» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1315 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120991 នាក់

បាតុកម្ម​ដោះលែង​លោក​រ៉ុង​ឈុន​បាតុករ​ត្រូវ​ចាប់ខ្លួន​បន្តបន្ទាប់​

 


​ភ្នំពេញ​៖​ភិក្ខុ កើត សា​រ៉ា​យ​ដែល​ប្រកាស​ផែនការ​ធ្វើបាតុកម្ម​សុំ​ដោះលែង​លោក​រ៉ុង​ឈុន ត្រូវបាន​ចាប់​ផ្សឹក មុននឹង​ត្រូវ​បញ្ជូនទៅ​តុលាការ​រាជធានី​ភ្នំពេញ​ជាមួយ​យុវជន​ម្នាក់ទៀត​ឈ្មោះ មាន ព្រហ្ម​មុនី នៅ​ព្រឹក​ថ្ងៃ​៧ ខែកញ្ញា ឆ្នាំ​២០២០​។ នេះ​បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ប្រាប់​កាសែត​។a court monk2 

ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន ថា អ្នក​ទាំងពីរ​ត្រូវបាន​ចោទ​ពីបទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ដល់​ស​ន្តិ​សុខ​សង្គម​។ ​​តេជគុណ កើត សា​រ៉ា​យ និង​យុវជន មាន ព្រហ្ម​មុនី ដែលជា​សមាជិក​នៃ​ក្រុមយុវជន​ខ្មែរ​ថាវរៈ ត្រូវបាន​សមត្ថកិច្ច​ចូលទៅ​ចាប់​កាលពី​រសៀល​ថ្ងៃ​ម្សិលមិញ (៦​កញ្ញា​) ក្នុង​ទីស្នាក់ការ​របស់​សមាគម​និស្សិត​បញ្ញវន្ត​ខ្មែរ ស្ថិត​នៅជាប់​ផ្សារ​ស៊ី​ខេ (CK Market) ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ អ្នក​ទាំងពីរ​ត្រូវ​ចាប់ខ្លួន បន្ទាប់ពី​ប្រកាស​ជំហរ​ថា នៅតែ​ចូលរួម​ដឹកនាំ​ធ្វើបាតុកម្ម​ទាមទារ​ឲ្យ​ដោះលែង​លោក រ៉ុង ឈុន និង​ទាមទារ​ឲ្យ​មាន​យុត្តិធម៌​សង្គម ខណៈ​អាជ្ញាធរ ប្រាប់ថា មិន​អនុញ្ញាត​។​

​ទោះជា​យ៉ាងណា​នៅ​ព្រឹក​ថ្ងៃទី​៧ ខែកញ្ញា​មាន ក្រុមយុវជន នៅតែ​នាំគ្នា​ធ្វើដំណើរ​ឆ្ពោះទៅកាន់​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​សម្តែង​មតិ​។ តែ​ពួកគេ ចូល​មិន​ដល់​ទីលាន​ប្រជា​ធិ​តេ​យ្យ​ទេ​ទើស​កម្លាំង​សមត្ថកិច្ច​។ ទ​ន្ទឺ​ម​គ្នា​ន៉​ក៏មាន​យុវជន​ម្នាក់ទៀត​ឈ្មោះ ថា ឡា​វី ត្រូវបាន​ឃាត់ខ្លួន តែ​គេ​មិនទាន់​ដឹងថា បញ្ជូនទៅ​ទីណា​ឡើយ​។​សូម​រំឭក​ជូន​ថា យុវជន ថា ឡា​វី ដែល​បាន​ចុះហត្ថលេខា​លើ​លិខិត​មួយ​ប្រកាស​ជំហ​ធ្វើបាតុកម្ម​នេះ​ក៏​ធ្លាប់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ម្តង​ហើយ តែ​ដោះលែង​វិញ កាលពី​ពាក់កណ្តាល​ខែសីហា ខណៈ​រូបគេ​ចូលរួម​ទាមទារ​តវ៉ា​ឲ្យ​ដោះលែង លោក រ៉ុង ឈុន​។​

