» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1339 នាក់

ម្សិលមិញ 12477 នាក់

សរុប 21121015 នាក់

ជំនួប​តេ​ជោ​ហ៊ុនសែន​ជាមួយ​អ្នកកាសែត​លើក​ទី​៤​មាន​ខ្លះ​ប្រកាសថា​ឈប់​មក​ចូលរួម​ហើយ​បើ​មិន​ព្រមស្តាប​ការលំបាក​របស់​អ្នកកាសែត​ចឹ​ង​?

 

​ភ្នំពេញ​៖​សាន្ត ប៊ុនធឿន ត្រូវ​សម្តេច​តេ​ជោ​ព្រលះ​១០០​ៗ​រឿង​Levi Videos ផ្សាយ​ព័ត៌មាន​ពេល​ផឹក​ស្រវឹង ក្នុងពេល​សម្តេច​ជួប ជុំ​អ្នកសារព័ត៌មាន​ជិត​៦០០០​នាក់ នៅ​កោះ​ពេជ្រ​កាលពី​រសៀល ថ្ងៃទី​១៤​មករា​២០២០​។ ឯ​អ្នកកាសែត​ស្ត្រី​ពីរ​នាក់ បាន​អាក់អន់ស្រពន់ចិត្ត​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន ដែល មិនបាន​ផ្តល់ឱកាស​អោយ​ពួកគេ​បញ្ចេញមតិ​រៀបរាប់​ពី​ផល លំបាក​របស់​អ្នកកាសែត​ពេល​ចុះ​យក​ព័ត៌មាន​ពិត​មក​ផ្សព្វផ្សាយ ហើយ​ត្រូវ​រង​ការគំរាមកំហែង​ពី​អ្នកមានអំណាច ឬ​អាជ្ញា​ធរមាន​សមត្ថកិច្ច​។ a hun journala2 

​ក្នង​ឱកាស​ជួប​សំណេះសំណាល​ក្នុង​១​ឆ្នាំមាន​ម្តង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ កម្ពុជា ជាមួយ​អ្នកសារព័ត៌មាន​ខ្មែរ​នៅ​សាល​មហោស្រប ពិ​ព៌​ណ​កោះ​ពេជ្រ កាលពី​ថ្ងៃទី​១៤​មករា​២០២០ នេះ​ជា​ជំនួប​លើក​ទី​៤​ហើយ ។ ក្រៅពី​បាន​មានប្រសាសន៍​វាយតម្លៃ​ខ្ពស់​លើ​ការ រីកចំរើន​លើ​វិស័យ​ព័ត៌មាន​ក្នង​សម័យ​បច្ចេកវិទ្យា​ទំនើប​នេះ​សម្តេច​តេ​ជោ​ក៏បាន​ស្តីបន្ទោស​ចំៗ​លើ​លោក សាន្ត ប៊ុនធឿន ចាងហ្វាង​សារព័ត៌មាន សម្លេង​ស្នេហា​ជាតិ ពី​ករណី​Levi Videos ផ្សាយ​ព័ត៌មាន​ពេល​ខ្លួន​កំពុង​ស្រវឹង ដែល​ធ្វើអោយ ប៉ះពាល់​ដល់​សេចក្តីថ្លៃថ្នូរ និង កិត្តិយស​របស់​អ្នកដទៃ ក៏​ដូច ជា​ប៉ះពាល់​ដល់​ក្រម​សី​ធម៌ វិជ្ជាជីវ​:​អ្នកសារព័ត៌មាន​ផងដែរ​។

