» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 791 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120467 នាក់

នាយ​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធ​៖ ទោះ​ជួប​វិបត្តិ​កូ​វីដ​តែ​បណ្តា​រដ្ឋ​អាស៊ាន​ទាំងអស់​នៅ បន្ត​យកចិត្តទុកដាក់​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​

 

​ភ្នំពេញ​៖ នាយ​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​កម្ពុជា បាន​ថ្លែងថា ទោះ​វិបត្តិ​សកល​កូ​វីដ​-១៩ នៅតែ​បន្ត​គំរាមកំហែង​ដល់​សុខភាព​សាធារណៈ សេដ្ឋកិច្ច និង​សន្តិសុខ​ពិភពលោក ប៉ុន្តែ​បណ្តា​រដ្ឋ​ជា​សមាជិក​អាស៊ាន​ទាំងអស់ បាន​បន្ត​យកចិត្តទុកដាក់​ប្រយុទ្ធ​ប្រឆាំងនឹង​គ្រឿងញៀន​នៅក្នុង​តំបន់ ក៏ដូចជា​ពិភពលោក​។​a drug measvy1 

ក្នុង​ពិធី​កិច្ចប្រជុំ ASOD ត្រៀម​សម្រាប់​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​លើក​ទី​៧ ស្តីពី​បញ្ហា​គ្រឿងញៀន នៅ​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​១៣ ខែតុលា​នេះ ដែល​កិច្ចប្រជុំ​នេះ រៀបចំឡើង​ដើម្បី​ពិភាក្សា​លើ​បញ្ហា​ប្រឈម និង​ចំណុច​ខ្វះខាត​មួយចំនួន​ដែល​បាន​ជួបប្រទះ ប្រមូល​ធាតុ​ចូល​សំខាន់ៗ ជាពិសេស ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន នៅក្នុង​បរិបទ​កូ​វីដ​-១៩ សម្រាប់​ដាក់ជូន​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ស្តីពី​បញ្ហា​គ្រឿងញៀន​នៅ​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២១ លើក​ទី​៧​។

នាយ​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធ បញ្ជាក់ថា “​ទោះបី​យើងទាំងអស់គ្នា​កំពុងស្ថិត​នៅក្នុង​ស្ថានភាព​ដ៏​លំបាក​ក៏ពិតមែន តែ​យើងទាំងអស់គ្នា​បាន​ប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការបន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ត្រួត​ពិនិត្យ​គ្រឿងញៀន​តាមរយៈ​យន្តការ​ជាតិ និង​សហប្រតិបត្តិការ​អន្តរជាតិ​ជាច្រើន ដែល​ក្នុងនោះ​មាន ការចូលរួម​អនុវត្ត​យ៉ាងសកម្ម​នូវ​ផែនការ​សកម្មភាព​រប​ស់អា​ស៊ាន​ស្តីពី សន្តិសុខ​សហគមន៍​អាស៊ាន​ប្រឆាំងនឹង​បទល្មើស​គ្រឿងញៀន ២០១៦-២០២៥ ជា​ផែនទី​វិថី​មួយ​ដ៏​សំខាន់​សម្រាប់​យើងទាំងអស់គ្នា​។ ការអនុវត្ត​ផែនការ​សកម្មភាព​នេះ ពិត​ជាមាន​សារៈសំខាន់ និង​ឆ្លើយតបបាន​ទៅនឹង​យន្តការ​ត្រួតពិនិត្យ​គ្រឿងញៀន​ទាំង​ក្របខ័ណ្ឌ​ថ្នាក់ជាតិ តំបន់ និង​សកលលោក ពិសេស​ក្នុង​បរិបទ​នៃ​ជំងឺ​កូ​វីដ​-១៩ នាពេល​បច្ចុប្បន្ន ដែល​យើងទាំងអស់គ្នា​ទទួលបាន​នូវ​សមិទ្ធិផល​គួរ​ឲ្យ​កត់សម្គាល់​។​”


នាយ​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធ បាន​ថ្លែង​កោតសរសើរ​និង​ថ្លែង​​អំណរ​អគុណ​ចំពោះ​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់ ចំពោះ​កិច្ចសហប្រតិបត្តិការ និង​ខិតខំ​ប្រឹងប្រែង​លើ​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ទទួលបាន​លទ្ធផល​គួរកត់សម្គាល់​។ លោក អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​កម្ពុជា បាន​ថ្លែង​នូវ​ការកោតសរសើរ​ដល់​ក្រុមប្រឹក្សា​ត្រួតពិនិត្យ​គ្រឿងញៀន​ឥណ្ឌូនេស៊ី ដែល​បាន​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស ដើម្បី​ពិនិត្យ​លើ​សេខ​ក្តី​ព្រាង​របាយ​ការវាយតម្លៃ​ពាក់កណ្តាល​អាណត្តិ ស្តីពី​ការអនុវត្ត​ផែនការ​សកម្មភាព​សហ​គម​ន៍​អាស៊ាន​ប្រឆាំងនឹង​បទល្មើស​គ្រឿងញៀន ២០១៦-២០២៥ កាលពី​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២១ បានបញ្ចប់​ជា​ស្ថាពរ​។​

នៅ​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២១ កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ស្តីពី​បញ្ហា​គ្រឿងញៀន​លើក​ទី​៧ ដែល​អញ្ជើញ​ជា​អធិបតីភាព​បើក​កិច្ចប្រជុំ​ដោយ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​៕a drug measvy a drug measvy2 

​