» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 770 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120446 នាក់

សម្តេច​តេ​ជោ ហ៊ុន សែន​បង្ហើប​ពី​មូលហេតុ​ដែលផ្អាក​ការ​ហែរ​កឋិន​ឆ្លង​ប្រទេស​!

 

​ភ្នំពេញ​៖ ការ​ឲ្យ​មាន​បង្កើត​គម្រោង​ហែ​កឋិន​ឆ្លង​ប្រទេស​ដែល​ខកខាន​១២​ឆ្នាំកន្លងមក​គែ ដោយសារ​មូលហេតុ​ចំនួន​២​ធំៗ​គឺ​៖​ឆ្នាំ​២០១៣ ឪពុក​សម្តេច​ទទួលមរណភាព ដែល​តម្រូវឱ្យ​គ្រួសារ​សម្រេច​ផ្អាក​ការធ្វើ​បុណ្យកឋិន​រយៈពេល​៥​ឆ្នាំ​។ បន្ទាប់មក​នៅ​ឆ្នាំ​២០២០​ម្តាយក្មេក​សម្តេច​មាន​ជំងឺ និង​បានទទួល​មរណភាព​ដូច្នេះ​ធ្វើ​កឋិនទាន​ក៏បាន​បន្ត​ផ្អាក​ជាថ្មី រហូតមកដល់​២០២៤​នេះ​ទើប​គម្រោង​នៃ​ការធ្វើ​កឋិន​ឆ្លង​ប្រទេស​របស់​សម្តេច​ទាំង​ទ្វេ​លេចចេញ​ជា​ផ្លែផ្កា​។​នេះ​ជាការ​បង្ហើប​ឲ្យ​ដឹង​ពីស​ម្តេច​តេ​ជោ​ប្រធានព្រឹទ្ធសភា​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​។​a hun kathin2 

សូមបញ្ជាក់ថា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​កម្ពុជា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ក្រុង​ពាលី នមស្ការ​ព្រះ​រតនត្រ័យ សមាទានសីល ចម្រើន​ព្រះ​បរិត្ត អង្គ​កឋិនទាន​មហា​សាមគ្គី​គ្រួសារ​ខ្មែរ នៅ​រសៀល​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២៤​។

​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ ពេ​ជ ចន្ទ​មុន្នី រួមជាមួយ​ថ្នាក់ដឹកនាំ​នៃ​ស្ថាប័ន​ធំៗ​ក្នុង​ជួរ​រាជរដ្ឋាភិបាល​មួយចំនួនទៀត​បាន​មាន​វត្តមាន​ចូលរួម​កម្មវិធី​ប​នេះ​។​អង្គ​កឋិន​មហា​សាមគ្គី​គ្រួសារ​ខ្មែរ នឹង​ដង្ហែ​ចេញពី​កម្ពុជា​ឆ្ពោះទៅកាន់​វត្ត​ពោធិ​គិរី​វង្សា​រាម ខេត្ត​ត្រា​វិញ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នៅ​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២៤ តាម​ច្រក​អន្តរជាតិ​ជ្រៃ​ធំ ខេត្តកណ្តាល និង​បង្ហើយ​បុណ្យ នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២៤​។

​សូម​ជម្រាបជូន​ថា​តាម​សេចក្តីសម្រេច​របស់​សម្តេច​ធិបតី​ហ៊ុន​ម៉ា​ណែ​ត​នាយករដ្ឋមន្ត្រី កឋិន​មហា​សាមគ្គី​គ្រួសារ​ខ្មែរ ជា​គំនិត​ផ្ដួចផ្តើម​របស់​សម្តេច​តេ​ជោ ហ៊ុន សែន រួមជាមួយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​។ អង្គ​កឋិន​នេះ​ចំណាយពេល​១២​ឆ្នាំ ទើប​អាច​សម្រេច​ក្តី​ប្រាថ្នា​នៃ​សម្តេច​ទាំង​ទ្វេ​។ ចំពោះ​ពិធី​បុណ្យកឋិន​ឆ្លង​ប្រទេស​នេះដែរ ក៏មាន​ការសម្ដែង​សិល្បៈ​សម័យ និង​ល្ខោនបាសាក់​ផងដែរ​។