លោក សាន្ត ប៊ុនធឿន រង​ការ​អាម៉ាសមុខ​តិច​អី​បើ​មាន​វត្តមាន អ្នកកាសែត​ជិត​៦០០០​នាក់​ចូលរួម ។ ដោយឡែក​ក៏មាន​អ្នក កាសែត​ស្ត្រី​ពីររូប​ក៏បាន​បញ្ចេញមតិ​អាក់អន់ស្រពន់ចិត្ត ចំពោះ សម្តេច​តេ​ជោ​ផងដែរ គឺ​អ្នកកាសែត​ស្រី​ឈ្មោះ Ly Na និង​ម្នាក់ទៀត​មកពី​ខេត្ត​រតន​:​គិរី ចាងហ្វាង​គេហទំព័រ ស្លាប​ប៉ា​ការ​អ​ព្យា​ក្រឹត្យ​ក៏បាន​គាំទ្រ​តាម​ការលើកឡើង​របស់​អា​ខោ​ន​facebook ឈ្មោះ Ly na ដែល​បាន​និយាយថា​: ​និយាយ​តាម​ត្រង់​បើ​ជំនួប​គ្រាន់តែ​ញាំ​បាយ​មាន​ម្ហូប​ហូរ​ហ៊ា ហើយ​ស្តាប់​តែ​ប្រសាសន៍​ម្ខាង​របស់​សម្តេច ខ្ញុំ​សុំ​ឈប់​ចូលរួម​។

ខ្ញុំ​សុំ​យ៉ាងទទូច​បើ​មានការ​ជួបជុំ​រវាង​អ្នកការ​សែត​និង​រដ្ឋាភិបាល ឬ​មន្ត្រី​រដ្ឋាភិបាល សំពះ​សុំ​ស្តាប់​ការលំបាក​របស់​អ្នកការ​សែត​ផង លំបាក​អ្វី​?​។ ទី​១ ព័ត៌មាន​ពិត​មិន​បំភ្លៃ​នេះ​ជា​ចំនុច​គោល​មួយ​ដ៏​ចាំបាច់ តើ​ខ្ញុំ​ក្នុងនាម​ជា​អ្នកព័ត៌មាន​ម្នាក់​មាន​សិទ្ធ​គ្រប់គ្រាន់​ឬ​នៅ​ចំពោះ​វិជ្ជាជីវៈ​ខ្លួនឯង អាច​ទេ​ខ្ញុំ​ផ្សាយ​ព័ត៌មាន​ពិត មិនមាន​បញ្ហា​ដល់​ខ្លួន (​មិន​និយាយ​រឿង​នយោបាយ​ទេ​) និយាយ​ត្រឹម​រឿង​សង្គម​បច្ចុប្បន្ន ។​ពេលខ្លះ​ក្រុម​ឈ្មួញ​ត្រូវរ៉ូវ​ជាមួយ​សមត្ថកិច្ច​ប្លន់​យក​ដី​រាស្ត្រ អ្នកការ​សែត​ទៅ​ផ្សាយ​ត្រូវ​មានការ​រឹត​ត្បឹ​ត គំរាមកំហែង ឧទាហរណ៍​ករណី​នៅ​ខេត្តបន្ទាយមានជ័យ​ជាដើម​។ ល​។ នេះ​មាន​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​ជ្រាប ដល់​តេ​ជោ ចុះបើ​រំពឹង​អ្នកច្បាប់​រាស្ត្រ​មិន​ស្តាប់​ដោយ​អយុត្តិធម៌​ហើយ​ទេ​? ។​

ឆ្នាំក្រោយ​ខ្ញុំ​សុំ​មិន​ចូលរួម​បាយ​សាមគ្គី​ជាមួយ​នាយករដ្ឋមន្ត្រី មិនមែន​ខ្ញុំ​ប្រឆាំង​និង​ការ​ណាត់ជួប​ជារួម​ទេ តែ​មិន​បានអោយ​អ្នកការ​សែត​បានផ្តល់​ព័ត៌មាន​ពី​សុខទុក្ខ​និង​ភាព​បិទបាំង​របស់​មន្ត្រី​ថ្នាក់ក្រោម​ទៅ​រដ្ឋាភិបាល ខ្ញុំ​សុំ​មិន​ចូលរួម បើ​គ្រាន់តែ​ញាំ​បាយ​ផឹកស្រា​ស្តាប់​ប្រសាសន៍​សម្តេច​តែ​ម្ខាង ។ អរគុណ​សន្តិភាព​ដែល​អោយ​ខ្ញុំ​មាន​ថ្ងៃនេះ តែ​ខ្ញុំ​ក៏​ត្រូវការ​សន្តិភាព​សម្រាប់​បងប្អូន​អ្នកកាសែត​ទូរ​ទៅ​ដែរ​។a hun journala a hun journala1 a hun journala3 
​