» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1182 នាក់

ម្សិលមិញ 34475 នាក់

សរុប 21082708 នាក់

ក្រុមហ៊ុនបារាំងប្រមាណ ៤០០អាចនឹង មកចូលរួមវេទិកាធុរកិច្ចកម្ពុជា-បារាំង និងសិក្សាវិនិយោគលើវិស័យអាទិភាពនៅកម្ពុជា

 

ភ្នំពេញ៖ កម្ពុជាបានបង្ហាញពីក្ដីរំពឹងខ្ពស់ថា នឹងទាក់ទាញក្រុមហ៊ុនបារាំងប្រមាណ ៤០០មកចូលរួម វេទិកាធុរកិច្ចកម្ពុជា-បារាំង ហើយក្នុងនោះនឹងមានក្រុមហ៊ុនដែលចាប់អារម្មណ៍មកសិក្សា និងវិនិយោគលើវិស័យអាទិភាពមួយចំនួន រួមមានថាមពល សុខាភិបាល និងកែច្នៃកសិកម្ម តាមរយៈការរៀបចំ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ និង១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។a pensovijea france 

លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា វេទិកានេះនឹងបើកឱកាសឱ្យក្រុមហ៊ុនបារាំងមកស្វែងយល់ពីសក្ដានុពលវិនិយោគរបស់កម្ពុជា ជាពិសេសលើវិស័យកែច្នៃកសិកម្ម (agro-processing) ដោយសារកម្ពុជាមានវត្ថុធាតុដើមសម្បូរបែប។ ក្រៅពីនេះ កម្ពុជាក៏រំពឹងថា បារាំងនឹងនាំមកនូវភាពច្នៃប្រឌិតថ្មី (innovation) លើទំនិញ និងមធ្យោបាយធ្វើពាណិជ្ជកម្មសេវាកម្ម ព្រមទាំងការសិក្សាស្រាវជ្រាវលើវិស័យថាមពលកកើតឡើងវិញ (renewable energy) និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។

លោក ប៉ែន សុវិជាតិ បានបន្ថែមថា ដោយសារតម្រូវការក្នុងវិស័យសុខាភិបាល កម្ពុជាក៏រំពឹងចង់បានក្រុមហ៊ុនផលិតឱសថ (pharmaceutical product) មកវិនិយោគផងដែរ។ ជាមួយគ្នានេះ វិស័យអប់រំ និងទេសចរណ៍ ជាពិសេសទេសចរណ៍ធម្មជាតិ (eco-tourism) ក៏ជាវិស័យដែលកម្ពុជារំពឹងទាក់ទាញការវិនិយោគពីក្រុមហ៊ុនបារាំងផងដែរ។ បច្ចុប្បន្ន សភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងប្រចាំកម្ពុជា (CCIFC) មានសមាជិកចំនួន ២៧០ ក្រុមហ៊ុនរួចទៅហើយ។

សូមបញ្ជាក់ថាក្រសួងពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងប្រចាំកម្ពុជា បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីសហការជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។

លោក Julien Bert អនុប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មបារាំងប្រចាំកម្ពុជា (CCIFC) បានលើកឡើងថា បច្ចុប្បន្ន មានក្រុមហ៊ុន ឬសហគ្រិនប្រមាណជាង ៣៥០ ដែលមានទំនាក់ទំនងជាមួយសកម្មភាពបារាំង កំពុងប្រតិបត្តិការនៅកម្ពុជា រួមជាមួយនឹងការវិនិយោគពីប្រទេសបារាំងជាង ៧០០ លានដុល្លារ។ លើសពីនេះ កម្ពុជាបាននាំចេញទំនិញទៅកាន់ប្រទេសបារាំងប្រមាណ ១.៦ ពាន់លានដុល្លារក្នុងមួយឆ្នាំ ដែលបង្ហាញពីទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំស្រាប់។