» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 236 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095151 នាក់

រដ្ឋលេខាធិកា​ក្រសួង​ការងារ​ចង់​រុញ​រឿង​បាតុកម្ម​ក​ស៊ីណូណាហ្កា​ចូល​តុលាការ​កម្មករ​ថា​នឹង​បាតុកម្ម​រហូត​ចប់​

​ភ្នំពេញៈ លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានឱ្យដឹងថា ក្រសួង​នឹង​បន្ត​សម្របសម្រួល​វិវាទ​របស់​បុគ្គលិក និង​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍​បន្តទៀត ប៉ុន្តែ​បើ​ក្នុងករណី​មិនមាន​ការចុះ​សម្រុង​គ្នា​ភាគី​ទាំង ២ អាច​បន្ត​ដោះស្រាយ​តាមផ្លូវ​តុលាការ​។​a heng soura 

​គិត​ត្រឹម​ថ្ងៃទី ២៨ ធ្នូ គឺជា​ថ្ងៃទី ១១ ហើយ ដែល​អតីត​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍​បាន​ប្រមូលផ្តុំ​គ្នា​ធ្វើ​កូដកម្ម​អហិង្សា​នៅមុខ​អគារ​ណាហ្គា​ទី ១ ដើម្បី​ទាមទារ​ឱ្យ​បុគ្គលិក ៣៦៥ នាក់ ចូលធ្វើការ​វិញ និង​បញ្ឈប់​ការរើសអើង​សហជីព បន្ទាប់ពី​ពួកគេ​ត្រូវបាន​បញ្ឈប់​ពី​ការងារ​កាលពី​អំឡុង​ឆ្នាំ ២០២០ ដោយ​មូលហេតុ​វិបត្តិ​កូ​វីដ ១៩​។​

​លោក ហេង សួរ បាន​ប្រាប់​សែត​​ថា​៖ «​ក្នុងករណី​មិន​សះជា​គឺ​ភាគី​ទាំង ២ ត្រូវ​ប្តឹងទៅ​តុលាការ​ដែលជា​នីតិវិធី​ចុងក្រោយ​។ អ្វីដែល​នៅក្នុង​ដែន​ច្បាប់​ការងារ គឺ​ក្រសួង​នឹង​បន្ត​បំពេញ​។ អ្វីដែល​លើសពី​ដែន​នៃ​ច្បាប់​ស្តីពី​ការងារ​គឺ​អ្នកធ្វើ ឬ​អ្នក​បំពេញ​នីតិវិធី​បន្ទាប់​គឺ​ត្រូវបំពេញ​កាតព្វកិច្ច​នោះ​»​។​​កាលពី​ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២១ ក្រសួង​ការងារ​បាន​បន្ត​ជួប​សម្របសម្រួល​ដោះស្រាយ​ករណី​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន ណាហ្គា​វើ​លដ៍ លី​មី​ធី​ត ដោយមាន​លោកស្រី ឈឹម ស៊ីថរ និង លោក​មេធាវី ហម ស៊ុន​រិ​ទ្ធិ ជា​តំណាង​ភាគី​កម្មករនិយោជិត និង​លោក Mike Ngai ជា​តំណាង​ភាគី​ក្រុមហ៊ុន​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ​ចេញផ្សាយ​កាលពី​ថ្ងៃ ២៣ ធ្នូ​បាន​ឲ្យ​ដឹង​ថ​៖​ភាគី​ទាំង ២ នៅតែ​មិនទាន់​ព្រមព្រៀង​ក្នុងការ​បញ្ចប់​ករណី​វិវាទ​នៅឡើយ ដោយ​តំណាង​ក្រុមហ៊ុន នឹង​ពិចារណា​លើ​រូបមន្ត​ក្នុងការ​គណនា​ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យាការងារ​ជូន​កម្មករនិយោជិត​ចំនួន ៨៥ នាក់ ដែល​បាន​ឯកភាព​ទទួលយក​ការទូទាត់​ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យាការងារ ស្របតាម​ច្បាប់ ក្រោម​ការសម្របសម្រួល​របស់​ក្រសួង ប៉ុន្តែ​ក្រុមហ៊ុន​មិន​ព្រម​ទទួលយក​កម្មករនិយោជិត​ដែល​កំពុង​តវ៉ា​ផ្សេងទៀត​ឱ្យចូល​ធ្វើការ​វិញ​ទេ​។​

