» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 354 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095269 នាក់

វេទិការ​ក្លឹប​អ្នកកាសែត​ទាមទា​ឲ្យ​កាសែត​ពង្រឹង​ក្រម​សី​លធ​ម៍​ទប់ស្កាត់​ពត៍​មាន​ក្លែងក្លាយ​តែ​អត់​និយាយ​អី​តិច​ពី​ច្បាប់​ស្តីពី​សិទ្ធ​ទទួល​ពត៍​មាន​ដែលជា​ចំនុច​គន្លឹះ​!

 


​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃទី​១៩ ខែ ធ្នូ ឆ្នាំ ២០២០​នេះ នៅ​ភោជនីយដ្ឋាន​មេគង្គ​វី​យូ​១ ជ្រោយចង្វា ក្លិប​អ្នកកាសែត​កម្ពុជា បានរៀបចំ​វេទិកា​និពន្ធ​នាយក​លើក​ទី​១៧​ក្រោម​ប្រធានបទ សារព័ត៌មាន​ក្នុង​បរិបទ​ជំងឺ​រាតត្បាត​សកល និង​ព័ត៌មាន​ក្លែងក្លាយ​ក្រោម​អធិបតីភាព​លោក ខៀវ កា​ញា​រី​ទ្ធិ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​មាន​ការចូល​និពន្ធ​នាយក​កាសែត វិទ្យុ ទូរទស្សន៍ គេហទំព័រ​មកពី​អង្គភាព​នានា​ប្រមាណ​ជាង​៥០​នាក់​។​a club forum4 

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ផ្ញើ​សារលិខិត បាន​អបអរសាទរ​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុ​ជា​លើក​ទី​១៧ និង​បាន​ផ្តាំផ្ញើ​ឲ្យ​យកចិត្តទុកដាក់​ក្នុងការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​ទាំងអស់គ្នា​។​ទន្ទឹមនេះ​បាន​អំពាវនាវ​ឲ្យ​អ្នកសារព័ត៌មាន​ទាំងអស់ ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ព័ត៌មាន​ក្លែងក្លាយ ប្រកបដោយ​វិជ្ជាជីវ​:​ត្រឹមត្រូវ គោរព​ច្បាប់ ដោយ​ផ្សព្វផ្សាយ​តែ​ព័ត៌មាន​ពិត​និង​បកស្រាយ​ឲ្យ​ទាន់សភាពការណ៍​និង​គោរព​គោលការណ៍​” កុំ​បំពាន​សិទ្ធិ​អ្នកដទៃ កុំ​បំភ្លៃ​ការពិត ។​

លោក ហ៊ុយ វណ្ណៈ​រដ្ឋលេខា​ធី​ការ​ក្រសួងមហាផ្ទៃ​និង​ជា ប្រធាន​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា បានដាក​ទឹ​សស្លោ​ក​ឲ្យ​អ្នក​សា​រព​ត័​មាន​ថា​, សារព័ត៌មាន «៤​កុំ​»៖ «​កុំ​ជោ កុំ​ជេរ កុំ​បំភ្លៃ កុំ​កាត់ក្តី​» ផ្សាយ​តែ​ការពិត​!​។​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង បាន​ថ្លែងថា លោក​នឹង​ខិតខំ​ធ្វើ​ឲ្យ​អ្នកសារព័ត៌មាន ស្ថិតនៅ​ក្នុងចំណោម អ្នក​ដែលមាន​អាទិភាព ក្នុង​ការទទួល​បានកា​រ​ចាក់​វ៉ា​ក់ សាំង​បង្ការ​ជំងឺឆ្លង​កូ​វីដ​១៩, ប៉ុន្តែ​លោក​ថា ទទួលបាន​ឬ​មិនបាន​យ៉ាងណា​នោះ លោក​មិន​ហ៊ាន​សន្យា​នៅឡើយ នោះទេ ព្រោះ​វ៉ាក់សាំង ដែល​ទទួលបាន​នៅក្នុង​ដំណាក់កាល​ដំបូង​នេះ មាន​ចំនួន​១​លាន​ដូ​ស​ប៉ុណ្ណោះ ដែល​អាច​ប្រើ​បាន​លើ​មនុស្ស​តែ​៥០​ម៉ឺន​នាក់​ប៉ុណ្ណោះ​។​

