» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 749 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095664 នាក់

រឿងប្រដាប់ឈានដល់ការចាប់ខ្លួន​កូនស្រី​ឧកញ៉ា ហេង សៀ បន្ទាប់ពី​ចាប់​ប្ដី​ដែល ជួល​មនុស្ស​ប្រុស​-​ស្រី​ថតរូប​អាសអាភាស​បន្លំ​ថា កញ្ញា មាន ពេជ្រ​រីតា ក្នុងពេល​ឪ​គេចខ្លួន​ដេកពេទ្យ​

 

​ភ្នំពេញ​៖ កម្លាំង​សមត្ថកិច្ច បាន​បន្ដ​នាំខ្លួន​កូនស្រី​បង្កើត​របស់​ឧកញ៉ា ហេង សៀ ដែល​បានរួម​គំនិត​គ្នា​ជាមួយ​ប្ដី ឈ្មោះ ឃ​ន ឈុន​ដា​រ៉ា ជួល​មនុស្ស​ប្រុស​-​ស្រី ថតរូប​ភាព​អាស​អាស​ភាស​ដើម្បី​បំភាន់​សាធារណជន បន្លំ​ថា​កញ្ញា មាន ពេជ្រ​រីតា​។a heng daugther

មន្ដ្រីនគរបាល​ជាន់ខ្ពស់ ប្រាប់​បណ្ដាញ​ព័ត៌មាន នា​យប់​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២១​នេះ​ថា​កូនស្រី​បង្កើត​របស់​ឧកញ៉ា ហេង សៀ មានឈ្មោះ តាំង គីម​ហៀ​ង ពាក់​ព​ន្ធ័​ការរួម​គំនិត​ជា​គ្នា​ជាមួយ​ប្ដី ដើម្បី​បំផ្លាញ​កិត្តិយស​កញ្ញា មាន ពេជ្រ​រីតា ហៅ Yu Bee ពិធី​ការិនី​ស្ថានីយ៍ទូរទស្សន៍​។ ការនាំ​ខ្លួន​នេះ​ធ្វើឡើង​នៅ​ទីតាំង​ក្រុមហ៊ុន​កញ្ចក់ ហេង ស្រេង​ហុង តាម​បណ្ដោយ​ផ្លូវ​មុនី​រ៉េត សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។

កាលពី​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២១​នេះ កម្លាំង​នគរបាល​បាន​ចាប់ខ្លួន​កូនប្រសារ​របស់លោក​ឧក​ញ៉ា ហេង សៀ ម្នាក់​រួចមកហើយ ឈ្មោះ ឃ​ន ឈុន​ដា​រ៉ា ដែលមាន​គោរមងារ​ឧកញ៉ា​ក្នុង​អាយុ​៣២​ឆ្នាំ​ត្រូវជា​ប្ដី​របស់​ឈ្មោះ តាង គីម​ហៀ​ង​នេះ​។ ឈ្មោះ ឃ​ន ឈុន​ដា​រ៉ា ជា​ម្ចាស់​កាហ្វេ​ល្បី​មួយ​ឈ្មោះ The KOI និង Tube Cafe​។ ឧកញ៉ា ឃ​ន ឈុន​ដា​រ៉ា កើត​នៅក្នុង​ឆ្នាំ ១៩៨៩ គិត​មកដល់​ឥលូវ​នេះ លោក​ទើប​មាន​អាយុ​ត្រឹមតែ ៣២​ឆ្នាំ​ប៉ុ​ណ្ណ្ណោះ​។​

សូមបញ្ជាកថាឃ​ន​ដា​រ៉ា ជា​និស្សិត​បញ្ចប់​ការសិក្សា​ពី​បរទេស ដោយ​ទទួលបាន សញ្ញាប័ត្រ​ផ្នែក​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​នៅ​សាកលវិទ្យាល័យ California នៃ​សហរដ្ឋអាមេរិក និង​ថ្នាក់អនុបណ្ឌិត​ផ្នែក​គ្រប់គ្រង​ពី​សាកលវិទ្យាល័យ Bristol ប្រទេស​អង់គ្លេស​។​សព្វថ្ងៃនេះ ឃ​ន​ដា​រ៉ា គឺជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ល្បីឈ្មោះ​ធំៗ ជាច្រើន​ដូចជា Koi ហាង​តែ​, Tube Coffee ហាង​កាហ្វេ Yellow Cab ហាង​ភី​ហ្សា​, Orkin ក្រុមហ៊ុន​ផ្តល់​សេវាកម្ម សម្លាប់សត្វ​ល្អិត​តាម​ផ្ទះ​, KYO ហាង​ម្ហូប​បែប​ជប៉ុន ។​ពាក់ព័ន្ធ​ករណី​ខាងលើនេះ កម្លាំង​សមត្ថកិច្ច​បាន​នឹង​កំពុង​បន្ត​តាម​ចាប់​អ្នកពាក់ព័ន្ធ​ផ្សេងទៀត ដែល​ចូលរួម​ប្រឌិត​លើ​ករណី​ខាងលើ​។តែមនុស្សពូកែរកស៊ីខូចក៏ពូកែដែរ។


