» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1127 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120803 នាក់

ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត ត្រូវបាន ដំឡើង​ឋានៈ ជា​អនុប្រធាន​គណៈ​ចលនា​មហាជន គណបក្ស​ប្រជាជន​កម្ពុជា​

 

​ភ្នំពេញ​៖ ​លោក​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត កូនប្រុស​ច្បង​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ត្រូវបាន​គណបក្ស​ប្រជាជន​កម្ពុជា ដំឡើង​ឋានៈ​ជា អនុប្រធាន​គណៈ​ចលនា​មហាជន នៃ​គណៈកម្មាធិការ​កណ្តាល​។a hun manet party

សេចក្តីសម្រេច ចុះហត្ថលេខា​ដោយ សម្តេច សាយ ឈុំ អនុប្រធាន គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២០​បាន​បញ្ជាក់ថា ការតែងតាំង លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​ដែលជា​សមាជិក​អចិន្ត្រៃយ៍​គណកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន ត្រូវបាន​ធ្វើឡើង​តាម​សេចក្តីសម្រេច​របស់​គណៈ​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​កណ្តា​លគ​ណ​បក្ស​ប្រជាជន​កម្ពុជា ដែល​មុន​ការតែងតាំង​នេះ លោក​មាន​តួនាទី​ជា​ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល និង​ជា​សមាជិក​គណៈ​ចលនា​មហាជន នៃ​គណៈកម្មាធិការ​កណ្តាល​ផងដែរ​។​

​សូមបញ្ជាក់ថា​គណៈ​ចលនា​មហាជន នៃ​គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា នាបច្ចុប្បន្ន​នេះ ដឹកនាំ​ដោយ លោកស្រី​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន​។​គណៈ​ចលនា​មហាជន មាន​តួនាទី​សំខាន់ ក្នុងការ​ឃោសនា​ផ្សព្វផ្សាយ អំពី​គោលនយោបាយ ដែល​ធ្វើយ៉ាងណា​ឱ្យ​មហាជន​មានការ​យល់ដឹង ជឿជាក់ និង​ដើរ​តាម​ការដឹកនាំ​របស់​គ​ណ​បក្ស និង​រាជរដ្ឋាភិបាល​។​នេះ​បើតាម​លោក​សុខ​ឥ​សាន្ត​ប្រាប់​កាសែត​។​

​សូមបញ្ជាក់ថា លោក ហ៊ុន ម៉ា​ណែ​ត​ដែលជា​មេបញ្ជាការ​កង​ទ​ព័​ជើងគោក ត្រូវបាន​គណបក្ស​ប្រជាជន​កម្ពុជា ប្រកាស​តែងតាំង​ជា ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល​ជា​ផ្លូវការ កាលពី​ទី​១៣ ខែមិថុនា ឆ្នាំ​២០២០​។​លោក ហ៊ុន ម៉ា​ណែ​ត ទទួល​ការងារ​គ្រប់គ្រង​ក្រុមយុវជន គណបក្ស​ប្រជាជន​កម្ពុជា នៅក្រៅ​ប្រទេស ផងដែរ​។​លោក​ហ៊ុន​ម៉ា​ណែ​ត​ត្រូវបាន​សម្តេច​តេ​ជោ​ប្រកាស​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មុន​លោក​អូន​ព​ន្ធ័​មុន​នី​រដ្ឋ​ដែលជា​ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ដែល​ទើប​ប្រកាស​នាពេល​ថ្មីៗ​នេះ​។ដូចច្នោះការតែងតាំងត្រូវបានគេមើលខើញថាជាការហ្វឹកហាត់ទទួលខុសត្រូវដើម្បីឈានទៅរកតំណែងជាអនុប្រធានគណបក្សដែលជាប៉ុស្ត្តិសម្រាប់បេក្ខភាពនាយករដ្ឋមន្ត្រី។a hun manet party 

​