» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 686 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095601 នាក់

លោក​ផ្កាយ​១​ឃួន​ជឿន​ផ្គើន​និង​អនុសា​ស​ន៏​ប្រមុខ​រាជរដ្ឋាភិបាល​បន្តធ្វើ​ឲ្យ​ព្រំដែន​ដាច់​ខ្សែ​ម្តង​ហើយ​ម្តងទៀត ?


​ប​/​ជ​÷ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឃួន ជឿន ជា​មេបញ្ជាការ​កងការពារ​ព្រំដែន​លេខ​៥០៣​ចំណុះ​ឲ្យ​យោធភូមិភាគ​ទី​៥ ដែលមាន​ទូ​នាទី​ការពារ​ព្រំដែន​គោក​កម្ពុជា​ថៃ ស្ថិតក្នុង​ស្រុក​អូរជ្រៅ និង​ស្វាយចេក​ខេត្តបន្ទាយមានជ័យ ។​a khuon jeun3 

តែ​តំបន់​ខាងលើនេះ​ប្រជាពលរដ្ឋ​នៅតាម​ព្រំដែន​ខ្មែរ​-​ថៃ បាន​ឲ្យ​ដឹង​មក​ថា ទាហាន​កងការពារ​ព្រំដែន​លេខ​៥០៣​ក្រោម​ការគ្រប់គ្រង​ផ្ទាល់​របស់លោក ផ្កាយ​១​ឃួន ជឿន បាន​បង្កើត​ឲ្យ​មាន​ច្រករបៀង​ជាច្រើន ដើម្បី​នាំចូល​ទំនិញគេចពន្ធ​សព្វសារពើ ពី​ប្រទេស​ថៃ​តាមរយៈ ក្រុម​មេ​ឈ្មួញ​គ្រាក់ៗ​ដែល​ស្និទ្ធ​ជាមួយ​មេ​ខ្លួន ។​​បទល្មើស​សេដ្ឋកិច្ច​ដែល​ចូលមក​កម្ពុជា រួមមាន​ម៉ូតូ​គេចពន្ធ រថយន្ត​ចង្កូត​ស្តាំ គ្រឿងបន្លាស់​រថយន្ត​,​ម៉ូតូ​គ្រប់​ប្រភេទ ។​លើសពីនេះ​ច្រករបៀង​ដែល​គ្រប់គ្រង​ដោយ​មនុស្ស​ជំនិតៗ លោក​ផ្កាយ​១​ឃួន ជឿន បាន​នាំចូល​បទល្មើស​រាប់រយ​ជំពូក​ទៀត​ដូចជា​÷ សត្វ​មាន់ ទា ជ្រូក ពពែ គោ ក្របី ទំនិញ​សព្វសារពើ សកម្មភាព​បើក​ឲ្យ​មាន​ច្រករបៀង​ខុសច្បាប់ ក្នុង​ដែន​សមត្ថកិច្ច របស់​កងការពារ​ព្រំដែន​ល​៥០៣​ដើម្បី​រកលុយ​ឯកជន​តែ​បានធ្វើ​ឲ្យ​បាត់បង់​ចំណូល​ពន្ធ​រដ្ឋ ។

ប្រជាពលរដ្ឋ នៅតាម​បន្ទាត់​ព្រំដែន តំបន់​៥ ចំការ​គរ ព្រៃ​ចន្ទ ល្អាង​សិលា ទំនប់​ដាច់ និង ណង​ចន្ទ​ផង បាន​លើកឡើងថា បើ​ថ្នាក់លើ​មិន​ចេញមុខ​ទប់ស្កាត់​ទាន់ពេលវេលា​ទេនោះ បន្ទាត់​ព្រំដែន​កម្ពុជា​ថៃ តំបន់​គ្រប់គ្រង​លោក​ឃុន​ជឿន​វា​នឹង​ក្លាយជា​ព្រំដែន​សន្តិភាព​បង្កើត​បទល្មើស​សម្រាប់រ​កលុយ ។ កន្លែង​ទៅ សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី កម្ពុជា និង​សម្តេច​ក្រឡាហោម សខេង​ឧបនាយករដ្ឋមន្ត្រី​និង​ជា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ផង ក៏បាន​ណែនាំ​ឲ្យ​កងកម្លាំង​ជួ​មុខ ទប់ស្កាត់​នូវ​រាល់​សកម្មភាព​បទល្មើស​រត់ពន្ធ​ផ្សេងៗ តាម​បន្ទាត់​ព្រំដែន រវាង​ប្រទេស​និង​ប្រទេស ។​ប៉ុន្តែ​អនុសាសន៍ ដ៏​ថ្លៃថ្លា របស់​ប្រមុខ​រាជរដ្ឋាភិបាល​បែ​ជា​ធូ​ថ្លៃ​ជាមួយ​យ​លោក ផ្កាយ​១ ឃួន ឃឿន ។​

ជាក់ស្តែង​កាលពី​ថ្ងៃទី ៣០​ខែកុម្ភ ឆ្នាំ​២០២១ រថយន្ត​ដឹក​សត្វ​ជ្រួក​១​គ្រឿង​រួម​និង​សត្វ​ជ្រួក ត្រូវបាន​មន្ត្រី​ជំនាញ បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ ស្ទាក់​ចាប់បាន​នៅក្នុង​ក្រុង​សិរី​សោ​ភ​ណ័ ខេត្តបន្ទាយមានជ័យ ។​​មន្ត្រី​ជំនាញ​បាន​ឲ្យ​ដឹងថា សត្វ​ជ្រូក​ខាងលើ គឺ​ឈ្មួញ​នាំចូល ពី​ប្រទេស​ថៃ តាម​ច្រករបៀង​ឃុំ អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ លោក​ថា សត្វ​ជ្រូក​នោះ​មិនមាន​ឯកសារ​អ្វី​ទាំងអស់ ហើយ​គឺជា​បទល្មើស​លួច​ចូល​តាមរយៈ​ឃុបឃិត​គ្នា រវាង សមត្ថកិច្ច​ជួរមុខ បើ​ពុំ​នោះទេ​សកម្មភាព រត់ពន្ធ​នឹងមិន​កើតមាន​ទេ ។ លោក​បន្តថា ការនាំ​ចូល​សត្វ​ពី​ប្រទេសជិតខាង គ្មាន​ការត្រួតពិនិត្យ​ពី​មន្ត្រី​ជំនាញ​បែបនេះ​នឹងមាន​ហា​និ​ភ​យ័​សម្រាប់​ពលរដ្ឋ​។​

​ជុំវិញ​ការព្រួយបារម្ភ ខាងលើ នៅ​ព្រឹក​ថ្ងៃទី​០៥​ខែ កុម្ភៈ​ឆ្នាំ​២០២១ លោក ឧ​ត្ត​ម​សេនីយ៍ ត្រី ឃួន ជឿន មេបញ្ជាការ​កងការពា​រ​ព្រំដែន​លេខ​៥០៣ មិនអាច​ទំនាក់ទំនង​សុំ​ឲ្យ​លោក​ធ្វើការ​អធិប្បាយ​ជុំវិញ ការចោទប្រកាន់​ខាងលើ​បានទេ ។​សង្ឃឹមថា លោក​នឹង​បកស្រាយ​ថា​មកពី​ហេតុ​អី ៕a khun jeun1 a khun jeun2 a khun jeun3 

​