» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 457 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095372 នាក់

កម្ពុជា​ចាប់ផ្តើម​បង្ហា្ញ​ញ​សមានចិត្តដោយរំលឹកឡើង​ឡើងវិញ​ពីគុណសម្បត្តិ​អាមេរិក​!

​ភ្នំពេញ​៖​នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​បានអនុញ្ញាត​ឱ្យ​លោក​វរសេនីយ៍ឯក​ថា​ង​ចេ​គី​លី​( Thang Jacky Ly) អនុព័ន្ធយោធា​ថ្មី​របស់​សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា ចូលជួប​សំដែង​ការគួរសម នៅ​អគ្គបញ្ជាការដ្ឋាន នា​ព្រឹក​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២១ នេះ​។​a army vong usa 
​

នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន បានលើកឡើង​ពី​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក ដែលមាន​តាំងពី​ឆ្នាំ​១៩៥០ ហើយ​មកដល់​បច្ចុប្បន្ន​នេះ កម្ពុជា​នៅតែមាន​ជំហរ​រក្សា​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​សហរដ្ឋអាមេរិក​។ អគ្គមេបញ្ជាការ​កង​ទ​ព័​កម្ពុជា បាន​ថ្លែងអំណរគុណ​ដល់​សហរ​ដ្ឋ​អាមេរិក ដែល​ថ្មីៗ​នេះ​បាន​ជួយ​ដល់​កម្ពុជា​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ តាមរយៈ​ការផ្ដល់​វ៉ាក់សាំង​ចំនួន​១​លាន ៦​សែន​ដូ​ស រួមទាំង​សម្ភារៈ​បរិក្ខារ​ពេទ្យ​មួយចំនួនទៀត​។ ក្រៅពីនោះ សហរដ្ឋអាមេរិក​នៅបាន​ផ្ដល់ជំនួយ​មនុស្សធម៌​ដល់​កម្ពុជា ដូចជា ការជួយ​សង្គ្រោះ​គ្រោះមហន្តរាយ​ផ្សេងៗ ការជួយ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ជាដើម​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍​វង្ស ពិ​សេន ក៏បាន​រំលឹក​ឡើង​ពី​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​សហរដ្ឋអាមេរិក នាពេល​កន្លងមក ក្នុងការ​ស្រាវជ្រាវ​រុករក​អដ្ឋិធាតុ​កងទ័ព​អាមេរិក ដែល​បាត់​ខ្លួន​ក្នុង​សង្គ្រាម​នៅ​កម្ពុជា និង​កិច្ចសហប្រតិបត្តិការ​បង្ក្រាប​អំពើ​ភេរវកម្ម ការជួញដូរ​មនុស្ស ក៏ដូចជា​ការហ្វឹកហ្វឺន​ឆ្មាំ​អង្គរ និង​ការកសាង​កម្លាំង​របស់​កងយោធពល​ខេមរភូមិន្ទ ដែល​ត្រូវ​ទៅ​បំពេញបេសកកម្ម​នៅ​អង្គការសហប្រជាជាតិ និង​លំហ​សមុទ្រ​ផងដែរ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន មានជំនឿថា ទៅ​ថ្ងៃ​អនាគត សហរដ្ឋអាមេរិក​នៅតែ​បន្ត​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​កម្ពុជា ដោយ​ឈរលើ​គោលការណ៍​គោរព​អធិបតេយ្យភាព ការគោរព​គ្នា និង​ការជឿទុកចិត្ត​គ្នា​ទៅវិញទៅមក ហើយ​កម្ពុជា​នៅតែ​ចាត់ទុក​សហរដ្ឋអាមេរិក​ជា​មិត្ត​ល្អ​របស់​កម្ពុជា​។​

ដោយឡែក​កាលពី​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៩ ខែកញ្ញា ២០២១ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​ង​នៃ​កងយោធពល​ខេមរភូមិន្ទ​និង​ជា មេបញ្ជាការ​កងទ័ពជើងគោក ក៏បាន​ទទួល​ជួប​សម្តែង​ការគួរសម ជាមួយ លោកប៉ា​ទ្រិ​ក​មឺ​ហ្វី​( W. Patrick Murphy )​អគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​ដែលមាន​លោក​វរសេនីយ៍ឯក​ថា​ង​ចេ​គី​លី​( Thang Jacky Ly) អនុព័ន្ធយោធា​ថ្មី​អមដំណើរ​ផងដែរ​។​​គេជឿថាជាជំនួបដែលមានសារល្អៗជាមួយគ្នា។

លោក​វរសេនីយ៍ឯក Thang Jacky បាន​ជម្រាបជូន​នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គមេបញ្ជាការ ពី​គោលបំណង​នៃ​ការ​មក​បំពេញបេសកកម្ម​ការទូត​នៅ​កម្ពុជា ដោយ​ទី​១. ធ្វើការ​សិក្សា​ស្វែងយល់​ពី​វប្បធម៌ និង​ទំនៀមទម្លាប់​របស់​ប្រទេស​កម្ពុជា ទី​២. ធ្វើការ​យ៉ាង​ជិតស្និត​ជាមួយ​ថ្នាក់ដឹកនាំ​នៃ​កងយោធពល​ខេមរភូមិន្ទ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ព​ប្រទេស​ទាំងពីរ​។​

​​លោកជំទាវ​ឱ​វ៉ាន់ឌី​ន​រដ្ឋ​លខ​ខា​ធិ​ការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ពេល​ចុះ​ចែក​អំណោយ​ជូន​អ្នក​ចាក់​វ៉ាក់សាំង​នៅ​ខេត្តស្វាយរៀង​កាលពី​ថ្ងៃទី​១៣​កញ្ញា​ក៏បាន​រំលឹក​ឡើង​ពី​គុណសម្បត្តិ​អាមេរិក​ដែល​បាន​ជួយផ្តល់​ជំនួយ​លើ​វិ​ស៏​យ​សុខាភិបាល​កម្ពុជា​យ៉ាងច្រើន​នាពេល​កន្លងមក​តាមរ​យៈ​អង្គការ​នានា​ផងដែរ​។​សូមជម្រាបថាសម្រាប់ការរកស៊ីវិញជញ្ជីងពាណិជ្ជកម្មរវាងកម្ពុជាអាមេរិកគឺការនាំចេញពីស្រុកខ្មែរទៅអាមេរិកប្រមាណជាង៥ពាន់លានដុល្លារអាមេរិកគឺច្រើនជាងការនាំពីអាមេរិកចូលមកស្រុកខ្មែរដែលមានប្រមាណជា៣រយលានដុល្លារប៉ុណ្ណោះក្នុង១ឆ្នាំ៕a army vong usa2 a army vong usa3 a army vong usa4 

​