» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 704 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095619 នាក់

ឈ្មួញ​ដឹកឈើ​ឆ្លងកាត់​សម​ត្ត​កិច្ច​ធើ​ដេកលក់​តែ​កាសែត​ថត​បាន​មិនដឹង​ប្តឹង​អា​ជ្រុ​ញ​ណា​?

 

​ខេត្ត​ព្រះ​វិ​ហ៊ា​រ​៖​សកម្មភាព​រ៉ឺម៉ក​ដឹក​ផល​អនុផល​ព្រៃឈើ​យ៉ាង​គឃ្លើន​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៦២​សមត្ថកិច្ច​ជំនាញ​នៅតាម​ដងផ្លូវ​ធើ​ដេកលក់​តែ​កាសែត​ថត​បាន​នៅ​យប់​ថ្ងៃទី​៥ ខែ​កក្ត​ដា ឆ្នាំ ២០២១ ។​សូមបញ្ជាក់ថា​៖​នៅ​ចំនុច ព្រំប្រទល់​ខេត្ត ព្រះវិហារ និង ខេត្ត កំពង់ធំ មាន​កម្លាំង​សមត្ថកិច្ច​ចំរុះ​ជាច្រើន​ស្ថា​ប័ណ្ណ​ប្រចាំការ​នៅ​ទីនោះ ។ ប៉ុន្តែ​បទល្មើស​ព្រៃឈើ​នៅតែ​ចរាចរណ៍​បាន​ដោយ​រលូន​ដដែល ។a timber preah1

​ឈ្មួញ​ឈើ ឈ្មោះ សែន ជា​ម្ចាស់រ​ម៉ក​ដឹកឈើ រស់នៅ​ឃុំ​សាលា​វិ​ស្ស័​យ កាលពី​យប់​ថ្ងៃទី ៥ កក្ត​ដា នេះ បាន​ប្រាប់ថា ខ្លួន​បាន​ដឹកឈើ​ទាំងនេះ​មកពី ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៦២ ឆ្ពោះ​មកកាន់​ខេត្តកំពង់ធំ ។ រាល់​លើក​ដែល​ខ្លួន​បាន​ដឹកឈើ​ចេញ​ម្តងៗ គឺ​ខ្លួន​បាន​មកសុំ​សមត្ថកិច្ច​ជំនាញ​ប្រចាំការ​តាមផ្លូវ​រូ​ច​ទើប​ហ៊ាន​ដឹកឈើ​ចេញ ។​ពេល​ខ្លួន​ដឹកឈើ​មកដល់​ទឹកដី​ព្រំប្រទល់​ខេត្តព្រះវិហារ និង​ខេត្តកំពង់ធំ ខ្លួន​បានប្រគល់​ឈើ​នោះ​ឲ្យ​ទៅ ឈ្មោះ ឃៀង ជា​អ្នក​ដឹក​បន្ត មក​ខេត្តកំពង់ធំ ដើម្បី​លក់​អោយ ដេប៉ូ លោក ឆាយ គង់​ស័​រ ស្ថិតនៅ ភូមិ​ថ្នល់បំបែក ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។​តែ​លោក ឆាយ គង់​ស័​រ ប្រាប់ថា លោក​មិនមាន​ពាក់​ពន្ធ​ជាមួយ​ឈ្មោះ សែន នោះឡើយ ។​​លោក ស៊ុំ ស៊ី​វុត្ថា នាយផ្នែក​រដ្ឋបាល​ព្រៃឈើ ស្រុក​រវៀង បាន​ប្រាប់​សារពត៌មាន​ថា ៖ រ៉ឺម៉ក​ដឹកឈើ​ដល់​ចំនុច​អូ​ពោធិ​ហើយ គឺ​ហួស​ដែន​សមត្ថកិច្ច​របស់លោក​ហើយ​។​

