» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1216 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120892 នាក់

មិនបាន​ជួប​ផ្ទាល់​សម្តេច​តេ​ជោ​ផ្តាំផ្ញើ​៧​ចំណុច​ដល់​អ្នក​សារ​ពត៍​មាន​

 

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានផ្តល់​អនុសាសន៍​៧​ចំណុច ដល់​អ្នកសារព័ត៌មាន ដើម្បី​បន្ត​ចូលរួម​បំពេញការងារ​ផ្សព្វផ្សាយ​ព័ត៌មាន ធានាបាន​នូវ​សុខដុម​នីយកម្ម​ក្នុងសង្គម រក្សា​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ​សណ្តាប់ធ្នាប់ និង​ជំរុញ​ការអភិវឌ្ឍន៍​របស់​ប្រទេសជាតិ​។​a hun road 

​យោងតាម​សារលិខិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ផ្ញើជូន​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ ក្នុងឱកាស​ទិវា​នៃ​ពិធី​ជំនួប​រវាង​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​អ្នកសារព័ត៌មាន​កម្ពុជា លើក​ទី​៦ ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២២ ជំនួស​ការជួប​ដោយសារ​បញ្ហា​កូ​វី​តម​ស្តេច​តេ​ជោ​បាន​ផ្តាំ​ង​ផ្ញើ​ចំនួន​៧​ចំនុច រួមមាន​៖
​ទី​១៖ ស្ថាប័ន​ព័ត៌មាន​រដ្ឋ និង​ឯកជន​ត្រូវ​ចូលរួម​រក្សា​សន្តិភាព ស្ថេរភាព​នយោបាយ សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម តាមរយៈ​ភូមិ ឃុំ មាន​សុ​វត្តិភាព ដោយ​ធ្វើការ​ផ្សព្វផ្សាយ​ជំ​រុញឱ្យ​អាជ្ញាធរ និង​ស្ថាប័ន​មាន​សមត្ថកិច្ច ទប់ស្កាត់ និង​ចាត់វិធានការ​រាល់​បទល្មើស​គ្រឿងញៀន ល្បែងស៊ីសង​គ្រប់​ប្រភេទ ក្មេង​ទំនើង​ចោរប្លន់​ប្រដាប់អាវុធ គ្រោះថ្នាក់​ចរាចរ​ជាដើម ដែល​កើតឡើង​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន ដើម្បី​កសាង​សង្គម​កម្ពុជា​ឱ្យមាន​សុវត្ថិភាព សណ្តាប់ធ្នាប់​សង្គម និង​រក្សា​កិត្តិយស សេចក្តីថ្លៃថ្នូរ លើក​មុខមាត់​កម្ពុជា លើ​ឆាក​អន្តរជាតិ ក្នុងនាម​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ឆ្នាំ​២០២២ និង​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។​

​ទី​២៖ ចូលរួម​ផ្សព្វផ្សាយ​កិច្ចប្រជុំ​អាស៊ាន​ឆ្នាំ​២០២២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ និង​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេម (Sea Games) លើក​ទី​៣២ និង​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម (ASEAN Para Games) ឆ្នាំ​២០២៣ ឱ្យបាន​ផុសផុល​ដើម្បី​បំផុសស្មារតី និង​លើកទឹកចិត្ត​ដល់​កីឡាករ កីឡាការិនី​យុវជន និង​ប្រជាពលរដ្ឋ​យើង​ឱ្យ​គាំទ្រ និង​ស្នេហា​វិស័យ​កីឡា​ក្រោម​ពាក្យស្លោក «​កីឡា​រស់ក្នុង​សន្តិភាព​» «​កីឡា​នាំមក​នូវ​មិត្តភាព​» «​កីឡា​ដើម្បី​សុខភាព​កម្ពុជា​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​» កម្ពុជា​ស្អាត​»​។​

​ទី​៣៖ ស្ថាប័ន​ព័ត៌មាន ក៏ដូចជា​អ្នកសារព័ត៌មាន​ត្រូវ​បង្កើន​ភាពជា​ដៃគូ​ជាមួយ​រាជរដ្ឋាភិបាល ដោយ​ត្រូវបំពេញ​តួនាទី​ជា​ស្ពាន​ចម្លង​ផ្សារភ្ជាប់​ទំនាក់ទំនង​ពី​ស្ថាប័នរដ្ឋ​ទៅ​ប្រជាជន និង​ពី​ប្រជាជន​មក​ស្ថាប័នរដ្ឋ​វិញ ទាំង​កម្មវិធី​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ទាំង​ការអនុវត្ត​ជាក់ស្តែង​ដែល​តម្រូវឱ្យ​អ្នកសារព័ត៌មាន​របស់​យើង​ចូលរួម​ឱ្យ​កាន់តែ​សកម្ម​ថែមទៀត​។​

