» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1166 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120842 នាក់

សម្តេច​ក្រឡាហោម ស ខេង ៖ ដើម្បី​ពង្រឹង​ស្ថិរភាព និង​លទ្ធិប្រជាធិបតេយ្យនៅ​មូលដ្ឋាន គឺ​ត្រូវតែមាន​ការបោះឆ្នោត​

​បាត់ដំបង​៖ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះ​មូលដ្ឋាន​ខេត្តបាត់ដំបង សម្តេច​ក្រឡាហោម ស ខេង បាន​បញ្ជាក់ថា ដើម្បី​ពង្រឹង​ស្ថិរភាព និង​លទ្ធិប្រជាធិបតេយ្យនៅ​មូលដ្ឋាន ឱ្យបាន​រឹងមាំ គឺ​ត្រូវតែមាន​ការបោះឆ្នោត ជាពិសេស​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់ ដែល​នឹង​ឈានចូល​មកដល់​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ ។a b kheng

​នៅក្នុង​ពិធី​បើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត រយៈពេល​១​ថ្ងៃ​ពេញ គឺ​ពេលព្រឹក​ធ្វើ​នៅក្នុង​ក្រុង​បាត់ដំបង និង​ពេល​រសៀល​នៅ​ស្រុក​បាណន់ ដើម្បី​ស្វែងរក​សំឡេងឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុងការ​ជ្រើសរើស​សមា​ជិ​ក​ក្រុមប្រឹក្សាឃុំ​សង្កាត់ នា​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២២​សម្តេច​ក្រឡាហោម ស ខេង បាន​បញ្ជាក់ថា ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់​នេះ គឺ​ពិត​ជាមាន​សារសំខាន់​ខ្លាំងណាស់​សម្រាប់​ការពង្រឹង​ស្ថិរភាព និង​លទ្ធិប្រជាធិបតេយ្យនៅ​ថ្នាក់មូលដ្ឋាន​ឱ្យ​កាន់តែ​រឹងមាំ ស្របតាម​ឆន្ទៈ និង​ការចង់បាន​របស់​ប្រជាពលរដ្ឋ ពិសេស​លើ​កិច្ចអភិវឌ្ឍន៍​មូលដ្ឋាន ។​

​សម្តេច បញ្ជាក់ទៀតថា តាមរយៈ​ការបោះឆ្នោត​នេះ គឺ​មូលដ្ឋាន​របស់​យើង​មាន​ស្ថិរភាព​និង​សេដ្ឋកិច្ចសង្គម​មានការ​វិ​ឌ្ឍ​ន៍​រីកចម្រើន ហើយ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក៏​រីកចម្រើន​ផងដែរ ។
​តាមរយៈ​ការផ្ទេរ​សិទ្ធិអំណាច ដើម្បីឱ្យ​ក្រុមប្រឹក្សាឃុំ សង្កាត់ មានការ​ទទួលខុសត្រូវ មាន​ទឹកចិត្ត មាន​មធ្យោបាយ មាន​ធនធាន​ក្នុងការ​ជំរុញ​ដល់​កិច្ច​អភិវឌ្ឍ ក៏ដូចជា​ការដឹកនាំ​ការអភិវឌ្ឍ រួមជាមួយ​ប្រជាពលរដ្ឋ​នៅ​នឹង​មូលដ្ឋាន​របស់គាត់ ។​

​សម្តេច​ក្រឡាហោម ស ខេង បាន​បន្តទៀតថា ការពិត​រដ្ឋបាល​ថ្នាក់ជាតិ រដ្ឋបាល​ស្រុក ខេត្ត សុទ្ធ​តែមាន​ភារកិច្ច​ត​ម្រ​ង់​ទិស​ដល់​មូលដ្ឋាន​ជួយ​មូលដ្ឋាន ។ កាល​មុន​ការគ្រប់គ្រង​អំណាច​មជ្ឈការ​គឺ​នៅតែ​ថ្នាក់ជាតិ ដោយឡែក​ថ្នាក់ក្រោម​ជាតិ​មិនមាន​អំណាច ដែល​ធ្វើឱ្យ​ថ្នាក់ក្រោម​ជាតិ​ធ្វើ​អ្វី​មិនបាន​ដោយសារតែ​មិនមាន​សិទ្ធិ ដែល​នេះ​គឺជា​បទពិសោធន៍​របស់​យើង ដូច្នេះហើយ​ទើប​យើង​ចាប់យក​ឱកាស​ហ្នឹង តាំងពី​ពេល​យើង​មាន​សុខសន្តិភាព​រហូតមក​ដល់​នឹង​ពេលនេះ យើង​បាន​ប្រើប្រាស់​ឱកាស​នេះ​នូវ​ស្ថិរភាព​ថែមទៀត​នូវ​សុខសន្តិភាព​នៅ​មូលដ្ឋាន និង​ការអភិវឌ្ឍ ដោយមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ ដែល​នេះ​គឺជា​អ្វីដែល​យើង​ចង់បាន ហើយ​បើ​យើង​តែងតាំង​ក៏បាន តែ​ខ្វះ​ការចូលរួម ខ្វះ​ការគាំទ្រ នោះ​ហើយ​ជា​បញ្ហា ។​