​សូមបញ្ជាក់ថា​លោក​ឧកញ៉ា​ហេង​សៀ​វិញ​ម្តង​បន្ទាប់ពី​មន្ត្រី​តុលាការ​ដែល​ជួយ​ឃុំខ្លួន​កញ្ញា​មាន​ពេជ្រ​រីតា​តាម​ពាក្យបណ្តឹង​ថា​លួច​ទូរ​សព្ទ័​និង​ចាក់​សម្លាប់​នៅថ្ងៃទី១១ឧសភាលោក​ចៅក្រម​កូយ​សៅ​បាន​ងាក​មក​ចាត់ការ​ពាក្យបណ្តឹង​កញ្ញា​មាន​ពេជ្រ​រីតា​វិញ​ម្តង​បន្ទាប់ពី​ចេញ​ដីការ​ដោះលែង​នាង​ឲ្យ​នៅក្រៅ​ឃុំ​នា​ថ្ងៃទី​១៣​ឧសភា​តាម​សំណើ​មេធាវី​សម្តេច​តេ​ជោ​ហ៊ុនសែន​។​នៅ​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២១​ដែរ ឧកញ៉ា ហេង សៀ បានដាក់​ពាក្យស្នើសុំ​ពន្យា​ពេល​ចូល​បំភ្លឺ​ជូន​សាលាដំបូង​រាជធានី​ភ្នំពេញ ចំពោះ​បណ្ដឹង​របស់​កញ្ញា មាន ពេជ្រ​រីតា ដែល​ប្ដឹង​ពីបទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​។​

​ក្នុង​លិខិត​ស្នើសុំ ឧកញ៉ា ហេង សៀ បាន​អះអាងថា មូលហេតុ​ដែល​ខ្លួន​សុំ​ពន្យា​ពេល​ចូល​បំភ្លឺ ដោយសារ​កំពុង​សម្រាក​ព្យាបាល​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ ហើយ​សន្យាថា នឹង​ចូល​បំភ្លឺ​នៅពេល​ស្ថានភាព​ជំងឺ​ធូរស្រាល​។​សូម​បញ្ជាក់ដែរថា​ក្រោយពី​មានរឿង​រ៉ាវ​ជាមួយ​កញ្ញា​យូ​ប៊ី​នា​រសៀល​ថ្ងៃទី​៤​ឧសភា​លោក​ឧកញ៉ា​ហេង​សៀ​បាន​បើកឡាន​ទៅបុក​ឡាន​ឡង់​គ្រី​ស​រ័​គេ​ថែមទៀត​។​ឧកញ៉ា​ហេង​សៀ​សន្យា​សង​ការខូចខាត​ទាំងអស់​តែ​ពេល​ឡាន​ជួសជុល​ហើយ​អស់​៣​ពាន់​ដុល្លារ​លោក​ឧកញ៉ា​ប្រើ​អង្គរក្ស​មក​សម្លុត​សង​តែ​៥​រយ​ដុល្លារ​តែប៉ុណ្ណោះ​។​

​កញ្ញា មាន ពេជ្រ​រីតា ពិធី​ការិនី​ទូរទស្សន៍ My TV និង​ជា​អតីត​បេ​ក្ខ​នារី Miss Grand Cambodia បាន​នៅ​ថ្ងៃ​ចៅក្រម​កូយ​សៅ​ឃុំខ្លួន​ថ្ងៃទី​១១​ឧសភា​បានដាក់​ពាក្យ​ប្តឹង ឧកញ៉ា ហេង សៀ ពីបទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​នៅក្នុង​រថយន្ត ដើម្បី​ជាការ​ប្តឹង​បក​ផងដែរ​។a heng daugther5 a heng daugther1 a heng daugther2 a heng daugther3 a heng daugther4 


​