​ទី​៤៖ បន្ត​ចូលរួម​ប្រយុទ្ធ​ជាមួយ​ភាព​អសកម្ម ភាពមិនប្រក្រតី អំពើពុករលួយ និង​ភាពអយុត្តិធម៌ នៅក្នុង​សង្គម​ដើម្បី​កសាង​កម្ពុជា ជា​សង្គម​មួយ​ដែល​ស្អាតស្អំ មាន​តម្លាភាព សុំឱ្យ​អ្នកសារព័ត៌មាន​របស់​យើង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងពេលដែល​រាជរដ្ឋាភិបាល​កំពុង​ជម្រុញ​កំណែទម្រង់​រដ្ឋ ដើម្បី​ឱ្យមាន​តម្លាភាព​ដែល​ទាមទារ​ឱ្យ​អ្នកសារព័ត៌មាន​បំពេញ​តួនាទី​តាម​វិជ្ជាជីវៈ មាន​សមត្ថភាព និង​សិក្សា​បញ្ហា​ដល់ទី​ជម្រៅ ហ៊ាន​បញ្ចេញ​នូវ​ព័ត៌មាន​ពិត មិន​ក្លែងបន្លំ បំភ្លឺ​ការពិត និង​ត្រូវ​បន្ត​បំផ្លាញចោល​ពួក​ឱកាសនិយម​ស្វែង​យក​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ជ្រក​ក្រោម​ស្លាក​សារព័ត៌មាន ធ្វើឱ្យប៉ះពាល់​ដល់​តម្លៃ កិត្យានុភាព​របស់​អ្នកសារព័ត៌មាន​ទូទៅ​និង​ស្ថាប័ន​សារព័ត៌មាន​។​

​ទី​៥៖ បន្ត​ចូលរួម​ប្រយុទ្ធប្រឆាំង​ព័ត៌មាន​មិន​ពិត និង​ព័ត៌មាន​ក្លែងក្លាយ​ទាំង​នៅ​ក្របខ័ណ្ឌ​ជាតិ និង​អន្តរជាតិ ដែល​បច្ចុប្បន្ន តំណាង​សារព័ត៌មាន​របស់​យើង​ក៏មាន​នៅក្នុង​ក្របខណ្ឌ​ស្ថាប័ន​ព័ត៌មាន​អាស៊ាន ដែល​តម្រូវឱ្យ​ស្ថាប័ន​ព័ត៌មាន​របស់​យើង​ធ្វើការ​ប្រយុទ្ធប្រឆាំង​ព័ត៌មាន​មិន​ពិត និង​ព័ត៌មាន​ក្លែងក្លាយ​ឱ្យ​កាន់តែ​សកម្ម​ថែមទៀត ព្រោះ​ព័ត៌មាន​មិន​ពិត និង​ព័ត៌មាន​ក្លែងក្លាយ ជា​ផ្នែក​ចិត្តសាស្ត្រ​ដែល​អាចធ្វើឱ្យ​សង្គម​ទាំងមូល​មាន​ភាពចលាចល អស្ថេរភាព​នយោបាយ អសន្តិសុខ​សង្គម និង​កើតមាន​អរិភាព​ជាមួយ​បរទេស​។​
​

ទី​៦៖ សមាគម​អ្នកសារព័ត៌មាន​ទាំងអស់ ត្រូវ​បន្ត​សហការ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ធ្វើការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ សមត្ថភាព​ជំនាញ​ដល់​បុគ្គលិក និង​ភ្នាក់ងារ​របស់ខ្លួន​ឱ្យ​ដើរ​ទាន់​ការវិវត្ត​នៃ​បច្ចេកវិទ្យា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល ដែល​អាចជួយ​បំពេញការងារ បាន​រហ័ស​ទាន់សភាពការណ៍ និង​ត្រូវ​បង្កើតឡើង​នូវ​កាលានុវត្តភាព​ថ្មី​មួយ សម្រាប់​ទប់ទល់​នឹង​បញ្ហា​ប្រឈម​នានា ដែល​អាច​នឹង​កើតមាន​នៅពេល​អនាគត​ដែល​មិនអាច​ប៉ាន់ស្មាន​បាន​។ យើង​ត្រូវ​ចាំ​ថា ប្រសិនបើ​យើង​មាន​ឧបករណ៍ សម្ភារៈ​ទំនើប​ប៉ុន្តែ​យើង​មិនមាន​ធនធានមនុស្ស​សម្រាប់​ប្រើប្រាស់ ក៏​មិនអាច​មានការ​រីកចំរើន​បានដែរ ជាពិសេស​សារព័ត៌មាន​ប្រពៃណី​ត្រូវ​អភិវឌ្ឍ​ខ្លួន​ដើម្បី​ឈរជើង​ប្រកួតប្រជែង​ទីផ្សារ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទំនើប​។​

​ទី​៧៖ ចូលរួម​ប្រយុទ្ធប្រឆាំង​ជំងឺឆ្លង​កូ​វីដ​១៩ ដោយ​ធ្វើការ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​អប់រំ និង​វិធានការ​របស់​រាជរដ្ឋាភិបាល «៣​កុំ ការពារ​» និង​វិធានការ​របស់​ក្រសួងសុខាភិបាល​ឱ្យបាន​ខ្ជាប់​ខ្លួន​ដើម្បី​ទប់ស្កាត់​លុបបំបាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ គ្រប់​ប្រភេទ​ចូលក្នុង​សហគមន៍​របស់​យើង​៕a hun pressa a hun pressa1 a hun pressa2 a hun pressa3 

​