» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 430 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095345 នាក់

បាន​ដូច​ចិត្ត​ចាងហ្វាង និង​និពន្ធ​នាយក គេហទំព័រ ក្តាម​ក្រហម​ត្រូវ​ស្នងការ​នគរបាល​ខេត្តកណ្តាល​ហៅ​មក​អប់រំ​ណែនាំ​តាម ប្រសាសន៍​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង ព័ត៌មាន


​ភ្នំពេញ​៖​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​លោក​ខៀវ​កាញារីទ្ធ​រដ្ឋមន្ត្រីក្រសួង​ពត៍​មានបាន​ប្រកាស​ក្នុង​កិច្ចប្រជុំ​អង្គភាព​ក្រុ​ល​ឱវាទ​ប្រចាំ​សប្តាហ៍​ថា : អ្នកកាសែត​មិនត្រូវ​ចុះ​យក​ព័ត៌មាន ឬ​ថតរូប​សកម្មភាព​ក្នុង​ដែន​សមត្ថកិច្ច​ហាមឃាត់​ទេ ! បើ​មិន​ស្តាប់​បំរាម សមត្ថកិច្ច​នឹង​ចាប់​ឃាត់ ខ្លួន ។​a k po1 

​ក្រោយពី​លោក​រដ្ឋមន្ត្រី​បើកភ្លើង​ខឿ​វ​បែបនេះ​ភ្លាមនោះ​ករណី ទី​១ សំរាប់​អ្នក​សារព័ត៌ មាន​ដែលមាន​ភារកិច្ច ចុះ​យក​ព័ត៌មាន​តាម​ទីសាធារណ​: ក៏ត្រូវ​បាន សមត្ថកិច្ច ហៅ​មក​អប់រំ ណែនាំ​។​ករ​ណិ​យ៍​មួយ​នេះ​បង្ក​ឲ្យ​មាន​សំណួរ​ថា​៖ តើ​ត្រូវ​ចុះ​យក​ព័ត៌មាន ឬ​ឡាយ​ព័​ត៌ មាន​ទាន់​ហេតុការណ៍ បាន​ដោយ​របៀប​ណា​?
​តើ​កន្លែង​ណា​ឬ​គោល ដៅ​ណាខ្លះ ដែល​ត្រូវបាន​កំណត់ថា ជា​ដែន សមត្ថកិច្ច​ហាមឃាត់​? សូមជួយ​ប្រាប់​ផង ដើម្បី ងាយស្រួល​កុំ​អោយមាន ការប៉ះទង្គិច​គ្នា​រវាង​អ្នក កាសែត និង សមត្ថកិច្ច ។ ព្រោះថា​នេះ​គ្រាន់តែ​ជា​ករណី គោលដៅ​របស់​សមត្ថ កិច្ច​នគរបាល​ចរាច​រណ៍ អនុវត្ត​ច្បាប់​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​លើ​ដងផ្លូវ​សាធារណ​: ទេតើ​។ ចុះបើ​ចំ​គោលដៅ​សមត្ថកិច្ច​ចុះ​ចាប់​វ៉ៃ​ខ្នោះដៃ​មនុស្ស​ក្នុងករណី​បង្ក្រាប​គ្រឿងញៀន​តាម​ផ្លួ​វ សាធារណ​:​តើ​អ្នកកាសែត​មាន​សិទ្ធិ​ថត​ឡាយ​សកម្មភាព​របស់​ក្រុម​សមត្ថកិច្ច បាន​ឬ​អត់​?។

 ព្រោះ​បើ​មិន​ចឹ​ង​ទេ​ចាប់ពី​ពេល នេះ​តទៅ​ក្រុមអ្នកកាសែត​ដែល​ពូកែ​ឡាយ​វីដេអូរ​តាម​ដងផ្លូវ ដូចជា​ថត​រថយន្ត​ដឹក​បទល្មើស​ព្រៃឈើ ឬ​ទំនិញគេចពន្ធ​ផ្សេងៗ ឬ ដឹក​លើស​ទម្ងន់ ។​ល​។ ពិតជា​ប្រឈមមុខ​នឹង ហានិភ័យ​ខ្លាំងណាស់ សូម​សហ​ភាតារ​: ធ្វើការ ងារ ដោយមាន​ស្មារតី ប្រុងប្រយ័ត្ន​ខ្ពស់ ។
​យោងតាម​ផេ​ក​ផ្លូវការ​របស់​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល មាន​កិត្តិយស​សូម​ធ្វើការ​ឆ្លើយតប​ជូន​បណ្តាញសារព័ត៌មាន និង​សាធារណជន​ដែល​ប្រើប្រាស់​បណ្តាញ​សង្គម​មេត្តា​ជ្រាបថា កាលពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២១ គេហទំព័រ​សារព័ត៌មាន KH Plus News បានធ្វើការ​Lives ពី​សកម្មភាព​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ផ្លូវគោក ចុះ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍ ហើយដោយ​ប្រើ​អាកប្បកិរិយា​មិន​សមរម្យ​មកលើ​សមត្ថកិច្ច​ដែល​កំពុង​បំពេញភារកិច្ច​នោះ​។​

