» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11319 នាក់

ម្សិលមិញ 11560 នាក់

សរុប 21117601 នាក់

ពិធីករប្តឹង​ទារ​សំណង​ពី​លោក អ៊ិន សុ​ភិន ចំនួន​១៥.៧០០​ដុល្លារ​រឿង​ប្រឡង​ប្រ​វក​ញ្ញា​

 

​ភ្នំពេញ​៖ លោក សុខ រ៉ាស៊ី​ពិធីករ​ទូរទស្សន៍ ឲ្យ​ដឹង​ពី​បុគ្គល​ដែល​ជំពាក់​ប្រាក់ និង​គេ​វេស​មិន​សង ដោយ​អូសបន្លាយ​ជិត​មួយឆ្នាំ​គឺ​លោក អ៊ិន សុ​ភិន អគ្គនាយក​ផលិតកម្ម​មហាហង្ស​ដែល​ទទួល​សិទ្ធិ​រៀបចំ​កម្មវិធី​ប្រកួត​កញ្ញាឯក​នោះ​។ លោក​សុខ រ៉ាស៊ី​បានសម្រេច​ប្តឹង​ទាមទារ​សំណង​ពី​លោក អ៊ិន សុ​ភិន​ចំនួន​១៥.៧០០​ដុល្លារ​អាមេរិក​។a in phin1

លោក​សុខ រ៉ា​ស៊ីថា បើទោះបីជា​រដូវ​កូ​វីដ​-១៩​ក៏​លោក​មិន​ជឿថា លោក អ៊ិន សុ​ភិន​គ្មាន​ប្រាក់​ទូទាត់​ដែរ ព្រោះតែ​លោក​រស់នៅ​ផ្ទះ​វីឡា​ធំ​ស្កឹមស្កៃ តែ​ការមិន​ព្រម​សង​ឲ្យ​លោក​នេះ​មកពី​លោក​មិន​ទទួលខុសត្រូវ ដូចនេះ​មានតែ​ទុក​ឲ្យ​ផ្លូវច្បាប់​ជា​អ្នកដោះស្រាយ​។​លោ​កថា​មុនពេល​សម្រេចចិត្ត​ដោះស្រាយ​តាមផ្លូវ​ច្បាប់​នេះ​គឺ​លោក​ពិតជា​ព្យាយាម​ទំនាក់ទំនង​ដោយ​ភាព​យោគយល់​ជាទីបំផុត​ជាមួយ​លោក អ៊ិន សុ​ភិន ប៉ុន្តែ​គាត់​នៅតែ​មិន​ទទួលខុសត្រូវ ហើយ​បើទោះបីជា​លោក​ទុក​ឱកាស​ឲ្យ​ពេលវេលា​ច្រើន និង​ការបង់​តាម​ដំណាក់កាល​ក៏ដោយ​។

លោក​សុខ​រ៉ាស៊ី លើកឡើងថា លោក​បានសម្រេច​ចិត្ត​ប្ដឹង​លោក​អ៊ិន សុ​ភិន នៅពេលនេះ​គឺ​ដើម្បី​កុំ​ឲ្យ​លោក​ធ្វើ​អីចឹង​ទៀត​ដាក់​អ្នកផ្សេង នាំ​ឲ្យ​ខូច​កេរ្ដិ៍ឈ្មោះ​ផលិតករ​និង​ថៅកែ​ផលិតកម្ម​គេ​ល្អ​ផ្សេងៗ​ទៀត ម្យ៉ាងទៀត​ជៀសវាង​មាន​អ្នក​ផ្សេងទៀត​រងគ្រោះ​ដូច​រូបលោក​។​

លោក អ៊ិន សុ​ភិន​វិញ​បា​នស​សេរ​សារ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ថា “​មានរឿង​ថ្មី​រហូត តែ​ខ្ញុំ​ទុក​ឲ្យ​ផ្លូវច្បាប់​ជា​អ្នកដោះស្រាយ​ចុះ ខ្ញុំ មិនមាន​ការបកស្រាយ​អី​ទេ តើ​ចុងក្រោយ​ទៅជា​យ៉ាងម៉េច​? អរគុណ​ចំពោះ​បងប្អូន​ដែល​កង្វល់​អំពី​រឿងនេះ តែ​ហ៊ាន​ធានាថា​មិនមាន​រឿង​អី​ទេ​”​។ ក្រៅពីនេះ​អ៊ិន សុ​ភិន​ក៏បាន​ប្រាប់​កាសែត​សប្បាយ​ថា​៖"​ខ្ញុំ​អត់​មានរឿង​អី​ធ្ងន់ធ្ងរ​ជាមួយ​គាត់​(​សុខ រ៉ាស៊ី​)​សោះ​! យើង​ចាំមើល​លទ្ធផល​នៅ​តុលា​ការចុះ នេះ​ជា​ជំហរ​របស់ខ្ញុំ ហើយ​ជា​ចម្លើយ​របស់ខ្ញុំ រឿង​ជំពាក់​ប៉ុន្មាន​អី​ប៉ុន្មាន​ហ្នឹង​ខ្ញុំ​អត់​អាច​បកស្រាយ​បានទេ ខ្ញុំ​មាន​ចម្លើយ​តែ​ប៉ុណ្ណឹង​...​សុំទោស​ប៉ុណ្ណឹង​ចុះ​"​។​

ទោះជា​យ៉ាងណា​នេះ​មិនមែនជា​ករណី​លើកដំបូង​ទេ​ដែល​ផ្ទុះ​ចេញ​រឿងចម្រូងចម្រាស់​ទាក់ទិន​នឹង​រឿង​លុយកាក់​នោះ ដែល​កន្លងទៅ​ក៏មាន​សិល្បករ​មួយចំនួន​បាន​បញ្ចេញ​សារ​ដោយ​រិះគន់​ចំៗ​ទៅកាន់​ផលិតកម្ម​មហាហង្ស​រប​ស់លោក អ៊ិន សុ​ភិន ក្នុងការ​បើកប្រាក់​ឲ្យ​សិល្បករ​តាម​ការកំណត់ និង​គ្រប់​ចំនួន​នោះ​៕a in phin
​