» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 776 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120452 នាក់

កម្ពុជា​ប្រកាស​ត្រៀម​ជួយ​ដោះស្រាយ​បញ្ហា​ភូមា​បន្ទាប់ពី​ការប្រកាស​របស់​ចិន​

 

​ភ្នំពេញ​៖ បន្ទាប់ពីប្រទេសចិនកម្ពុជា​ត្រៀមខ្លួន​ក្នុងការ​ចូលរួម​ជាមួយ​រដ្ឋ​សមាជិក​អាស៊ាន​ផ្សេងទៀត ដើម្បី​ជួយ​មី​យ៉ាន់​ម៉ា​ក្នុង​ការដើរ​វិល​ទៅរក​ភាពប្រក្រតី​ឡើងវិញ​តាមរយៈ​តួនាទី និង​ទម្រង់​ណាមួយ​កី្ត ដែល​ស្របតាម​គោលការណ៍​អាស៊ាន​។​a brak india1 

សេចក្តីថ្លែងការណ៍​រប​ស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃទី​០៩ ខែមីនា ឆ្នាំ​២០២១ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ដូច​បានលើកឡើង​ក្នុង​អន្តរាគមន៍​របស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីការបរទេស នៅក្នុង​កិច្ចប្រជុំ​ក្រៅផ្លូវការ​នៃ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន កម្ពុជា​ត្រៀមខ្លួន​ជានិច្ច​ក្នុងការ​ចូលរួម​ជាមួយ​រដ្ឋ​សមាជិក​អាស៊ាន​ផ្សេងទៀត ដើម្បី​ជួយ​មី​យ៉ាន់​ម៉ា​ក្នុង​ការដើរ​វិល​ទៅរក​ភាពប្រក្រតី​ឡើងវិញ ទោះជា​តាមរយៈ​តួនាទី និង​ទម្រង់​ណាមួយ​កី្ត ដែល​ស្របតាម​គោលការណ៍​អាស៊ាន ពោលគឺ​តាម​មាគ៌ា​អាស៊ាន របស់​យើង ដែល​គ្រប់ភាគី​ទាំងអស់​អាច​ទទួលយក​បាន​។ ក្នុង​ស្មារតី​នេះ កម្ពុជា​ក៏​គាំទ្រ​ផងដែរ​ដល់ ការជួយ​សម្របសម្រួល​របស់​ប្រធាន​អាស៊ាន ក៏ដូចជា​អគ្គលេខាធិការ​អាស៊ាន ប្រកបដោយ​លក្ខណៈ​វិជ្ជមាន សន្តិភាព និង​ស្ថាបនា​»​។​
​ក្រសួង​ការ​បរ​តេស​កម្ពុជា បាន​បញ្ជាក់ថា ទន្ទឹមនឹង​ការគោរព​គោលការណ៍​ស្នូល​នៃ​ការមិន​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ជា​សមាជិក​អាស៊ាន កម្ពុជា​បាន​គាំទ្រ «​សេចក្តីថ្លែងការណ៍​រប​ស់​ប្រធាន​អាស៊ាន​ស្តីពី​ការវិវត្ត​នៅ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា​» ដែល​បានចេញ​នៅ​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ ២០២១ និង «​សេចក្តីថ្លែងការណ៍​រប​ស់​ប្រធាន​អាស៊ាន​ស្តីពី​កិច្ចប្រជុំ​ក្រៅផ្លូវការ​នៃ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​» ចេញ​នៅ​ថ្ងៃទី ២ ខែមីនា ឆ្នាំ​២០២១ ដែល​ត្រូវបាន​ធ្វើឡើង​ក្នុង​បំណង​ដ៏​ស្មោះត្រង់ ដើម្បី​គាំទ្រ​ដំណោះស្រាយ​ដោយ​សន្តិវិធី​ចំពោះ​វិបត្តិ​បច្ចុប្បន្ន​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​។​

សូមបញ្ជាក់ថាកាលពី​ថ្ងៃទី​៨​មីនា​ប្រទេស​ចិន​តាមរយៈ​លោក​វ៉ាង​យី​រដ្ឋមន្ត្រី​ក្រសួងការបរទេស​បានប្រកាស​ពី​ការប៉ង​លូកដៃ​ចូល​ជួយ​ដោះស្រាយ​បញ្ហា​និង​គាំទ្រ​យន្តការ​អាស៊ាន​ផងដែរ​។​លោក​វ៉ាង​យី​បាន​ទាក់ទង​រដ្ឋមន្ត្រីក្រសួង​ការបរទេស​ព្រុយ​ណេ​ក្នុងនាម​ប្រធាន​អាស៊ាន​និង​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ឥណ្ឌូណេស៊ី​ពី​បញ្ហា​ភូមា​ដែល​កំពុង​ឡើង​កំដៅជាប់គាំងហើយបើអូសបន្លាយ​អាច​នឹងកើតមាន​សង្គ្រាម​ស៊ី​វី​ល​។​

​សេចក្តីថ្លែងការណ៍​រប​ស់​កម្ពុជា បាន​ធ្វើឡើង​បន្ទាប់ពី​ស្ថានការណ៍​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា មាន​ការវិវឌ្ឍ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង ដោយមាន​អ្នកស្លាប់​ក្នុង​បាតុកម្ម​តវ៉ា​ច្រើនជាង​៦០​នាក់​។ បាតុកម្ម​នេះ បាន​អូស​អន្លាយ​រយៈពេល​ជាង​១​ខែ​មកហើយ បន្ទាប់ពី​មាន​រដ្ឋប្រហារ​យោធា និង​ការចាប់ខ្លួន​មេដឹកនាំ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ លោកស្រី​អោ​ង សាន ស៊ូ​ជី ដែល​ឈ្នះ​ក្នុងការ​បោះឆ្នោត​កាលពី​ថ្ងៃទី​១​កុម្ភៈ​២០២១​។​

​គួរ​បញ្ជាក់ថា បើតាម​ក្រុម​សកម្មជន​សិទ្ធិមនុស្ស និង​អង្គការសហប្រជាជាតិ មនុស្ស​ច្រើនជាង ៦០​នាក់​ហើយ​បាន​ស្លាប់​នៅក្នុង​បាតុកម្ម​តវ៉ា និង​ច្រើនជាង ១,៨០០​នាក់​ត្រូវបាន ចាប់ឃុំខ្លួន ចាប់តាំងពី​ការកើតមាន​ព្រឹត្តិការណ៍​ថ្ងៃទី​០១ ខែកុម្ភៈ ដែល​ត្រូវបាន​អន្តរជាតិ​ចាត់ទុកថា ជា​រដ្ឋប្រហារ​នោះមក​៕a burma cambodia a burma die a burma kill a burmar 
​