» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 785 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095700 នាក់

ប​ណ្ឌឹ​ត​ឱម​យ៉ិនទៀង​៖​កម្លាំង​ជំនាញ​ACU បើក​ការស៊ើបអង្កេត ទៅលើ​លោក គឹម រស្មី បន្ទាប់ពី​មាន​តម្រុយ​!​រស់​សា​រ៉ុ​ម​ស៊ី​ឡាក​តើ​

 


​ភ្នំពេញ​៖​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បាន​អះអាង​នៅ​ព្រឹក​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩​ថា​៖​ការបើក​ការស៊ើបអង្កេត​លើ​អតីត​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី លោក គឹម រស្មី គឺ កម្លាំង​ជំនាញ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​បើក​ការស៊ើបអង្កេត​តាំងពី​មាន​តម្រុយ​មុននេះ​ម្ល៉េះ​។a kim rasmey sue4 

ការបញ្ជាក់​របស់លោក ឱម យ៉ិនទៀង បាន​ធ្វើឡើង​បន្ទាប់ពី ប្រធាន​សមាគម​ជ័យលាភី​បញ្ញាជន​កម្ពុជា លោក រស់ សា​រ៉ុ​ម​កាលពី​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៩ ថា ដាក់ពាក្យ​ប្តឹង​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដើម្បីឱ្យ​បើក​ការស៊ើបអង្កេត​លើ លោក គឹម រស្មី អតីត​មេបញ្ជាការ​អា​វុ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ក្រោយពី​សម្តេច​ហ៊ុនសែន​ស្នើ​ព្រះមហាក្សត្រ​ដេញចេញ​ពី​ក្របខ​ណ្ឌ័​នៅ​ថ្ងៃទី​៩​កុម្ភៈ​បន្ទាប់ពី​បែកធ្លាយ​វីដេអូ​ចែក​លុយ​កូនៗ​ចំនួន​៥​នាក់​ចំនួន​៥០​ម៉ឺន​ដុល្លារ​អាមេរិក​ជា​សាធារណៈ​កាលពី​យប់​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៩ ក្នុងពេល​ប្រកា់​ខែ​គាត់​មានតែ​ប្រមាណ​២​លាន​រៀល​តែ​ប៉ុន​ណោះ​។​
​

​លោក ឱម យ៉ិនទៀង បាន​បញ្ជាក់ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​បើក​ការស៊ើបអង្កេត​លើ អតីត​មេ PM រូបនេះ តាំង​ពីមុន​ពាក្យបណ្តឹង​ម្ល៉េះ ដែល​បង្ហាញថា ការបើក​ការស៊ើបអង្កេត​នេះ មិនមែន​ធ្វើតាម​ខ្សែ​ញាក់ ឬ​បណ្តឹង​របស់ អង្គការ​សង្គម​ស៊ីវិល​នោះឡើយ​។​បើ​ចឹ​ង​មែន​នោះ​មានន័យថា​លោក​រស់​សា​រ៉ុ​ម​គ្រាន់តែ​ចេញមុខ​រុញ​ទូក​បណ្តោយ​ទឹកតែ​ប៉ុណ្ណោះ​។a kim rasmey sue

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានចាត់ទុក​ការ​លុបឈ្មោះ ឧ​ត្ត​ម​សេនីយ៍​ត្រី គឹម រស្មី មេបញ្ជាការ​អាវុធហត្ថ​ខេត្តរតនគិរី ចេញពី​ក្របខ័ណ្ឌ​នៃ​កងយោធពល​ខេមរភូមិន្ទ គឺជា​ការវះកាត់​សាច់​ស្អុយ​និង​ជាការ​អនុវត្ត​អភិក្រម​ទី​៥​វះកាត់​។​សារ​សំឡេង​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ចែកចាយ​ពេញ​បណ្ដាញ​សង្គម មានប្រសាសន៍ថា​”​ជូន​ថ្នាក់ដឹកនាំ​ក្នុង​គណៈអចិន្ត្រៃយ៍ ក្នុង​ជួរ​រាជរដ្ឋាភិបាល និង ថ្នាក់ដឹកនាំ​ខេត្ត ថ្ងៃនេះ​ខ្ញុំ​សម្រេចចិត្ត​ដោយ​ការឈឺចាប់ ដើម្បី​ដកដំណែង​និង​បណ្តេញ​ចេញពី​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី ដោយ​ធ្វើបុណ្យ​ខួបកំណើត ហើយ​សំញែង​នូវ​ទ្រព្យសម្បត្តិ នេះ​ជា​អភិក្រម​ទី​៥ ដែល​ខ្ញុំ​ត្រូវធ្វើ​ដោយ​ចៀសវាង​មិនបាន បើ​ខ្ញុំ​មិន​ធ្វើ​រឿងនេះ​មួយ​ទេ គឺ ខ្ញុំ​ត្រូវ​លាលែង​ពី​ដំណែង​ល្អ​ជាង​”​។​

បើ​ចឹ​ង​ប្រសិនបើ​អង្គភាព​ប្រឆាំង​ពុករលួយ​រក​មិនឃើញ​បទល្មើស​ពុករលួយ​រប​ស់គឺ​មរ​ស្មី​ទេ​មានន័យ​ស្មោះ​និង​ថា​ការសម្រេច​របស់​សម្តេច​តេ​ជោ​ខុស​ធ្ងន់​លើ​កូនចៅ​ហ្ម៉​ង​។​យ៉ាងណា​សង្ឃឹមថា​ACU​នឹង​ទទួលបាន​លទ្ធផល​ល្អ​ជាមិនខាន​ក្នុងករណី​យ៍​គឹម​រស្មី​នេះ​។​

​មហាជន​ជាច្រើន​បានបង្ហាញ​ការសង្ស័យថា ឧ​ត្ត​ម​សេនីយ៍​ត្រី គឹម រស្មី​មេ​ប៉េអឹម​ខេត្តរតនៈគិរី​ដែលមាន​ឥទ្ធិពល​មួយ​ចំហៀង​ខេត្ត​ព្រោះ​ជាប់សាច់​ញាតិ​នាយ​ឧ​ត្ត​ម​សេនីយ៍​អតីត​មេ​ទ​ព័​កំពូល​ម្នាក់​នោះ​ត្រូវបាន​ប្រជាពលរដ្ឋ​ដាក់​ការសង្ស័យថា​នៅ​ពីក្រោយ​ការប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ដែល​បង្កឡើង​ដោយ​មន្ត្រី​ប៉េអឹម​២​រូប​ឈ្មោះ​ហូ​ជី​វ៉ៃ​និង​ណុប​ណាក់​ហៅ​ណាក់​ក្បាល​ធំ​មិនមែន​មានបាន​ដោយសារ​ការធ្វើ​ចំការកៅស៊ូ​ដែលជា​មុខរបរ​បន្ទាប់បន្សំ​នោះឡើយ​។a kim rasmey sue1 a kim rasmey sue2 a kim rasmey hun pm Kim rak smeiy mondulkiri a kim rasmey a kim rasmey1 a ho ji 

​