តំណាង​កម្មករនិយោជិត ទាមទារ​ឱ្យ​ដោះស្រាយ​ជា​កញ្ចប់ ដោយ​តម្រូវឱ្យ​ក្រុមហ៊ុន ទទួលយក​កម្មករនិយោជិត​ដែល​កំពុង​តវ៉ា​ឱ្យចូល​ធ្វើការ​ជាមុន ទើប​កម្មករនិយោជិត​ចំនួន ៨៥ នាក់​ផ្សេងទៀត ព្រម​ទទួលយក​ការទូទាត់​ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យាការងារ​ស្របតាម​ច្បាប់​។ អ្នកស្រី ឈឹម សុខន លេខា​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មក​រ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍​ថ្លែង​នៅ​ថ្ងៃទី ២៧ ធ្នូ​ថា ក្នុងករណី​ដែល​ការដោះស្រាយ​នៅក្នុង​ដំណាក់កាល​អាជ្ញាកណ្តាល​ត្រូវបាន​បញ្ចប់​បុគ្គលិក​ទាំងអស់​នឹង​ជ្រើស​រើសយក​ការធ្វើ​កូដកម្ម​អហិង្សា ដើម្បី​ទាមទារ​ដំណោះស្រាយ​។ អ្នកស្រី​បន្តថា​ការដែល​ជ្រើស​រើសយក​ការធ្វើ​កូដកម្ម​នេះ ដោយ​រំពឹងថា ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​ក្រុមហ៊ុន​នឹង​ព្រម​ទទួលយក​ពួកគេ​ឱ្យចូល​ធ្វើការ​វិញ និង​បញ្ឈប់​ការរើសអើង​សហជីព​តទៅទៀត ហើយ​ការទទួល​បុគ្គលិក​ឱ្យចូល​ធ្វើការ​វិញ ក៏​អាច​បង្ហាញថា ក្រុមហ៊ុន​បាន​គោរព​ទៅតាម​ច្បាប់​ផងដែរ​។​

អ្នកស្រី ឈឹម សុខន ៖ «​ខាង​សហជីព​ខ្ញុំ​ជ្រើស​រើសយក​ការធ្វើ​កូដកម្ម​អហិង្សា​រហូតដល់​មាន​ដំណោះស្រាយ​តែម្តង​។ យើង​ឃើញថា ការបញ្ឈប់​ពួកយើង​នេះ គឺមាន​លក្ខណៈ​មិន​ប្រក្រតី ដោយសារ​ក្នុងចំណោម ៣៦៥ នាក់ គឺ​ភាគច្រើន ជា​សមាជិក​សហជីព សកម្មជន និង​ថ្នាក់ដឹកនាំ​សហជីព​។ យើង​មើលឃើញថា ក្រុមហ៊ុន​ហ្នឹង គឺមាន​បំណង​ចង់​រំលាយ​សហជីព​»​។​​កិច្ចចរចា​នេះ ធ្វើឡើង​ក្រោម​ការសម្របសម្រួល​ពី​លោក ទេស រុក្ខា​ផល អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​គណៈ​កម្ម​ការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម និង​បាតុកម្ម នៅតាម​គ្រប់មុខ​សញ្ញារ​បស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅឯ​ទីស្តីការក្រសួង​ការងារ​។ យ៉ាងណាក្តី ក្រសួង​ការងារ​បញ្ជាក់ថា ក្រសួង​នឹង​បន្ត​ព្យាយាម​ធ្វើការ​សម្របសម្រួល​ដោះស្រាយ​ករណីនេះ​បន្តទៀត ទៅតាម​នីតិវិធី​ត្រឹមត្រូវ​នៃ​ច្បាប់ នៅ​ទីស្តីការក្រសួង​ការងារ​។​

​លោក មឿ​ន តុលា នាយក​ប្រតិបត្តិ មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​ថ្លែងថា ភាគី​ក្រុមហ៊ុន គួរតែ​ឆាប់​បញ្ចប់​វិវាទ​នេះ ដោយ​ការទទួលយក​បុគ្គលិក​ត្រឡប់មកវិញ ជាជាង​បន្ត​ជ្រើសរើស​បុគ្គលិក​ថ្មី ដែល​គ្មាន​បទពិសោធ​។ លោក តុលា ក៏​សង្ឃឹម​ដែរ​ថា ស្ថាប័ន​ពាក់ព័ន្ធ​នឹង​ព​ន្លឿ​ន​ដោះស្រាយ​បញ្ហា​ដែល​បុគ្គលិក​ក្រុមហ៊ុន​នេះ ទាមទារ​ឱ្យបាន​ឆាប់រហ័ស​ចៀសវាង​មានការ​បន្ត​ការតវ៉ា​បន្តទៀត ខណៈ​បុគ្គលិក​ប្រមូលផ្តុំ​គ្នា​តវ៉ា គឺ​ដើម្បី​តែ​ក្រពះ​តែប៉ុណ្ណោះ​។​សូមបញ្ជាក់ថា​គេ​ឃើញ​លោក​ឃួ​ង​ស្រេង​អភិបាលរ​ជធ​នី​ភ្នំពេញ​បាន​ដឹកនាំ​កម្លាំង​ទៅ​ព្រមាន​អតីត​បុគ្គ​លឹគ​ក្រុមហ៊ុន​ក​ស៊ី​ណូ​ណា​ហ្កា​ឲ្យ​បញ្ឈប់​ការធ្វើ​ប​តុ​កម្ម​ផងដែរ​ដោយ​ចាត់ទុកថា​បាតុករ​យក​ទីសាធារណៈ​បង្ក​ការរំខាន​។​a naga strike3 


​