» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1005 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120681 នាក់

រុក្ខទិវា​ឆ្នាំនេះ​ព្រះមហា​ក្ស​ត្រ័​ដាំ​កូនឈើ​បាន​៥០​ហិកតា​

​កំពត​៖​នៅ​ព្រឹក​ថ្ងៃទី​០៩ ខែកក្កដា នេះ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែលមាន​ការ​អម​ព្រះ​ដំណោះ​ពីស​ម្តេច​ហេង​សំរិន​ប្រធានរដ្ឋសភា​បាន ស្តេចយាង​ធ្វើជា​ព្រះរាជាធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី “​រុក្ខទិវា​”​រៀបចំឡើង​ដោយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ស្ថិតនៅលើ​ផ្ទៃដី​ជាង ៥០ ហិកតា នៅក្នុង​ស្ថានីយ​ដាំ​កូនឈើ​ថ្ម​រូង ភូមិ​ព្រែក​អំពិល ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ខេត្តកំពត ។​a king tree 

សូមបញ្ជាក់ថា​៖ ពិធីបុណ្យ « រុក្ខទិវា »​គឺជា​ចលនា​បំផុសបំផុល​ការដាំដុះ​ដើមឈើ​ដ៏​ធំ​មួយ និង​ជា​ប្រពៃណី​ដ៏​ល្អ​ផូរផង់​ឧត្តុង្គឧត្តម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើង តាំងពី « សម័យ​សង្គមរាស្ត្រនិយម » ដឹកនាំ​ដោយ​ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ។​

«​ពិធី​រុក្ខទិវា​» ដែល​បាន​កំណត់ដោយ​ព្រះរាជកិច្ច លេខ​៧៣៨ នស​.​រកត ចុះ​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​១៩៥២​។​ក្នុង​រាជាណាចក្រ​ទី​២ « រុក្ខទិវា » ត្រូវបាន​ទទួលស្គាល់​ជា​ផ្លូវការ​ដោយមាន​ចែង​ក្នុង​ច្បាប់​ស្ដីពី​ព្រៃឈើ នា​ឆ្នាំ​២០០២ ជំពូក​ទី​១២ មាត្រា​ទី​៦០ បាន​ចែងថា​៖ ដើម្បី​ជម្រុញ​ការអប់រំ​ប្រជាពលរដ្ឋ​ឱ្យ​យល់ដឹង​ពី​សារសំខាន់​និង​ផលប្រយោជន៍​ព្រៃឈើ ទិវា​ពលកម្ម​ដាំ​កូនឈើ ជា​ប្រពៃណីជាតិ​ហៅថា «​រុក្ខទិវា​» ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃទី ៩ ខែកក្កដា ជា​រៀងរាល់ឆ្នាំ ក្រោម​ព្រះរាជអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ របស់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឬ​ព្រះរាជតំណាង​។​

ប្រជាពលរដ្ឋ​និយាយថា​៖​ទិវា​ដាំ​កូនឈើ​មាន​ហើយ​នៅសល់តែ​ទិវា​បង្ក្រាប​បទល្មើស​ព្រៃឈើ​តាមច្បាប់​ព្រៃឈើ​តែប៉ុណ្ណោះ​ដែល​មិនទាន់មាន​ភាព​ស្រោក​សស្រាំ​នៅឡើយ​!៕a king tree1 a king tree2 a king tree3 a king tree4 


​