» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 795 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095710 នាក់

ប្រជាជន​បាត់​ដី​ដោយសារ​យោធា​រំលោភ​យកមក​ប្តឹង​មេឃុំ​គេច​បាត់​!

 

​ឧត្ដរមានជ័យ ៖ ពលរដ្ឋ​ជាង ៥០​នាក់ ក្នុងចំណោម ៧០​គ្រួសារ មកពី​ភូមិ​បាក់​វែក ឃុំ​ចុងកាល់ ស្រុក​ចុងកាល់ ខេត្តឧត្ដរមានជ័យ​នៅ​ថ្ងៃទី​០៤ ខែ កក្កដា ឆ្នាំ​២០២០ បានមក​សាលាឃុំ​ចុងកាល់ ដើម្បីអោយ​អោយ​លោក​មេឃុំ​ជួយ​ដោះស្រាយ រឿង​ក្រុម​យោធា បានដាក់​គ្រឿងចក្រ ០៥​គ្រឿង ឈូសឆាយ​រំលោភ​យក​ដី តែ​បែ​ជា​លោក​មេឃុំ ជិះ​ម៉ូតូ​គេច​បាត់ សូម្បីតែ​សួរសុខទុក្ខ​ពលរដ្ឋ​មួយ​មាត់ ក៏​គ្មាន​ផង​។​a chong kal1 

​ពលរដ្ឋ​តវ៉ាថា ដីស្រែ​ចំការ​របស់ខ្លួន និង​ដីព្រៃ​រដ្ឋ​រាប់ពាន់​ហិកតា ត្រូវបាន​យោធា​នៅ​កងពល​លេខ​៤១ និង​កងពល​លេខ​៤២ ដាក់​គ្រឿងចក្រ​អេស្កាវ៉ាទ័រ កាយ​រាន​ព្រៃ​រំលោភ​យក​។​​ពលរដ្ឋ សូម​អំពាវនាវ ដល់​សម្ដេច​តេ​ជោ ហ៊ុន សែន ជួយ​ដល់​ពួកគាត់​ផង ព្រោះ​ពួកគាត់​ប្រឈម​នឹង​ការបាត់បង់​ដីស្រែ​ចំការ សំរាប់​បង្កបង្កើនផល ចិញ្ចឹមជីវិត​ហើយ ដោយ​អ្នកមានអំណាច នៅ​ខេត្តឧត្ដរមានជ័យ រំលោភ​យក​ទាំងអស់​។​

​លោក​មេឃុំ​ចុងកាល់ បានអោយ​កាសែត​ដឹងថា គ្រឿងចក្រ​ចូល​កាយ​ដីព្រៃ ជា​របស់​កងពល​លេខ​៤២ លោក​ឧ្ដ​ម​សេនីយ៍ ប៉ែន វ៉​យ និង​កងពល​៤១ របស់លោក​ឧត្ដមសេនីយ៍ទោ នាង ឃីម​។ លោក រិ​ទ្ធ ប៉ាក់ អភិបាលស្រុក​ចុងកាល់ បានអោយដឹងថា ដី​ដែល​ពលរដ្ឋ​ចោទថា ជា​ដី​របស់គាត់ ត្រូវបាន​គេ​រំលោភ​យក​នោះ គ្មានទេ គឺ​ដី​នោះ អតីត​ជា​ដី​របស់​ក្រុមហ៊ុន​ទន្លេ​ស៊ូ​គ័​រ ចំនួន ៦០០០​ហិកតា (​ប្រាំមួយ​ពាន់​ហិកតា​) សម្បទាន​សង្គមកិច្ច​គ្រួសារ​អតីតយុទ្ធជន​អស់ ២៦០០​ហិកតា (​ពីរពាន់​ប្រាំមួយរយ​ហិកតា​) និង​រៀបចំ​ភូមិ​ជូន​ពលរដ្ឋ​ស្រះកែវ មួយ​ពាន់​ជាង​ហិកតា​។ លោក​បាន​បញ្ជាក់ថា គ្មាន​ដី​ពលរដ្ឋ​នៅ​តំបន់​នោះទេ​។​

​ចំណែក​ពលរដ្ឋ បាន​បញ្ជាក់ថា ដី​ដែល​ពួកគាត់​កាន់កាប់ និង​អាស្រ័យ​ផល ត្រូវបាន​អ្នកមានអំណាច​ឃុបឃិត​គ្នា រំលោភ​យក​នោះ មិន​ស្ថិតនៅក្នុង​តំបន់​អភិវឌ្ឍន៍​គ្រួសារ​អតីតយុទ្ធជន​នោះឡើយ គឺ​នៅ​ខាងក្រៅ ព្រោះ​គាត់​ធ្លាប់​ចូលរួម​មើល​ការកំណត់​ក្នុង​ផែនទី​នោះដែរ​។ ​សេចក្ដីរាយការណ៍​បន្ត​ថា ដី​នៅ​តំបន់​នោះ គឺ​អតីត​របស់​ក្រុមហ៊ុន​ទន្លេ​ស៊ូ​គ័​រ ប្រគល់ជូន​រាជរដ្ឋាភិបាល​វិញ ក្រោយមក​រដ្ឋាភិបាល​ប្រគល់អោយ​ក្រសួងកសិកម្ម ក្រសួង​ប្រគល់អោយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តឧត្ដរមានជ័យ ជា​អ្នកគ្រប់គ្រង និង​អោយ​ស្ថានីយ​ផ្សព្វផ្សាយ​ដាំ​កូនឈើ​ឡើងវិញ​។ រហូតមកដល់​ពេលនេះ កំពុង​ល្បី​ថា ត្រីងៀត​ត​ឈ្លៀត​ពង ត្រី​ក្នុង​ស៊ង​កំពុង​ឈ្លៀត​បណ្ដើរកូន ព្រោះ​អ្នកមានអំណាច នៅក្នុង​ខេត្តឧត្ដរមានជ័យ​មួយចំនួនធំ កំពុង​បំផ្លិចបំផ្លាញ​ព្រៃឈើ​យក​ដី​ចែកគ្នា​។​a chong kal a chong kal2 a chong kal3