» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 750 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095665 នាក់

មុន​ប្រជុំ​កំពូល​អាស៊ានសម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ស្នើសុំ​វៀតណាម​ជួយ​សម្រួល​


​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែ​នាយករដ្ឋមន្ត្រី​កម្ពុជា បានស្នើ​ដល់ នាយករដ្ឋមន្ត្រី​វៀតណាម​ឲ្យ​ជួយ​សម្របសម្រួល​ដល់​ការ​អូស​ខ្សែ​បញ្ជូន​អគ្គិ​នី​ក្រោម​បាតសមុទ្រ ទៅកាន់​ប្រទេស​សិង្ហ​បុរី នៅពេល​ខាងមុខ​។​នៅ​ក្នុងឱកាស​ជួបពិភាក្សា​ជាមួយ លោក ផាម មិញ​ជិ​ញ នាយករដ្ឋមន្ត្រី​វៀតណាម អំឡុងពេល​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅ​ប្រទេស​ឥណ្ឌូនេស៊ី នា​រសៀល ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០២៣ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ថ្លែង​ផងដែរ​ថា កម្ពុជា​មានបំណង​ទិញ​អគ្គិសនី​ពី​ប្រទេស​ឡាវ ចេញមក​កាន់​កម្ពុជា ហើយ​បន្ត​លក់​ទៅកាន់​ប្រទេស​សិង្ហ​បុរី ដោយ​ថ្មីៗ​នេះ ដើម្បី​ទទួលបាន​កិច្ចការងារ​នេះ​ជោគជ័យ​ក្នុងការ​អូស​ខ្សែ​បញ្ជូន​ក្រោម​បាតសមុទ្រ​នោះ ក៏​ត្រូវការ​ភូមិសាស្ត្រ​ទឹកដី​របស់​វៀតណាម​ខាង​ត្បូង​តំបន់​កា​ម៉ៅ បន្ត​ឆ្ពោះទៅ​ប្រទេស​ម៉ាឡេស៊ី និង​បន្ត​ទៅកាន់​ប្រទេស​សិង្ហ​បុរី​។​a hun indo2 

​ក្នុងន័យនេះ សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​ស្នើសុំ នាយករដ្ឋមន្ត្រី​វៀតណាម ឱ្យជួយ​សម្របសម្រួល​កិច្ចការ​នេះ​ទទួលបាន​ជោគជ័យ ខណៈដែល​កម្ពុជា​ក៏បាន​រៀបចំ​ឯកសារ​នា​នា ពាក់ព័ន្ធ​ទៅកាន់​ស្ថាប័ន​របស់​វៀតណាម​រួចរាល់​ហើយ​ដែរ​។​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម បាន​លើកឡើងថា លោក​បានទទួល​នូវ​ព័ត៌មាន​នេះហើយ លោក​នឹង​បញ្ជូនទៅ​ឲ្យ​ក្រុមការងារ​ជំនាញ​ពិនិត្យ​ទៅលើ​កិច្ចការ​នេះ​។​​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម បាន​ឆ្លៀត​ថ្លែង​កោតសរសើរ​ចំពោះ​ការបើក​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ប្រកបដោយ​ភាពជោគជ័យ​និង​អស្ចារ្យ​។​​នាយករដ្ឋមន្ត្រី នៃ​ប្រទេស​វៀតណាម ក៏បាន​គោរព​អញ្ជើញសម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ប្រទេស​វៀតណាម នាពេលខាងមុខ​ផងដែរ​.។


​ក្រៅពី​ជួប​សម​ភាគី​វៀតណាម​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​រសៀល ថ្ងៃ​ក៏ បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ លោក Taur Matan Ruak នាយករដ្ឋមន្ត្រី​ទី​ម័​រ​ខាងកើត អំឡុង​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅ​ប្រទេស​ឥណ្ឌូនេស៊ី​។​​សូមបញ្ជាក់ថា សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ទៅ​ចូលរួម កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤២ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន ក្រោម​ប្រធានបទ «​សារៈសំខាន់ អាស៊ាន​៖ ស្នូល​នៃ​កំណើន​» ដែល​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​១០ ដល់ទី​១១ ខែឧសភា ឆ្នាំ​២០២៣ នៅ​ទីក្រុង​ឡា​ប៊ូ​ន​បា​ចូ សាធារណរដ្ឋ​ឥណ្ឌូនេស៊ី​។​យន្តហោះ​ពិសេស​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ជើងហោះហើរ​លេខ ០០១ បានធ្វើការ​ចុះចត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ កូ​ម៉ូ​ដូ ក្រុង​ឡា​ប៊ូ​ន បា​ចូ​

នៅវេលា​ម៉ោង​១២៖៥៥​នាទី ម៉ោង​នៅ​ក្រុង​ឡា​ប៊ូ​ន​បា​ចូ សាធារណរដ្ឋ​ឥណ្ឌូណេស៊ី​ត្រូវ​នឹង​ម៉ោង​១១៖៥៥​នាទី​ម៉ោង​នៅ​រាជធានី​ភ្នំពេញ​ព្រះរាជាណាចក្រ​កម្ពុជា ថ្ងៃទី​៩​ឧសភា ឆ្នាំ ២០២៣ ក្រោម​វត្ត មាននៃ​ការធ្វើ​គារវកិច្ច​ស្វាគមន៍​យ៉ាង​ស្និទ្ធស្នាល​បំផុត​ពី​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​និង​ឥស្សរជន​ការទូត​របស់​ព្រះរាជា ណា​ចក្រ​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី ជាច្រើនរូប ។ វត្តមាន​នៃ​ការអញ្ជើញ​ដល់​របស់​សម្តេច​តេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ត្រូវបាន​ស្វាគមន៍​ពី​ក្រុម​សិ​ល្បះ​ប្រពៃណី​មហាជន ក្រុង​ឡា​ប៊ូ​ន បា​ចូ ។​​សម្តេច​តេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​អញ្ជើញ​ចូលរួម​ពិធី​បើក​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៤២ ដែល​គ្រោង​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី ១០ និង​ទី​១១ ឧសភា ៕a hun indo3 a hun indo a hun indo1 

​