» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1329 នាក់

ម្សិលមិញ 12477 នាក់

សរុប 21121005 នាក់

ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​Mao vutha​និយាយ​រឿង​បង្គោល​ឡាក់​ព្រំដែន​រវាង​កម្ពុជា និង​ថៃ​!


​យោងតាម​សន្ធិសញ្ញា​បារាំង​សៀម​ឆ្នាំ​១៩០៤ និង​១៩០៧ ដែលជា​កិច្ចព្រមព្រៀង​កំណត់ព្រំដែន​រវាង​កម្ពុ​ជា​ដែល​ស្ថិតក្រោម​អាណាព្យាបាល​បារាំង និង​ព្រះរាជាណាចក្រ​ស្យ៉ា​ម (​សៀម​) ហើយ​បាន​បង្កើតជា​គណៈកម្មកា​រ​ចម្រុះ​បារាំង​សៀម​ដើម្បី​កំណត់ព្រំដែន​ជាក់លាក់​ដោយបាន​បោះបង្គោល​ឡាក់​កំណត់ព្រំដែន​សរុប​ចំនួន ៧៤​បង្គោល នៅតាម​ខ្សែបន្ទាត់​ព្រំដែន​ប្រមាណ​៨០០​គ​.​ម​។a bder mark1 

ក្នុងចំណោម​ទាំង ៧៤​បង្គោល​នោះ គេ​បាន​បែង​ចែកជា ៣​ប្រភេទ ទៅតាម​សណ្ឋាន​ខ្សែបន្ទាត់​ព្រំដែន​ដែល​រួមមាន​៖1. នៅតាម​ខ្សែបន្ទាត់​ត្រង់​នៅលើ​ដីគោក មាន​សរុប ២១​បង្គោល រយៈ​ចម្ងាយ ៥៨​គ​.​ម​។2. នៅតាម​ខ្សែបន្ទាត់​មាត់ទឹក ឬ​ក្នុង​ទឹក មាន​សរុប ១៩​បង្គោល រយៈ​ចម្ងាយ ២១៦​គ​.​ម។3. នៅតាម​ខ្សែបន្ទាត់​ព្រំដែន​ដោយ​កំណត់​តាម​ខ្សែ​អង្កត់​ទឹក​ហូរ (Watershed Line) មាន​សរុប ៣៤​បង្គោល រយ​ចម្ងាយ ៥២៤​គ​.​ម​។

​បើទោះជា​មាន​សន្ធិសញ្ញា​បារាំង​សៀម​នេះហើយ​ក៏ដោយ ប៉ុន្តែ​បញ្ហា​វិវាទ​នៅតែ​បន្ត​កើតមាន​តាំងពី​ពេលនោះ រហូតដល់​បច្ចុប្បន្ននេះ ដោយ​គិត​មកដល់​ត្រឹម​កិច្ចប្រជុំ​លើក​ទី​៦ របស់​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក (JBC) ភាគី​ទាំងពីរ​ព្រមព្រៀងគ្នា​លើ​ទីតាំង​បង្គោល​ឡាក់​ចំនួន ៤៥ ហើយនឹង​បន្ត​យន្តការ​ប្រើប្រាស់​បច្ចេកវិជ្ជា LIDAR ដើម្បី​កំណត់​ចំណុច​ដែល​សេសសល់​។ ចំពោះ​បណ្តា​បង្គោល​ដែល​ពុំទាន់​ឯកភាព​នោះ​ហើយ ដែល​សុទ្ធតែ​បាន​នាំ​មករក​ជម្លោះ​វិវាទ​មិនចេះចប់ មិនចេះហើយ​រវាង​ប្រទេស​ទាំងពីរ​។

​គួរបញ្ជាក់​ផងដែរ​ថា​កាលណា​យើង​និយាយ​អំពី​បង្គោល​ព្រំដែន គឺមាន ៣​ប្រភេទ​សំខាន់ៗ​គឺ​៖​ទី​១. បង្គោល​មេ ឬ​បង្គោល​ឡាក់​។​ទី​២. បង្គោល​បំពេញបន្ថែម​។​ទី​៣. បង្គោល​តម្រុយ​ព្រំដែន​។​សម្រាប់​បង្គោល​ឡាក់​ព្រំដែន​រវាង​កម្ពុជា​ថៃ​ទាំង ៧៤​នេះ បង្គោល​ទី​១ បោះ​នៅលើ​ទីតាំង​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ជាប់​នឹង​ស្រុក​ភូ​សិង្ហ ខេត្ត​ស៊ីសាកេត រីឯ​បង្គោល​ឡាក់​ទី​៧៣ គឺ​ស្ថិតនៅក្នុង​មូលដ្ឋាន​នៅចាំ​យាម​ខេត្តកោះកុង ជាប់​នឹង​ស្រុក​ខ្លងយ៉ៃ ខេត្តកោះកុង​។​

បើតាម​ក​ការពិនិត្យ​ទំនាស់​នាពេល​កន្លងមក​បើ​ទោះ​មាន​JBC​និង​GBC​ពិសេស​អនុស្សរណ​:​ឆ្នាំ​២០០០(MOU)​ជា​មូលដ្ឋាន​គតិយុត្ត​ហើយ​ក៏ដោយ​បញ្ហា​គឺ​មកពី​ថៃ​ប្រើ​ផែនទី​ឯកតោភាគី​ក្នុង​ទំហំខ្នាត​១/៥០០០០​។​ឯ​ផែនទី​ឆ្នាំ​១០០៨​ដែល​បោះពួម្បយោងតាម​អនុសញ្ញា​បារាំង​សៀម​គឺ​ទំហំ​ខ្នាត១/២០០០០០​។​គេ​មិនដឹងថា​តើ​កម្ពុជា​យើង​មានបាន​សិក្សា​ពិនិត្យ​ផែនទី​ដើម្បី​ឲ្យ​មាន​ភាពជាក់លាក់​ថា​កន្លែង​ណា​ដឹ​យើង​កន្លែងណាដថៃបាន​ប៉ុណ្ណា​នោះទេ?​។​បញ្ហា​នេះ​កន្លងមក​សម្តេច​ពិ​ជ​យ័​ទៀ​បាញ់​អតត​រដ្ឋមន្ត្រី​ការពារជាតិ​ដែលជា​ប្រធាន​GBC​ក្នុង​បទសម្ភាសន៍​មួយ​បាន​ត្អូញ​ថា​វា​ពិបាក​?៕a bder mark a brder mark1 a brder mark3 

​