​សម្រាប់​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៥ ខែមិថុនា​តាមរយៈ​សារលិខិត​ចុះ​ថ្ងៃទី​២១​ឧសភា​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្តេជ្ញា​នឹង​ជួយ​ជនក្រីក្រ និង​ងាយ​រងគ្រោះ និង​អភិវឌ្ឍ​ឃុំ សង្កាត់​ឱ្យ​កាន់តែ​រីកចម្រើន​ឡើង​ដើម្បី​ឆ្លើយតប​ផលប្រយោជន៍​របស់​ប្រជាជន​នៅ​មូលដ្ឋាន ហើយ​លោក​អំពាវនាវ​ដល់​ប្រជាជន​ឱ្យ​បោះឆ្នោត​ជូន​គណបក្ស​របស់លោក​។​
​សម្តេច ហ៊ុន សែន ថ្លែង ថា​៖ «​គណបក្ស​ប្រជាជន​កម្ពុជា ក៏​ដូច​ខ្លួន​ខ្ញុំ​ផ្ទាល់ សូម​ប្តេជ្ញា​ចំពោះមុខ​ប្រជាជន​ថា គណបក្ស​នឹង​អនុវត្ត​គោលនយោបាយ​របស់ខ្លួន​ឱ្យបាន​ជោគជ័យ​ដើម្បី​រក្សា​សន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព​សង្គម​ឱ្យបាន​រឹងមាំ លើកកម្ពស់​ការផ្តល់សេវា​សាធារណៈ បង្កើន​កិច្ច​គាំពារ​សង្គម​ជួយ​ជនក្រីក្រ និង​ងាយ​រងគ្រោះ និង​អភិវឌ្ឍ​ឃុំ សង្កាត់​លើ​គ្រប់​វិស័យ​ឱ្យ​កាន់តែ​រីកចម្រើន​ឡើង ដែល​ឆ្លើយតប​ទៅនឹង​បំណងប្រាថ្នា និង​ផលប្រយោជន៍​ដ៏​ឧត្តុង្គឧត្តម​របស់​ប្រជាជន​គ្រប់ៗ​រូប​នៅ​គ្រប់​មូលដ្ឋាន​»​។​

​សម្តេច​តេជោបន្តថា​៖ «​សូម​បងប្អូន ជនរួមជាតិ ដែល​បានឃើញ​ច្បាស់​រួចហើយ​នូវ​សកម្មភាព សមិទ្ធផល និង​គោលនយោបាយ​ដ៏​ត្រឹមត្រូវ​របស់​គណបក្ស​ប្រជាជន​កម្ពុជា អញ្ជើញ​ទៅ​បោះឆ្នោត និង​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​រូប​ទេវតា​បាចផ្កា ជា​សញ្ញា​សម្គាល់​ឱ្យបាន​គ្រប់គ្នា​កុំបី​ខាន នៅតាម​ការិយាល័យ​បោះឆ្នោត​ក្នុង​ឃុំ សង្កាត់ របស់​បងប្អូន​»​។​​សម្តេច លើកឡើងថា ការអនុវត្ត​គោលនយោបាយ​ដើម្បី​អភិវឌ្ឍ​ឃុំ សង្កាត់ ឆ្នាំ ២០១៧-២០២២ បានទទួល​លទ្ធផល​ដ៏​ល្អប្រសើរ​ដែល​ធ្វើឱ្យ​គ្រប់​ឃុំ សង្កាត់ សុទ្ធតែ​មានការ​ប្រែប្រួល​ថ្មី​។ ភូមិ ឃុំ សង្កាត់​កាន់តែ​មាន​សុវត្ថិភាព ជីវភាព​ប្រជាជន​កាន់តែ​បាន​លើកកម្ពស់ លទ្ធិប្រជាធិបតេយ្យ​បាន​ចាក់​ឬ​ស​កាន់តែ​ជ្រៅ​ក្នុង​មូលដ្ឋាន ហើយ​សិទ្ធិសេរីភាព​របស់​ប្រជាជន​ត្រូវបាន​គោរព និង​ការពារ​យ៉ាង​ម៉ឺងម៉ាត់​។

«​ប្រជាជន​គ្រប់ៗ​រូប​បានទទួល​ផលប្រយោជន៍​ពី​គោលនយោបាយ​អភិវឌ្ឍន៍ ឃុំ សង្កាត់​ទាំង​ក្នុងការ​បង្កើត និង​ពង្រីក​មុខរបរ និង​ការងារ ការជំរុញ​វិស័យ​កសិកម្ម ការមិន​យកពន្ធ​លើ​ជី​កសិកម្ម​ដែល​បង្កបង្កើនផល​ជា​លក្ខណៈ​គ្រួសារ ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍​ក្នុង​ឃុំ​សង្កាត់ ការពង្រឹង​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ ការប្រើប្រាស់​ទឹកស្អាត និង​ថាមពល​អគ្គិសនី​»​។​សម្តេច​តេជោបញ្ជាក់​!៕a b kheng1 a b kheng2 

​