» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11797 នាក់

ម្សិលមិញ 11560 នាក់

សរុប 21118079 នាក់

សុនខ​ស៊ីម៉ាក់​៣​ក្បាល​បាន​រកឃើញ​ក្លិន​សំណាក​នៃ​អ្នកជំងឺ​កូ​វីដ​-១៩​ដោយ​ជោគជ័យ​


​ខេត្តកំពង់ឆ្នាំង​៖ នៅ​ថ្ងៃ​ចន្ទ ទី​០២ ខែសីហា ឆ្នាំ​២០២១ នៅ​វិទ្យាស្ថាន​បច្ចេកទេស​សកម្ម​ភាព​កំចាត់មីន ស៊ីម៉ាក់​ខេត្តកំពង់ឆ្នាំង មន្ត្រី​ស៊ីម៉ាក់​បាន​ចុះមក​ពិនិត្យ​និង​វាយ​តំលៃ​ការងារ​សិក្សា​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​បច្ចេកទេស​សុ​នខ​ហិត​រក​អ្នក​ផ្ទុក​វីរុស​កូ​វីដ​-១៩​រកឃើញ​មាន​ចំនួន​៣​ក្បាល​ទទួលបាន​ជោគជ័យ​។a dog cmac1

​ក្រោយពី​បានទទួល​សំណាក​ក្លិន​(VOC)​អ្នក​ជម្ងឺ​កូ​វីដ​-១៩​ចំនួន​៤៨​សំណាក ពី​ក្រុមការងារ​បច្ចេកទេស​នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ដែល​សំណាក​ទាំង​៤៨​បាន​ឆ្លងកាត់​ត្រួតពិនិត្យ​PCR និង​ការបណ្តុះ​មេរោគ (cell culture)​ដើម្បី​ធានា​សុវត្ថិភាព​សំណាក​ក្នុង​ការបំរើ​ការងារ​ហ្វឹកហ្វឺន ក្រុម​ជំនាញ​សុនខ​ស៊ីម៉ាក់​បាន​ដំណើរការ​ហ្វឹកហ្វឺន​សុនខ​ហិតក្លិន​អ្នក​ផ្ទុក​វីរុស​កូ​វីដ​-១៩​នេះ​តាម​ផែនការ​។ ជា​លក្ខណ​:​បច្ចេកទេស​សុនខ​អាច​ហិត​រកឃើញ​ក្លិន​សំណាក​ក្នុង​រយ​:​ពេល​ប្រមាណ​តែ​១០-១៥​វិនាទី​។​ការប្រើប្រាស់​សុនខ​ហិត​អ្នក​ផ្ទុក​វីរុស​កូ​វីដ​-១៩​មាន​ប្រសិទ្ធភាព​សំរាប់​ហ្វូងមនុស្ស​ប្រមូលផ្តុំ​ច្រើន​ដូចជា​ព្រលានយន្តហោះ ច្រកទ្វារ​អន្តរជាតិ និង​ពហុកីឡាដ្ឋាន​ជាដើម​។

​ជាមួយនេះដែរ​ផ្អែក​តាម​អ្នកជំនាញ ឱ្យបាន​ដឹងថា មិនទាន់មាន​ភស្តុតាង​ផ្លូវការ​ណាមួយ​បញ្ជាក់ថា​មានការ​ឆ្លង​វីរុស​កូ​វីដ​-១៩​ពី​មនុស្ស​ទៅ​សុនខ​ឡើយ​។ សូម​អបអរសាទរ​ចំពោះ​សុនខ​ក្រុមទី​១​ចំនួន​៣​ក្បាល​ដែល​បាន​ហិត​រកឃើញ​ក្លិន​សំណាក​នៃ​អ្នក​ជម្ងឺ​កូ​វីដ​-១៩ ប្រកបដោយ​ជោគជ័យ​ក្នុងដំណាក់កាល​ហ្វឹកហ្វឺន​ស្រាវជ្រាវ​បឋម​នេះ​។​ទោះជា​យ៉ាងណា​នៅមាន​សុនខ​ក្រុមទី​២​ចំនួន​៧​ក្បាល​ទៀត កំពុងមាន​វឌ្ឍនភាព​គួរឱ្យកត់សំគាល់​ផងដែរ​។ ថ្មីៗ​នេះ​មាន​សុនខ​ចំនួន​៦​ក្បាល​ត្រូវបាន​លក់​ឲ្យ​ទៅ​បំពេញភារកិច្ច​នៅ​បរទេស​ក្នុងតម្លៃ​ពី​ជាង​៣​ពាន់​ទៅជា​ង​១​ម៉ឺន​ដុល្លារ​អាមេរិក​។​សូមបញ្ជាក់ថា សុនខ​ទាំងនេះ​កើត​នៅ​កម្ពុជា​និង​បាន​បង្វឹក​ដោយ​គ្រូ​ជំនាញ​សុនខ​កម្ពុជា​៕a dog cmac a dog go 

​