» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 362 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095277 នាក់

រកឃើញ​ជនបរទេស​លួច​ចូលមក​សំងំ​ខុសច្បាប់​នៅ​បាវិត​ជិត​២០០​នាក់​

 


​ស្វាយរៀង​៖​រកឃើញ​ជាតិ​វៀតណាម និង​ជនជាតិ​ចិន ស្រី​-​ប្រុស ប្រមាណ​ជិត​២០០​នាក់ ដែល​ចេញពី​ប្រទេស​វៀតណាម​ឆ្លងដែន​តាម​ច្រក​បាវិត​ដែល​មេ​ច្រក​នេះ​ទើប​ឡើង​ថ្មី​ចូលមក​ប្រទេស​កម្ពុជា​ខុសច្បាប់​ព្រោះ​រំលោភ​បទបញ្ជា​នាយករដ្ឋមន្ត្រី​ដែល​ហាមឃាត់​មិន​ឲ្យ​មាន​ជនបរទេស​ចូល​មកពី​ប្រទេស​វៀតណាម​។​a bavet 

​ប្រភពពី​សមត្ថកិច្ច​ឲ្យ​ដឹងថា​ជនជាតិ​ចិន វៀតណាម​ប្រមាណជិត២០០ នាក់​នេះ សង្ស័យ​ចូល​តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត (​ក្នុងនោះ​គឺមាន​មេខ្យល់​ជា​ជនជាតិ​ចិន​១១​នាក់​) ។​សមត្ថកិច្ច​កំពុង​ដាក់​ការសង្ស័យថា ប្រហែល​ជាមាន​មេខ្យល់​ជា​ជនជាតិខ្មែរ នៅ​ពីក្រោយ​ករណី​ខាងលើនេះ​។​

​ជនជាតិ​វៀតណាម និង​ជនជាតិ​ចិន ចំនួន​ជិត២០០នាក់ដែល ឆ្លងដែន​ដោយ​ខុសច្បាប់ ចូលមក​ក្រុង​បាវិត ដោយ​ឲ្យ​ស្នាក់​នៅក្នុង​សណ្ឋាគារ​មួយកន្លែង ដែលមាន​យីហោ​ឈ្មោះ «​ផ្ទះល្វែង​សណ្ឋាគារ​បួន​រដូវ​» ដែល​គេ​ស្គាល់​ថា ម្ចាស់​សណ្ឋាគារ​គឺ​ជនជាតិ​ចិន ស្ថិតនៅ​ភូមិ​បាវិត​កណ្តាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង កាលពី​យប់​រំលង​អា​ធ្រា​ត្រ​ថ្ងៃទី​២៧ ខែមេសា​២០២១​ត្រូវបាន​សមត្ថកិច្ច​ក​ង​រាជ​អាវុធហត្ថ​ខេត្តស្វាយរៀង និង​កងរាជអាវុធហត្ថ​ក្រុង​បាវិត ប​បាន​ដើរល្បាត​ក៏​ប្រទះឃើញ​។

​នៅ​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២១ សមត្ថកិច្ច​បាន​ហៅ​ជនជាតិ​វៀតណាម និង​ជនជាតិ​ចិន ចំនួន​១១២​នាក់ យក​សំណាក​ពេញ​មួយថ្ងៃ រហូតដល់​យប់​ជ្រៅ ក៏​នៅ​កំពុង​បន្តការងារ​យក​សំណាក និង​ដាក់​ជនជាតិ​វៀតណាម និង​ជនជាតិ​ចិន ទាំងអស់​ខាងលើ​ឲ្យ​នៅ​ធ្វើ​ច​ត្តា​ឡី​ស​ក័ ១៤​ថ្ងៃ នៅក្នុង​សណ្ឋាគារ​«​ផ្ទះសំណាក់​សណ្ឋាគារ​បួន​រដូវ​»​តែម្តង​។​ប៉ុន្តែ​ការចោទប្រកាន់ ឬ​យ៉ាងណា​នោះ មិនអាច​សុំ​ការបំភ្លឺ​បាន​ពី​សមត្ថកិច្ច​បានទេ ដោយ​សមត្ថកិច្ច​ឆ្លើយតប​អ្នកសារព័ត៌មាន​ថា សមត្ថកិច្ច​កំពុង​បន្ត​នីតិវិធី មិនទាន់​អាច​ផ្តល់ព័ត៌មាន​បានទេ​?!​។​ចាំមើល​តិច​មើល​គេ​លេ​ប៉ា​ហ៊ី​ម៉េច​វិញ​??​។​a bavet1 a bavet2 

​