​ក្បួន​ដង្ហែ​កឋិន​មហា​សាមគ្គី​គ្រួសារ​ខ្មែរ នឹង​ដឹកនាំ​ដង្ហែ​ដោយផ្ទាល់​ពីស​ម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេច ម៉ែន សំអន និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​មួយចំនួនទៀត​អមដំណើរ​សម្ដេច​ទាំងពីរ​។ សូមបញ្ជាក់ថា​មកដល់​ពេលបច្ចុប្បន្ន​នេះ​នៅ​វៀតណាម​មាន​ទី​អារាម​ខ្មែរ​រហូតដល់​ទៅ​៤៦១​វត្ត ដោយឡែក​នៅ​ខេត្ត​ត្រា​វិញ មាន​វត្ត​ចំនួន​១៤៣​វត្ត​។ អង្គ​កឋិន​ដែល​រៀបចំ​ដោយ​ស្ថាប័ន​សង្ឃ និង​ស្ថាប័ន​ដឹកនាំ​ជាតិ​របស់​កម្ពុជា​ដង្ហែ​ទៅកាន់​វត្ត​ខ្មែរក្រោម​មិន​ធ្លាប់មាន​នោះឡើយ​។​បច្ច័យ​បាន​ពី​ពិធីបុណ្យ​កឋិនទាន​មហា​សាមគ្គី​គ្រួសារ​ខ្មែរ​នាពេលនេះ ក្រៅពី​ប្រគេន​ដល់​វត្ត​ពោធិ​គិរី​វង្សា​រាម​ហើយ​នោះ ក៏​នឹង​ប្រគេន​ដល់​វត្ត​១៤២​ផ្សេងទៀត នៅក្នុង​ខេត្ត​ត្រា​វិញ​ផងដែរ​។​

​សូម​បញ្ជាក់ដែរថា​កាលពី​រសៀល​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២៤ នា​ទីស្តីការក្រសួង​ព័ត៌មាន​លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ដែល​ទទួលខុស​ត្រុ​វ​អនុគណៈកម្មការ​ខ្លឹមសារ ព័ត៌មាន និង​ផ្សព្វ​ផ្សាយបាន​ជួបប្រជុំគ្នា​ជាមួយ​ក្រុមការងារ​អ្នកព័ត៌មាន ។​គោលបំណង​ផ្សព្វផ្សាយ​ឲ្យ​បានល្អ ពិធី​ដង្ហែ​អង្គ​កឋិនទាន មហា​សាមគ្គី​គ្រួសារ​ខ្មែរ ជា​លើកទីមួយ​និង​ជា​ប្រវត្តិសាស្ត្រ​ដែល​រាជរដ្ឋាភិបាល​ធ្វើទៅ​វត្ត​ពោធិ​គិរី​វង្សា​រាម ហៅ​វត្ត​ស្វាយ​សៀម​ថ្មី ស្ថិតនៅ​ភូមិ​ស្វាយ​សៀម ឃុំ​ង៉ា​យ​ស្វៀ​ង ស្រុក​ថ្កូវ ខេត្ត​ត្រា​វិញ (​ព្រះ​ត្រពាំង​) នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​

​អង្ក​កឋិនទាន​នេះ​មាន​អ្នកសារព័ត៌មាន ជា​អ្នកសរសេរ​អត្ថបទ អ្នក​អត្ថាធិប្បាយ អ្នក​ថតរូប​ចំនួន ៥០​នាក់​នឹងត្រូវ​ទៅ​ចូលរួម​យក​ព័ត៌មាន នៅក្នុង​ពិធី​ដង្ហែ​អង្គ​កឋិនទាន​នៅ​វត្ត​ខ្មែរក្រោម ដើម្បី​ថត​ធ្វើ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​នូវ​កឋិនទាន មហា​គ្រួសារ​ខ្មែរ ។​​សូមបញ្ជាក់ថា​កាលពី​ថ្ងៃទី​៤​តុលា​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានចេញ​សេចក្តីសម្រេច បង្កើត​គណៈកម្មការ​រៀប​ចំ​ដង្ហែ​អង្គ​កឋិនទាន ទៅកាន់​វត្ត​ខ្មែរក្រោម​។​គណៈកម្មការ​នេះ មាន​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ជា​ប្រធាន និង​មាន​អនុប្រធាន​-​សមាជិក ២១​រូប​ផ្សេងទៀត​៕a hun kathin3 a hun kathin4 

 

 

​