» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1098 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120774 នាក់

កម្ពុជា​បន្ត​ប្រគល់​រថយន្ត​ដឹក​វ៉ាក់សាំង​ចំនួន ១០​គ្រឿងឲ្យ ប្រទេស​ឡាវ​

 

​ភ្នំពេញ ៖ នៅ​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០២២ ក្រសួងសុខាភិបាល បានចេញ​សេចក្ដី​ជូន​ព័ត៌មាន ស្ដីពី​ពិធី​ប្រគល់​-​ទទួល រថយន្ត​ដឹក​វ៉ាក់សាំង​ចំនួន ១០​គ្រឿង ដែលជា​អំណោយ​សប្បុរសធម៌​រប​ស់​ព្រះរាជាណាចក្រ​កម្ពុជា ប្រគល់ជូន​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​។a car laos1

​សេចក្តីជូនដំណឹង​បាន​និយាយថា​៖ យោងតាម​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ១០​កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២២ លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្នុង ក្របខណ្ឌ​ទូទាំងប្រទេស (​គ​.​វ​.​ក​-១៩) និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​ត​ជោ​នាយករដ្ឋមន្ត្រី នឹង​នាំយក ជំនួយ​រថយន្ត​ដឹក​វ៉ាក់សាំង​ចំនួន ១០​គ្រឿង របស់​រាជរដ្ឋាភិបាល​និង​ប្រជាជន​កម្ពុជា ទៅ​ប្រគល់ជូន​រដ្ឋាភិបាល​និង ប្រជាជន​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ នៅ​ច្រកព្រំដែន​អន្តរជាតិ​ត្រពាំង​ក្រៀល ស្ថិតនៅក្នុង ខេត្តស្ទឹងត្រែង​ជាប់​ព្រំដែន​ខេត្ត​ចម្ប៉ា​ស័ក​នៃ​ប្រទេស​ឡាវ​។​

​ការសម្រេច​ផ្ដល់​រថយន្ត​ដឹក​វ៉ាក់សាំង​របស់​រាជរដ្ឋាភិបាល​និង​ប្រជាជន​កម្ពុជា ជូន​រដ្ឋាភិបាល​និង​ប្រជាជន​នៃ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​នាពេលនេះ គឺជា​ការបង្ហាញ​នូវ​ការយកចិត្តទុកដាក់​ខ្ពស់បំផុត​របស់ សម្តេច​ត​ជោ​នាយករដ្ឋមន្ត្រី ចំពោះ​សុខភាព​និង​សុខុមាលភាព​របស់​ប្រជាជន​ឡាវ ក្នុងនាម​ជា​ប្រទេស​ជិត ខាង​ភូមិ​ផង​របង​ជាមួយគ្នា ក៏ដូចជា​ការពង្រឹង​នូវ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ជា​កាយវិការ​មនុស្សធម៌​ប្រកបដោយ បេះដូង​ដ៏​ល្អ​ប្រពៃ​ពិតប្រាកដ​របស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក្នុងន័យ “​កម្ពុជា​ជា​ប្រទេស​តូចតាច​ត​មាន បេះដូង​ជំ​ទូលាយ ហើយ​កម្ពុជា ក៏​តែងតែបាន និង​កំពុង​ធ្វើ ដោយ​ឈរលើ​ស្មារតី​មិត្តភាព សាមគ្គីភាព​និង​កិច្ច សហប្រតិបត្តិ​ការល្អ ប្រកបដោយ​ការគិតគូរ​ខ្ពស់ រួមគ្នា​ដោះស្រាយ​វិបត្តិ​នៃ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​រីដ​-១៩ នៅក្នុង ប្រទេស និង​នៅក្នុង​តំបន់​។

អំណោយ​មនុស្សធម៌​ដ៏​ថ្លៃថ្លា​របស់​កម្ពុជា​នាពេល​នេះ នឹង​រួមចំណែក​បន្ថែមទៀត​ជូន​ដល់ ប្រទេស​ឡាវ នៅក្នុង​ការឆ្លើយតប​ទៅនឹង​វិបត្តិ​ជំងឺ​កូ​រីដ​-១៩ ជាពិសេស​លើ​កិច្ច​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ជូន​ដល់ ប្រជាជន​ឡាវ​ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ​ឡើងជា​លំដាប់​។​សូម​បញ្ជាក់ដែរថា​កាលពី​ចុងឆ្នាំ​២០២១​រាជរដ្ឋាភិបាល​កម្ពុជា​បានផ្តល់​អំណោយ​ដល់​ប្រទេស​ឡាវ​ចំនួន​៦​លាន​ដុល្លារ​អាមេរិក​ផងដែរ​។​ការផ្តល់​អំនោយ​នេះ​ត្រូវបាន​គេ​វាយតម្លៃថា​ប្រទេស​កម្ពុជា​តូច​តែ​ថ្លើមធំ​!៕

​