» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7035 នាក់

ម្សិលមិញ 24358 នាក់

សរុប 21102802 នាក់

សេចក្តីព្រាងច្បាប់​គ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន​ចាប់​ចេញដំណើ​ហើយ​នៅ​ព្រឹក​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២០​នេះ​!


​ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈអចិន្ត្រៃយ៍ គណៈរដ្ឋមន្ត្រី ដើម្បី​ពិនិត្យ​ទៅលើ​សេចក្តីព្រាងច្បាប់​គ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន​ដែល​ព្រាង​ដោយ​លោក​កើត​រិ​ទ្ធ​តាំងពី​នៅ​ជា​រដ្ឋលេខាធិការ​ទី​១​ក្រសួង​យុ​ត្តិ​ធ​ម៍​មក​ម្លេះ​។ a hun law 

​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ឲ្យ​ដឹងថា​ការ ពិនិត្យ​ពិភាក្សា​ទៅលើ​សេចក្តី ព្រាង​ច្បាប់​គ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន ក្នុងខណ​:​ប្រទេសជាតិ ក៏ដូចជា​ពិភពលោក ទាំងមូល កំពុង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ មាន​លក្ខ​ណះ​ជា​សកល​នោះ​។ កម្ពុជា​មិនទាន់​មានច្បាប់​គ្រប់គ្រង​ប្រទេសជាតិ ក្នុង​គ្រា​មាន​អាសន្ន​នៅឡើយ​នោះទេ ដូច្នេះ​ការបង្កើត​ច្បាប់​នេះ​ឡើង ដើម្បី​ជា​ឧបករណ៍​ផ្នែក​ច្បាប់​មួយ​គ្រប់គ្រង​ប្រទេសជាតិ ក្នុង​គ្រា​មាន​អាសន្ន​ទេ​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល​ផងដែរ កុំឱ្យ​មានការ​ព្រួយបារម្ភ​ច្បាប់​នេះ ព្រោះ​មិនមែន​បង្កើត​ឡើងមក ដើម្បី​រឹត​ដ្បិត​សេរីភាព​របស់​ប្រជាពលរដ្ឋ និង​សេរីភាព​នៃ​ការបញ្ចេញមតិ​នោះឡើយ​។ ​តាម​រដ្ឋធម្មនុញ្ញ​រប​ស់​កម្ពុជា​បានចែង​ថា ការដាក់​ប្រទេស​ឱ្យ​ស្ថិតនៅក្នុង​គ្រាអាសន្ន គឺជា​ការ​អនុវត្តតាម​មាត្រា​២២ នៅពេលដែល​ប្រទេសជាតិ​ស្ថិតនៅក្នុង​គ្រោះថ្នាក់ ដែល​មិនអាច​ព្យាករណ៍​បាន​។

​មាត្រា ២២​ថ្មី ចែងថា «​នៅពេល​ប្រជាជាតិ​ប្រឈមមុខ​នឹង​គ្រោះថ្នាក់ ព្រះមហាក្សត្រ ទ្រង់​ប្រកាស​ប្រទាន​ដំណឹង​ជា​សាធារណៈ ដាក់​ប្រទេសជាតិ​ស្ថិតនៅក្នុង​ភាពអាសន្ន ក្រោយពី​បាន​មតិ​ឯកភាព​ពី នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និង​ប្រធានព្រឹទ្ធសភា​»​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា បន្ទាប់ពី​ពិនិត្យ​ក្នុង​កិច្ចប្រជុំ​គណៈអចិន្ត្រៃយ៍​គណៈរដ្ឋមន្ត្រី​នៅ​ព្រឹក​នេះ​រួចហើយ សេចក្តីព្រាងច្បាប់​ត្រូវបញ្ជូនទៅ​ដាក់​ឆ្លង​ស្ថាប​ន័​នីតិប្បញ្ញតិ​ដោយមិនដាក់ក្នុងសម័ួប្រជុំពេញអង្គគណរដ្ឋមន្ត្រីឡើយដើម្បីឆាប់បានបន្ត​ប្រកាស​ឲ្យ​ប្រើ​ដោយ​រាជក្រម​។​នេះបើតាមសេចក្តីប្រកាសពត៍មាននៃកិច្ចប្រជុំ។a hun law1 a hun law2 

​