» ប្រធានាធិបតីរវ៉ាន់ដា និងសម្តេចធិបតី បញ្ជាក់ថា “រវ៉ាន់ដានឹងក្លាយជាច្រកទ្វារសម្រាប់នាំទំនិញកម្ពុជាចូលទៅកាន់ទីផ្សារនៃទ្វីបអាហ្វ្រិក ,កម្ពុជានឹងក្លាយ ជាច្រកទ្វារសម្រាប់នាំទំនិញរវ៉ាន់ដាចូលទីផ្សារអាស៊ាន និងអាស៊ី » ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង » សម្ដេច ហ៊ុន សែន ចាត់ទុកការគ្រងមកុដ Miss Teen Icon International 2026 របស់ ល្អហួស ជាមោទនភាពសម្រាប់ប្រជាជនកម្ពុជាទាំងមូល! » សម្តេចធិបតី នាយរដ្ឋមន្ត្រី និងលោកជំទាវលោកជំទាវអគ្គលេខាធិការ OIFកាត់ខ្សែបូសម្ពោធ «ភូមិហ្វ្រង់កូហ្វូនី» » ករណីយ៍អត្តសញ្ញាណប័ណ្ណលោកថាច់កេតអនុរដ្ឋលេខាធិការក្រសួងពត័មានខាងនគរបាលចេញមកបំភ្លឺថាមកពីខូចទិន្ន័យ!?! » សាលាដំបូងខេត្តកណ្តាល ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារតៃកុងរថយន្តដឹកសិស្សសាលាប៊ែលធី ក្រឡាប់ចូលស្រះទឹក បណ្តាលឲ្យស្លាប់កូនសិស្ស៥នាក់ » លោកអភិបាលរងស្រុកបូទុមសាគរខេងគង់ដែលប្រជាពលរដ្ឋប្តឹងរឿងចាប់រំលោភកូនស្រីគាត់រហូតមានផ្ទៃពោះខឹងលោកយួនឈីវម្ចាស់ហ្វេស៊ប៊ុកKoh Kong Hot newsដែលហែកកាយរឿងអាស្រូវ! » អង្គការ(TRACIT)បង្ហាញថាកម្ពុជា​ជាប់​ចំណាត់​ថ្នាក់លេខ១៣៨ លើ​ពិភពលោក ក្នុង​សន្ទស្សន៍​ភាព​ងាយរង​គ្រោះពី​ពាណិជ្ជកម្ម​ខុស​ច្បាប់ » កម្លាំងសមត្តកិច្ចសហការ បង្ក្រាបករណីបាញ់សម្លាប់ជនជាតិចិន នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ! » យុវជនក្មេងៗសម្រុកចូលហាងលក់ខោអាវមួយកន្លែងនៅទីរួមខេត្តកំពង់ស្ពឺ បង្កជាចលាចល ក្រោយម្ចាស់ប្រេន MN «NinNin» ទិញខោ និងអាវចែកដល់ Fanៗរបស់ខ្លួន » ក្រុមអង្គការសង្គមស៊ីវិល និងពលរដ្ឋប្រមូលគ្នាដាក់ញត្តិ ទៅកាន់ស្ថានទូតបារំាង និងស្ថានទូតកាណាដា » ជំនួបត្រីភាគី អាមេរិក-រុស្ស៊ី-អ៊ុយក្រែន បញ្ចប់ថ្ងៃទីមួយ ក្រោយចរចាគ្នា ជិត ៥ ម៉ោង » បែកធ្លាយរឿងលោក ខេង គង់ អភិបាលរង ស្រុកបូទុមសាគរ រងការចោទថារំលោភកូនស្រីគេដែលនៅរៀននៅខេត្ត កោះកុង! » ការសម្រេចចិត្តរបស់ឯកអគ្គរាជទូតខ្មែរនៅជ៉ុនមិនចាប់ដៃជាមួយ សម រង្ស៊ីគឺដោយសារកត្តាច្បាប់និងស្ថានភាពនយោបាយ! » អគ្គមេបញ្ជាការកងទ័ពកម្ពុជា ជួបពិភាក្សាការងារជាមួយអនុព័ន្ធយោធាតួកគីយ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2538 នាក់

ម្សិលមិញ 6538 នាក់

សរុប 21181708 នាក់

លោក ម៉ប់ សារិន​ឡើងជា​ប្រធាន​សមាគមជាតិ​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត ជំនួស​លោក ប៉ា សុជាតិ​វង្ស ដែល​ទៅកាន់​តំណែង​ជា​ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បេសកកម្ម​ពិសេស


ក្រុងកែប​៖ លោក ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ត្រូវបាន​ជាប់ឆ្នោត​ជា​ប្រធាន​សមាគមជាតិ​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជំនួស​លោក ប៉ា សុជាតិ​វង្ស ដែល​បាន​ទៅកាន់​តំណែង​ជា​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស​។​a councill pp2 

​លោក​ម៉ប់​សារិន​ត្រូវបាន​សមាជិក​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត ចំនួន ៨៥ រូប បានអនុម័ត​គាំទ្រ​ការជ្រើសតាំង​នេះ នៅក្នុង​កិច្ចប្រជុំ​សមាគមជាតិ​ក្រុម​ប្រឹក្ស​រាជធានី​ខេត្ត ដែល​រៀបចំឡើង​នា​ព្រឹក​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០២២​នៅ​ទី​ក្រុងកែប ក្នុង​គោលបំណង​បូកសរុប​សមិទ្ធផល​ការងារ​ឆ្នាំ​២០២១ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២២ ។​

សន្និបាត​នេះ​សមាសភាព​ចូលរួម​សរុប​ប្រមាណ ១៩០ រូប ជា​សមាជិក​ព្រឹទ្ធសភា រដ្ឋសភា តំណាង​ព្រឹទ្ធសភា ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​, សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ៨៥ រូប​, ថ្នាក់ដឹកនាំ​សម្ព័ន្ធភាព​ជាតិ​ក្រុមប្រឹក្សា​ថ្នាក់មូលដ្ឋាន​, គណៈ​អភិបាល​រាជធានី ខេត្ត​, នាយក​រដ្ឋបាល​រាជធានី ខេត្ត ព្រមទាំង​ប្រធានការិយាល័យ​លេខាធិការ​ក្រុមប្រឹក្សា​រា​ធានី ខេត្ត និង​ដៃគូ​អភិវឌ្ឍន៍​។​

​សមាគមជាតិ​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត ត្រូវបាន​បង្កើត​ក្នុង​ឆ្នាំ​២០១៣ ជា​នីតិបុគ្គល ធ្វើជា​តំណាងឱ្យ​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត ក្នុង​គោលបំណង​ចម្បង​ចំនួន ៣ រួមមាន​៖*​ទី​១៖ លើកកម្ពស់​ឋានៈ និង​អភិវឌ្ឍ​សមត្ថភាព​ដល់​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត* ទី​២៖ ការពារ​ផលប្រយោជន៍ និង​គុណប្រយោជន៍​ស្របច្បាប់​របស់​សមាជិក* និង​ទី​៣៖ កសាង​ភាពជា​ដៃគូ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​អភិវឌ្ឍ​មូលដ្ឋាន ពង្រឹង​នីតិរដ្ឋ និង​ជំរុញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​៕a councill pp a councill pp1 

​