​ថា​៖ ខណៈពេល​នេះ ខាង ACU កំពុងធ្វើការ​ស៊ើបអង្កេត​ហើយ ចំពោះ​សាច់រឿង​ម៉េច​អី​ម៉េច​ចាំមើល​សិន​!​។​សង្ឃឹមថា​អំពើពុករលួយ​ក្នុង​ទ្រង់ទ្រាយ​ធំ​មួយ​នេះ​នឹង​ត្រូ​បាន​រកឃើញ​អ្នកទទួលខុសត្រូវ​ជាមិនខាន​!៕a co docter1 a co docter2 a co docter3 

​