» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1100 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120776 នាក់

នាយករដ្ឋមន្ត្រី​និង​លោក​សាស្ត្រាចារ្យ សង់ ម៉ាក់​សូ​រែ​ល (Jean-Marc Sorel) ជួបគ្នា ពិភាក្សា​លើ​ការបន្ត​នីតិវិធី​របស់​កម្ពុជា​ក្នុងការ​ប្ដឹងទៅ ICJ!


​ភ្នំពេញ​៖​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ព្រលប់​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២៥​នេះ បាន​ជួប​ជាមួយ​លោក​សាស្ត្រាចារ្យ សង់ ម៉ាក់​សូ​រែ​ល ដើម្បី​ពិនិត្យ ពិភាក្សា​លើ​ការបន្ត​នីតិវិធី​របស់​កម្ពុជា​ក្នុងការ​ប្ដឹងទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ ពាក់ព័ន្ធ​នឹង​ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទ​តា​ក្របី និង​តំបន់​មុំ​បី​។​a manet lawer icj 

​តាមរយៈ​បណ្តាញ​សង្គម​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បានឱ្យដឹង​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​ទើបបាន​ជួប​ជាមួយ​លោក​សាស្ត្រាចារ្យ សង់ ម៉ាក់​សូ​រែ​ល (Jean-Marc Sorel) ដើម្បី​ពិនិត្យ ពិភាក្សា​លើ​ការបន្ត​នីតិវិធី​របស់​កម្ពុជា​ក្នុងការ​ប្ដឹងទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ ពាក់ព័ន្ធ​នឹង​ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទ​តា​ក្របី និង​តំបន់​មុំ​បី​»​។​​លោក​សាស្ត្រាចារ្យ សង់ ម៉ាក់​សូ​រែ​ល គឺជា​សមាជិក​ដ៏​សំខាន់​មួយរូប​ក្នុង​ក្រុមទី​ប្រឹក្សា​ច្បាប់ និង​មេធាវី ដែល​បាន​ជួយ​អោយ​កម្ពុជា​ទទួលជោគជ័យ ក្នុង​រឿងក្តី​នៃ​នៃ​ការបកស្រាយ​សាលក្រម​ប្រាសាទព្រះវិហារ (១៩៦២) នៅ​ឆ្នាំ ២០១១-២០១៣ នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ​។​

​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា កម្ពុជា នៅ​បន្ត​មិន​រាថយ​ចំពោះ​ការនាំយក​រឿងក្តី​ពាក់ព័ន្ធ​នឹង​ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទ​តា​ក្របី និង​តំបន់​មុំ​បី ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី និង​ផ្អែកលើ​ច្បាប់​អន្តរជាតិ​នោះទេ​។​សូមបញ្ជាក់ថា​កម្ពុ​ជាកា​លពី​ថ្ងៃទី​១៥​មិថុនា​កន្លងទៅនេះ​បានប្រកាស​ពី​ការដាក់​ពាក្យបណ្តឹង​ទៅ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ ពាក់ព័ន្ធ​នឹង​ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទ​តា​ក្របី និង​តំបន់​មុំ​បី​បន្ទាប់ពី​មាន​វិវាទ​ជាមួយ​ប្រទេស​ថៃ​ដែល​មិន​អនុវត្តន៍​តាម​អនុស្សារណៈ​យោគយល់​គ្នា​ឆ្នាំ​២០០០​និង​ប្រើ​ផែនទី​ឯកតោភាគី​ផ្ទុយ​ពី​កាស​ម្រេច​របស់​តុល​ការ​ក្រុងឡាអេ​ឆ្នាំ​១៩៦២​ករណី​យ៍​ប្រាសាទ​ព្រះ​វិ​ហ៊ា​រ​និង​ការបកស្រាយ សាលក្រម​ប្រាសាទព្រះវិហារ (១៩៦២) នៅ​ឆ្នាំ ២០១១-២០១៣។

នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ​ដែល​បាន​និយាយ​ច្បាស់​ពី​ការប្រើប្រាស​ផែនទី​ស​ម្រា់​ដោះស្រាយ​បញ្ហា​ព្រុំដែន​រវាង​ប្រទេស​ទាំងពីរ​។​ប៉ុន្តែ​បច្ចុប្បន្ននេះ​ប្រទេស​ថៃ​បាន​បដិសេធ​មិន​ទទួលស្គាល់​យុត្តាធិការ​តុលាការ​ក្រុងឡាអេ​ខុសពី​រដ្ឋាភិបាល​ចាស់​របស់​ថៃ​កាលពី​ឆ្នាំ​១៩៦២​ដែល​ទទួលស្គាល់​និង​បាន​សុំ​ផែនទី​ដែល​បង្កើតឡើង​សន្ធិសញ្ញា​បារាំង​សៀម​១៩០៤​និង​១៩០៧​សម្រាប់​កំណត់​ទុកជា​ឯកសា​ផងដែរ​។​។​


​