​ក្រោយពី​ទទួលបាន​ដំណឹង​ភ្លាម លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈឿន សុចិ​ត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល បាន​បញ្ជា​ឱ្យ​លោកនាយ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ធ្វើការ​ស្រាវជ្រាវ​និង​ឆ្លើយតប​ចំពោះ​ខ្លឹមសារ​ដែល​សារព័ត៌មាន​បានធ្វើការ Live នោះ​។​​ជា​លទ្ធផល​៖​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក បាន​បំភ្លឺ​ឱ្យដឹងថា នៅ​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២១ កម្លាំង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ខៀវ ប៊ុនធឿន អត្តលេខ ៦៥៧០២ តួនាទី នាយរង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក និង​ជា​ប្រធាន​ក្រុម ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក និង​ការបើកបរ​យានយន្ត​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង នៅ​ចំណុច​គោលដៅ លើផ្លូវ​ជាតិ​លេខ​១ ត្រង់ចំណុច​ភូមិ​ក្បាលជ្រោយ ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្តកណ្តាល ដោយបាន​សហការ​ជាមួយ​កម្លាំង​នគរបាល​អន្តរាគមន៍ និង​កម្លាំង​នគរបាល​ចរាចរណ៍ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​លើកដែក​។​

​នៅពេល​កំពុង​អនុវត្ត​នោះ​សមត្ថកិច្ច​បាន​ឃាត់​រថយន្ត​០១​គ្រឿង ម៉ាក TOYOTA HIGHLENDER ពណ៌​ទឹកមាស ពាក់​ផ្លាកលេខ ភ្នំពេញ 2AV-9264 បើកបរ​ដោយ​ឈ្មោះ ភិន ដុំ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ផ្អាវ ឃុំ​សំឡី ស្រុក​កំពង់​រោទ៍ ខេត្តស្វាយរៀង ដែល​បើកបរ​មិន​ពាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព ពេលនោះ​ឈ្មោះ ផាត់ ហ៊​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួល​អង្គុប ឃុំ​សំបួរ ស្រុក​ស្វាយទៀប ខេត្តស្វាយរៀង មុខរបរ សារព័ត៌មាន​ក្តាម​ក្រហម តួនាទី និពន្ធ​នាយករង ដែល​ជិះ​នៅ​ខាងក្រោយ​រថយន្ត​នោះ បាន​ចុះមក​ធ្វើការ LIVE VIDEOS ដោយ​មិនបាន​សុំ​ការអនុញ្ញាត និង​និយាយ​បំ​ភ្លើ​ស​ការពិត​។​

​ផ្អែក​តាម​ប្រសាសន៍​ឯកឧត្តម ខៀវ ក​ញ្ញ​រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ដែល​បាន​ផ្សាយ​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា ទ​ទក បាន​រំលឹក​ដល់​អ្នកសារព័ត៌មាន​ទាំងអស់ កុំទៅ​ថត យក​ព័ត៌មាន​នៅក្នុង​ដែន​សមត្ថកិច្ច របស់​អាជ្ញាធរ​ដែល​ហាមឃាត់ កំពុង​បំពេញ​កិច្ចការ ព្រោះ​ខុស​វិជ្ជាជីវៈ​សារព័ត៌មាន​បើ​នៅ​មិន​ស្តាប់​ការហាមឃាត់​នោះទេ សមត្ថកិច្ច​មាន​សិទ្ធិ​ចាប់​ឃាត់ខ្លួន​អ្នកសារព័ត៌មាន​ពេលនោះ​តែម្តង​។​

​រហូតដល់​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២១ ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​កោះអញ្ជើញ ឈ្មោះ យឹម សា​រ៉ែ​ម ចាងហ្វាង​សារព័ត៌មាន​ក្តាម​ក្រហម និង​ឈ្មោះ ផាត់ ហ៊​ន និពន្ធ​នាយករង សារព័ត៌មាន​ក្តាម​ក្រហម មក​ការិយាល័យ​ធ្វើការ​សួរនាំ ពន្យល់ អប់រំ ណែនាំ អំពី​ការអនុវត្ត​តួនាទី​ភារកិច្ច​របស់​សមត្ថកិច្ច និង​ផ្អែក​តាម​ប្រសាសន៍​ណែនាំ​របស់​ឯកឧត្តម រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​។​​អាស្រ័យហេតុនេះ សូមអ្នក​សារព័ត៌មាន និង​សាធារណជន ដែល​ប្រើប្រាស់​បណ្តាញ​សង្គម​មេត្តា​ជ្រាប​ជា​ព័ត៌មាន និង​កុំ​មានការ​ភាន់ច្រឡំ​។​a k po a k po2 a k poa a k poa1 
​សូម​អរគុណ​!!!

​