» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1132 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120808 នាក់

អ្នកនាំពាក្យនគរបាលជាតិកម្ពុជា បដិសេធព័ត៌មានរបស់ថៃ ពាក់ព័ន្ធករណីចាប់ខ្លួនជនជាតិចិនមានអាវុធ ប្រើប្រាស់លិខិតឆ្លងដែនខ្មែរ និងពាក់ព័ន្ធទីបញ្ជាការដ្ឋានអង្គរក្ស

 

ភ្នំពេញ៖ តាមព័ត៌មាននៅក្នុងប្រទេសថៃ បានឲ្យដឹងថា សមត្ថកិច្ចថៃបានធ្វើការចាប់ខ្លួនជនជាតិចិនម្នាក់ នៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ ដោយបានរកឃើញថាមានអាវុធ និងប្រើប្រាស់លិខិតឆ្លងដែនខ្មែរ។ តាមបណ្តាញពត៍មានថៃបានលើកឡើងថា ជនសង្ស័យរូបនេះអាចមានការពាក់ព័ន្ធជាមួយទីបញ្ជាការដ្ឋានអង្គរក្សរបស់សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា។a kheun BRQ 

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា តាមរយៈបណ្តាញព័ត៌មានផ្លូវការ នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦នេះ បានប្រកាសទាត់ចោលទាំងស្រុងនូវព័ត៌មាននេះ និងបានបញ្ជាក់ថា ជនជាតិចិនដែលត្រូវបានចាប់ខ្លួននោះ មិនមានការពាក់ព័ន្ធជាមួយ ទីបញ្ជាការដ្ឋានអង្គរក្សរបស់នាយករដ្ឋមន្រ្តីឡើយ។

លោកបានសង្កត់ធ្ងន់ថា ព័ត៌មាននេះមិនមែនជាការពិតនោះទេ ហើយការសន្និដ្ឋានទាំងនោះជាការចោទប្រកាន់តាមអារម្មណ៍ដែលពួកគេតែងប្រឌិតទម្លាក់កំហុសមកលេីខ្មែរដោយគ្មានមូលដ្ឋានច្បាស់លាស់ឡើយ ។ នោះគឺជារបៀបនៃការប្រ់ប្រាស់ព័ត៌មានបំភាន់មតិអន្តរជាតិឱ្យយល់ច្រលំមកល់ព្រះរាជាណាចក្រកម្ពុជាថា ជាប្រទេសពោរពេញដោយរឿងរ៉ាវអសន្តិសុខ ដែលគួរឱ្យភ័យខ្លាច។

លោកឧត្តមសេនីយ៍ឯកបានបញ្ជាក់ថា ការបញ្ចេញព័ត៌មានក្លែងក្លាយនេះ ធ្វើឡើងក្នុងចេតនាទុច្ចរិត បំផ្លាញកិត្តិយសកម្ពុជាជារដ្ឋអធិបតេយ្យមួយ ដែលគោរពច្បាប់អន្តរជាតិ ស្រឡាញ់សុខសន្តិភាព ជាពិសេសទង្វើ បែបក្រអឺតក្រទមនេះ មិនត្រឹមតែបានបង្ហាញសារជាតិរើសអើង ពូជសាសន៍មើលងាយ ប្រមាថមកលើប្រទេសកម្ពុជាប៉ុណ្ណោះទេ គឺថែមទាំងមានបំណងបង្កើតលេសពង្រីកទំនាស់ជាមួយកម្ពុជា ប្រើប្រាស់ឧបាយកលខ្មៅកខ្វក់ ពង្រីកទំនាស់ រវាងប្រទេសទាំងពីរបន្ថែមទៀតតាមមហិច្ឆតារបស់ពួកគេ។

សូមបញ្ជាក់ថ្មីៗនេះពត័មានថៃបានផ្សាយពីករណីយ៍ថាបានឃើញទាហ៊ានខែ្មរក្នុងទឹកដីដែលពួកវាកំពុងកាន់កាប់ផងដែរ។ក្រោយមកក៏មានមន្ត្រីថៃចេញមកបដិសេធខ្លួនឯងថាមិនពិតវាជាពលរដ្ឋថៃទៅវិញទេ។សូមបញ្ជាក់ថាបើតាមកាសែតថៃឌឺណេស្សិនបានឲ្យដឹងថាកាលពីថ្ងៃសៅរ៍ទី៩ឧសភានាយរដ្ឋមន្ត្រីថៃអនុទីនឆានវិរៈគុនបានបញ្ជាឲ្យនគរបាលនិងសន្តិសុខជាតិថៃពង្រីកការស្រាវជ្រាវរកអ្នកពាក់ពន្ធ័ករណីចាប់បានជនជាតិចិនអ្ន​កបើកឡានម្នាក់ដែលដែលនគរបាលខេត្តឈុនបុរីចាប់បានហើយរកឃើញមានអាវុធគ្រាប់រំសេវយ៉ាងច្រើន។a thai chineae BRQ