​សូមជម្រាបថា ក្រុមយុវជន​ដែល​ហៅ​ខ្លួនឯង​ថា​«​ពលរដ្ឋ​សកម្ម ដើម្បី​យុត្តិធម៌​» បានប្រកាស​ជំហ​ធ្វើបាតុកម្ម​រយៈពេល​ជាង​មួយ​សប្តាហ៍​ចាប់ពី​ថ្ងៃទី​៧​កញ្ញា​តទៅ ដើម្បី​រក​យុត្តិធម៌​ជូន លោក រ៉ុង ឈុន និង​សកម្មជន​៤​នាក់​ទៀត​ដែល​ត្រូវបាន​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​ការអត្ថាធិប្បាយ​រឿង​ព្រំដែន​។​
​ប៉ុន្តែ​សាលា​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ឲ្យ​ធ្វើបាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ​នោះទេ ដោយ​និយាយថា​អ្នករៀបចំ កៀងគរ​មនុស្ស​ឲ្យ​ចូលរួម​លើសពី​អ្វីដែល​បាន​ព្រមព្រៀងគ្នា ជាមួយ​អាជ្ញាធរ​ដែល​កំណត់​ត្រឹម​ចំនួន​២០០​នាក់​។​
​

មកទល់ពេលនេះ មាន​សកម្មជន​សង្គម​ជិត​១០​នាក់​ហើយ​ត្រូវបាន​ចាប់ខ្លួន​ជា​បន្តបន្ទាប់ ខណៈ​ពួកគេ​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង លោក រ៉ុង ឈុន​។  រួមមាន កញ្ញា ឈឿន ដា​រ៉ាវី លោក ហ៊ុន វណ្ណៈ កញ្ញា ស កន្និកា លោក មាន ព្រហ្ម​មុនី លោក ថា ឡា​វី ព្រះ​តេជគុណ កើត សារាយ ជា​សមាជិក​នៃ​ក្រុម​ខ្មែរ​ថាវរៈ និង​លោក សួង សោ​ភ័​ណ្ឌ ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ​ជាដើម​។​

​ក្រសួងមហាផ្ទៃ ចោទថា ក្រុមយុវជន​ខ្មែរ​ថាវរៈ និង​ក្រុមយុវជន​ចលនា​មាតា​ធម្មជាតិ កំពុង​សកម្ម​ភា​បំផុស ញុះញង់​ធ្វើ​ឲ្យ​ប៉ះពាល់​ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង បង្កចលាចល វឹកវរ​ក្នុងសង្គម តាមរយៈ​ការប្រើប្រាស់​បណ្តាញ​សង្គម និង​បណ្តាញ​ព័ត៌មាន​មួយចំនួនទៀត ដើម្បី​ផ្សព្វផ្សាយ​អត្ថបទ ខិត្តប័ណ្ណ រូបភាព​នានា វីដេអូ ព្រមទាំង​បានធ្វើ​បាតុកម្ម ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ថែមទៀត​។

​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២០ ក្រសួងមហាផ្ទៃ ស្នើ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ ចាត់វិធានការ​ផ្លូវច្បាប់ ដើម្បី​ធានា​រក្សា​សណ្តាប់ធ្នាប់​សាធារណៈ និង​សន្តិសុខ​ជាតិ ជាពិសេស​ទប់ស្កាត់​រាល់​ការបង្ក​ភាព​អាណាធិបតេយ្យ និង​បង្កចលាចល​ក្នុងសង្គម ក្នុងអំឡុង​ប្រជាពលរដ្ឋ​ខ្មែរ កំពុង​រៀបចំ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​។ ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ អំពាវនាវ​កុំ​ឲ្យ​ប្រជាពលរដ្ឋ ចូលរួម​ក្នុង​សកម្មភាព​ខុសច្បាប់​ទាំងនេះផងដែរ​។a court monk a court monk1 a court monk3 a court monk4