» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 221 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095136 នាក់

តើអ្នកណា ជាអ្នកបើកដៃឲ្យសាឡង់ របស់ជនជាវៀតណាមចូល មកខុសច្បាប់លួចបូមខ្សាច់នៅក្នុងប្រទេសកម្ពុជា

 

កណ្តាល÷កាលពីរាត្រីថ្ងៃទី ១០ ឆ្លងចូលថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៦កន្លងទៅថ្មីៗនេះ កម្លាំងសមត្ថកិច្ចចម្រុះ នៃអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា បានឃាត់សាឡង់បូមខ្សាច់វៀតណាម ១ គ្រឿង បន្ទាប់ពីទទួលបានព័ត៌មានថា លួចឆ្លងព្រំដែនតាមផ្លូវទឹកពីប្រទេសវៀតណាម ចូលមកកម្ពុជា តាមច្រកទ្វារទ្វេភាគី «កោះរកា-ក្អមសំណ» ដោយមិនបានបំពេញបែបបទនាំចូលត្រឹមត្រូវតាមច្បាប់។ លោក ព្រាប គារ៉ាត អនុប្រធាននាយកដ្ឋានបង្ការ និង បង្ក្រាបអំពើរត់ពន្ធទូទាំងប្រទេស នៃអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា ដែលដឹកនាំប្រតិបត្តិការផ្ទាល់ បានឱ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងតាមបទបញ្ជារបស់ លោក គន់ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា និង ការណែនាំរបស់លោក នូ ស៊ីថា ប្រធាននាយកដ្ឋានបង្ការ និង បង្ក្រាបបទល្មើសរត់ពន្ធ។a salang vn2 

លោកបានបញ្ជាក់ថា កម្លាំងជំនាញគយ បានសហការជាមួយស្នាក់ការនគរបាលអន្តោប្រវេសន៍កោះរកា កងរាជអាវុធហត្ថខេត្តព្រៃវែង កងរាជអាវុធហត្ថផ្ទៃប្រទេស និង ស្ថិតក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង ចុះឃាត់សាឡង់បូមខ្សាច់ពាក់ស្លាកលេខ HN-2607 នៅចម្ងាយប្រមាណ ៥ គីឡូម៉ែត្រ ពីច្រកទ្វារទ្វេភាគី «កោះរកា-ក្អមសំណ» ខណៈកំពុងធ្វើដំណើរឆ្ពោះទៅតំបន់កោះធេង ស្រុកពាមជរ ខេត្តព្រៃវែងកាលពីរាត្រីថ្ងៃទី ១០ ឆ្លងចូលថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៦។

តាមការបញ្ជាក់របស់ លោក ព្រាប គារ៉ាត អ្នកបើកបរសាឡង់ឈ្មោះ Nguyen Van Thanh អាយុ ៤៤ ឆ្នាំ សញ្ជាតិវៀតណាម បានសារភាពថា ខ្លួនបានបើកសាឡង់ពីប្រទេសវៀតណាមចូលមកកម្ពុជា ដោយមិនបានបំពេញបែបបទនាំចូលត្រឹមត្រូវតាមច្បាប់នោះឡើយ។ បន្ទាប់ពីការត្រួតពិនិត្យ សមត្ថកិច្ចបានសម្រេចនាំយកសាឡង់ទៅរក្សាទុកជាបណ្តោះអាសន្ន និង កសាងសំណុំរឿងបញ្ជូនទៅអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

ចាំមើលមើតើករណីយ៍ខុសច្បាប់មួយហ្នឹង(ចូលខុសច្បាប់លួចបូមខ្សាច់ខុសច្បាប់)រកឃើញមន្ត្រីខ្សាច់ដូចការរកមន្ត្រីធុរេនទេ?។ប្រសិនបើករណីយ៍មួយនេះមិនត្រូវបានវែកមុខរកមនុស្សគុបគិតមកផ្តន្ទាទោសទេគេគួតែយិតឲ្យដល់គល់ពីអារម្មណ៍ប្រជាពលរដ្ឋចំពោះមន្ត្រីរាជការនិងអាជ្ញាធរបែបណា?៕

ច្រកទ្វាព្រំដែនអន្តរជាតិក្អមសំណ លោកសុង ម៉ៃឡៃ ប្រធានការិយាល័យគយនិងរដ្ឋករ ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណរ និងលោករឹម លឹមសេង ជាប្រធានច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ។ លោកសុង ម៉ាឡៃ និងលោករឹម លឹមសេង គឺជាបុគ្គលមានអំណាចគ្រប់គ្រាន់ ក្នុងការអនុញ្ញាតិ ឬមិនអនុញ្ញាតិ អោយទំនិញគ្រប់ប្រភេទ ដឹកចេញចូល តាមច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ តាមទូកកប៉ាល់សាឡង់ ឬតាមរម៉កម៉ូតូ រថយន្តជាដើម ។a salang vn a salang vn1 a salang vn3