» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7158 នាក់

ម្សិលមិញ 24358 នាក់

សរុប 21102925 នាក់

តារាចម្រៀង​ឡេ​ឌី​ហ្កា​ហ្កា​ប្រកាស​ឲ្យ​៥០​ម៉ឺន​ដុល្លារ​បើ​អ្នក​ណារក​ឆ្កែ​នាង​ពី​រក​ក្បាល់​ដែល​ចោរប្លន់ឃើញ


​អាមេរិក​៖​តារាចម្រៀង​ជនជាតិ​អាមេរិក នាង​ឡេ​ឌី​ហ្កា​ហ្កា​( Lady Gaga )​បានផ្តល់​រង្វាន់​ជា​ទឹកប្រាក់​រហូតដល់​៥០​ម៉ឺន​ដុល្លារ ដល់​អ្នក​ដែល​បាន​រកឃើញ​សត្វ​ឆ្កែ​សំណព្វចិត្ត​ពីរ​ក្បាល​របស់​នាង​ដែល​ត្រូវ​ចោរប្លន់ ។ សត្វ​ឆ្កែ​ដែល​នាង​បាត់​នោះ មានឈ្មោះ Koji និង Gustav ជា​ប្រភេទ​ឆ្កែ Bull របស់​បារាំង​(French Bulldogs)​។​a dog gaga 

​មន្ត្រីប៉ូលិស​ក្នុង​តំបន់ Drake Madison ទីក្រុង Los Angeles​បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​១០​យប់​ថ្ងៃទី​២៤​ខែកុម្ភៈ​(​ពេលវេលា​នៅ​អាមេរិក ) ឆ្កែ​ទាំងពីរ​ក៏​ត្រូវគេ​ប្លន់​យកទៅ​បាត់​។​​ខ្មាន់កាំភ្លើង​បាន​បាញ់​ទៅលើ​បុរស អ្នក​ដឹក​ឆ្កែ​ដើរលេង ហើយក៏​ចាប់យក​ឆ្កែ​ទាំងពីរ​ទៅ​បាត់ ។ អ្នក​គង្វាល​ឆ្កែ​ត្រូវរបួស​ធ្ងន់​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ព្យាបាល​។ ចំណែក​ខ្មាន់​កំ​ភ្លើង​បាន​យក​ឆ្កែ​ទាំងពីរ​ក្បាល​ចូលក្នុង​រថយន្ត​ពណ៌​ស​ទៅ​បាត់​។​

​ក្នុងពេល​ហេតុការណ៍​កើតឡើង នាង Lady Gaga មាន​វត្ត​មាននៅ​ទីក្រុង​រ៉ូម​ប្រទេស​អុ​ី​តា​លី ចូលរួម​សម្តែង​ខ្សែភាពយន្ត ។ នាង​មាន​សត្វ​ឆ្កែ​៣​ក្បាល ជា​សំណាង​មួយ​ក្បាល​ទៀត​មានឈ្មោះ Miss Asia រួច​ផុតពី​ការចាប់ខ្លួន​របស់​ខ្មាន់កាំភ្លើង ដោយពេល​ខ្មាន់កាំភ្លើង​បាញ់ប្រហារ ឆ្កែ Miss Asia បាន​រត់​ចេញពី​អ្នក​មើលថែ ទើប​ក្រុម​ខ្មាន់កាំភ្លើង​ដេញចាប់​មិនបាន ហើយ​ខ្លាច​មាន​គេ​មកដល់​ទៀត​។​


​