» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1086 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120762 នាក់

អភិបាលរង​រាជធានី​ភ្នំពេញលោក កើត ឆែ ត្រុ​វ​បានតែងតាំង​ជា​ប្រធាន​ក្រុមមន្ត្រី​អ្នកនាំពាក្យសាលា​រាជធានី


​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ផ្លាស់ប្តូរ និង​ការបង្កើត​មន្ត្រី​ទទួលបន្ទុក​ព័ត៌មាន របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជាថ្មី «​អ្នកនាំពាក្យ​របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ​» ក្រោយពី​លោក ម៉េ​ត មាស​ភក្តី នាយក​ទីចាត់ការ​ផែនការ និង​វិនិយោគ និង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​មុន ត្រូវបាន​ផ្លាស់ប្តូរ​ទៅ​បំពេញការងារ​ថ្មី នៅ​ខេត្ត​ឧ​ត្ត​មានជ័យ​។​a keut chhae 

​ដីកា​ស្តីពី​ការបង្កើត មន្ត្រី​ទទួលបន្ទុក​ព័ត៌មាន​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវបាន​អនុម័ត​ពី​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៣ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ឆ្នាំ​ទី​១ អាណត្តិ​ទី​៤ នា​ព្រឹក​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២៤ ក្រោម​អធិបតីភាព​លោក ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​លោក កើត ឆែ អភិបាលរង​រាជធានី តំណាង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។​

​ដីកា​ស្តីពី ការបង្កើត​មន្ត្រី​ទទួលបន្ទុក​ព័ត៌មាន​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រេច​៖​ប្រការ​១៖ ត្រូវបាន​បង្កើត​មន្ត្រី​ទទួលបន្ទុក​ព័ត៌មាន​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែលមាន​សមាសភាព​ដូចខាងក្រោម​៖
* ១៖ លោក កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ ជា​ប្រធាន​។ ២៖ លោកស្រី ពេ​ជ ស៊ី​ធឿន ប្រធាន​មន្ទីរ​ព័ត៌មាន​រាជធានី​ភ្នំពេញ ជា​សមាជិកា​។ ៣៖ លោកស្រី ដោ សម្ផស្ស នាយិកា​ទីចាត់ការ​រដ្ឋបាល​សាលា​រាជធានី​ជា​សមាជិកា​។​ ៤៖ លោក សេង បញ្ញា នាយក​ស្តីទី​ទីចាត់ការ​ផែនការ និង​វិនិយោគ​រាជធានី ជា​សមាជិក​។​

​ប្រការ​២៖ មន្ត្រី​ទទួលបន្ទុក​ព័ត៌មាន​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ គឺជា​អ្នកនាំពាក្យ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​។ មន្ត្រី​ទទួលបន្ទុក​ព័ត៌មាន ត្រូវ​ជួយ​ក្រុមប្រឹក្សា​ក្នុងការ​ធានា ឲ្យ​មាន​ការទទួល​ផ្សព្វផ្សាយ និង​កែតម្រូវ​ព័ត៌មាន​ជា​សាធារណៈ ឲ្យ​បាន​កាន់តែ​ទូលំទូលាយ មាន​តម្លាភាព និង​មាន​ប្រសិទ្ធភាព​។​សូមបញ្ជាក់ថា​កាលពី​ឆ្នាំ​២០១២​រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ​ហ៊ុនសែន​បានចេញ​ប្រកាស​អន្តរក្រសួង​ពត៍​មាន​និង​ក្រសួងមហាផ្ទៃ​ស្តីពី​ការបង្កើត​អ្នកនាំពាក្យ​នៅ​ថ្នាក់ក្រោម​ជាតិ​ដែលមាន​អភិបាលរង​រាជ​ធា​នៅ​ខេត្ត​ម្នាក់​ជា​អ្នកទទួលបន្ទុក​៕a keut chhae1 a keut chhae2 
​