​លោក ម៉េង ដែលជា​ប្រធាន​ស្នាក់ការ បរិស្ថាន អូ​ពោធិ ដែល​បានធ្វើ​ពុត​ជា​ដេកលក់ លុះ​ពេលព្រឹក​ឡើង​ថ្ងៃទី ៦ ខែកក្កដា នេះ​សារព័ត៌មាន​យើង​បាន​ទូរស័ព្ទ​ទាក់ទង​ទៅ​លោក ម៉េង តាមរយះ​លេខ ០៩៧ ៥៨ ៩៩៩៤៥ តេ​ចូល​ជាច្រើន​ដង តែ​ពុំមាន​អ្ម​ក​ទទួល ។​សូមបញ្ជាក់ថា​បើតាម​ប្រជាពលរដ្ឋ​និយាយថា​៖​សកម្មភាព​ដឹកឈើ​ល្មើសច្បាប់​នេះ​មិនមែន​មានតែ​លើក​នេះនោះ​ទេ​តែ​សម​ត្ត​កិច្ច​ដេកលក់​រហូត​?​។​

រថយន្ត​ស៊េរី​ទំនើបៗ ម៉ាក​ធុន​ត្រា ម៉ាក​សុ​ី​ណា ម៉ា​ស្តា​នឹង​ម៉ាក​ហ្វ​ដ ពណ៌​ត្រេអ៊ី ដឹកឈើ​លេខ​១ ប្រភេទ​សុ​ក្រំ នឹង​ឈើ​ឈ្លីក ចេញពី​ចំណុច​ភូមិ​សុច ភូមិ​តា​សែង ឃុំ​រណៈ​សិ​រ្យ ស្រុក​សង្គម​ថ្មី ដឹក​ទៅ​ខេត្តកំពង់ធំ​បាន​យ៉ាង​រលូន ប៉ុន្តែ​សមត្ថកិច្ច​ចម្រុះ​មាន​អាវុធហត្ថ នគរបាល នឹង បរិស្ថាន នៅ​ចំនុច​ខ្នា​ថ្មី ជាប់​ព្រំប្រទល់​ស្រុក​សង្គម​ថ្មី​នឹង​ស្រុក​ប្រាសាទ​បា​ល័​ង្គ សប្បាយ​រាប់​ក្បាល​ឡាន​យកលុយ​ច្រក​ហោប៉ៅ ដោយ​មិន​ខ្វល់​អាណា ឡើយ​។​ ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី​៧ ខែ​កក្ត​ដា​នេះ មាន​រថយន្ត​ស៊េរី​ទំនើប​ចំនួន​៤​គ្រឿង​ដឹកឈើ​ចេញពី​ចំណុច​ភូមិ​សុច ចេញ​តាម​សែង​យកទៅលក់​នៅឯ​ខេត្តកំពង់ធំ​បាន​យ៉ាង​រលូន សមត្ថកិច្ច​គ្រប់ផ្នែក​ពាក់​ព័ន្ធ​អត់​បង្ក្រាប​នោះទេ ។​

​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ស​ង្គ​ម​ថ្មី បានឱ្យដឹងថា មេ​ឈ្មួញ​ដុះ​ស្លែ ឈ្មោះ​ភ័​ក្រ តែងតែ​ទំនាក់ទំនង​ល្អជា​មួយ​លោក យា សាវង្ស ប្រធាន​ស្នាក់ការ​បរិស្ថាន​ខ្នា​ថ្មី​តា​សែង ជាប់​ព្រំប្រទល់​ស្រុក​សង្គម​ថ្មី​នឹង​ស្រុក​ប្រាសាទ​បា​ល័​ង្គ នឹង​លោក មឿង សំ​ផុន នាយក​ភ្នំ​ត្បែង រួមទាំង​សមត្ថកិច្ច​ដ៍ទៃទៀត ដូចជា​មេព្រៃ​សង្កាត់​សង្គម​ថ្មី អាវុធហត្ថ នឹង​នគរបាល​ដែល​ប្រចាំការ​នៅ​ចំណុច​ខាងលើ ដើម្បីឱ្យ​រថយន្ត​ដឹកឈើ​ខុស​ច្បា​​ប់​របស់​ពួកគេ​ដំណើរការ​ទៅបាន​យ៉ាង​រលូន ពេលខ្លះ​ពួកគេ​ដឹកឈើ​ទាំង​ថ្ងៃ​ក៏មាន ។a timber preah a timber preah a timber preah1  


​