​លោក​រដ្ឋមន្ត្រី​ព័ត៌មាន ក៏បាន​ណែនាំ ឲ្យ​អ្នកសារព័ត៌មាន​ទាំងអស់ មានការ​ប្រយ័ត្នប្រយែង នៅក្នុង​ការយក​ព័ត៌មាន ដោយ​ត្រូវ​រក្សា​អនាម័យ រក្សា​គ​ន្លាត​សង្គម ហើយ​បើ​មានការ​បារម្ភ អាចធ្វើ​ការ​ពី​ផ្ទះ​។​​ទាក់ទង​និង​ការយក​ពត៍​មាន​លោក​រដ្ឋមន្ត្រី​ក៏បាន​ណែនាំ​ឲ្យ​អ្នកសារព័ត៌មាន ត្រូវខិតខំ​ធ្វើ​ការយក​ព័ត៌មាន សម្រួល​ព័ត៌មាន និង​បញ្ចេញ​ព័ត៌មាន​ទៅវិញ ឲ្យ​បាន​កាន់តែ​ល្អ​ជាង​មុន តាមរយៈ​ការ​មាន​ប្រភព​ច្បាស់លាស់ ការវិភាគ​ច្បាស់លាស់ និង​ជូនដំណឹង​ទាន់ពេលវេលា​។​

​វេទិកា​និពន្ធ​នាយក​លើក​ទី​១៧ ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​រួមមួយ ដោយ​លើកឡើងថា ទោះជា​ស្ថិតក្នុង​ស្ថានភាព​លំបាក​យ៉ាងណាក៏ដោយ ក៏​អ្នកសារព័ត៌មាន ត្រូវ​ប្រកាន់ខ្ជាប់​ក្រមសីលធម៌​វិជ្ជាជីវៈ ដោយ​មិន​បន្ធូរដៃ​ឡើយ​ពីព្រោះ​វា​ជាត​ម្លៃ និង​ជា​ជំនឿ​របស់​មហាជន ដែល​មិនអាច​បោះបង់​បាន​ក្នុង​គ្រប់​កាលៈទេសៈ​។​

​វេទិកា​និពន្ធ​នាយក​លើក​ទី​១៧ យល់ឃើញថា ការចូលរួម​បន្សាប​ព័ត៌មាន​ក្លែងក្លាយ តាមរយៈ​ការ​ផ្តល់ព័ត៌មាន​ពិត​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​លឿន​រហ័ស គឺជា​តួនាទី​មិនអាច​ខ្វះ​បាន​របស់​សារព័ត៌មាន​អាជីព​ក្នុង​គ្រប់​កាលៈទេសៈ ជាពិសេស​ក្នុង​កាលៈទេសៈ​ដែលមាន​វិបត្តិ​ជំងឺឆ្លង​កាច​សាហាវ ឬ​ពេល​មាន​ហា​នី​ភ័យ​ផ្សេងៗ​ទៀត​ដែល​ងាយ​ធ្វើ​ឲ្យ​ពលរដ្ឋ​ទទួលរង​គ្រោះ​។

ទោះជា​យ៉ាងណា​អ្វីដែល​ជាការ​ខកចិត្ត​សម្រាប់​ប្រជាពលរដ្ឋ​ពិសេស​អ្នក​សារ​ពត៍​មាន​ដែល​ក្នុង​វេទិការ​នេះ​ឮ​តែ​ការព្រមាន​ចំពោះ​អ្នក​សារ​ពត៍​ថា​កុំ​នេះ​កុំ​នោះ​តែ​បែ​ជា​មិនឮ​មាន​មន្ត្រី​ណា​អះ​អា​ថា​ច្បាប់​ស្តីពី​សិទ្ធ​ទទួល​ពត៍​មាន​ដែល​ចំណុច​គ​ន្លឺះ​និង​ជា​ធាតុ​ផ្សំ​សំខាន់​សម្រាប់​កាត់បន្ថយ​ការកើត​ព​ត័​មាន​ក្លែងក្លាយ​និង​ជួយ​លើក​កំពស់​សេរីភាព​តម្លាភាព​ក្នុងសង្គម​មិនត្រូវ​បាន​ឭ​គេ​រំលឹក​ឡើយ​បើទោះជា​កាលពី​ក្នុង​វេទិការ​សារ​ពត៍​មាន​ជាមួយ​នាយករដ្ឋមន្ត្រី​សម្តេច​តេ​ជោ​បានដាក់​ឱ​សា​នុ​វាទ​ឲ្យ​ចេញ​ច្បាប់​នេះ​ត្រឹម​ឆ្នាំ​២០២០​ក៏ដោយ​។​រឿង​ដែល​ហួសចិត្ត​គឺ​គេ​ឃើញ​លោក ឆាយ សុផល អនុរដ្ឋលេខាធិការ ក្រសួង​ព័ត៌មាន និង​ជា​គ្រូបង្រៀន​លើ​វិជ្ជាជីវៈ​សារព័ត៌មាន បាន​ត្រឹម​ទទួលស្គាល់ថា​៖ អាជ្ញាធរ​ខ្លះ​ក៏មាន​កំហុស​ដែរ ដោយ​មិន​ឆ្លើយតប ឬ​ឆ្លើយតប​មិនទាន់​ពេល​! ជូន​ដល់​អ្នកសារព័ត៌មាន​(​មិន​និយាយ​ពី​ច្បាប់​)​។

​លោក​បាន​រំលឹកថា​, ក្រសួង​ព័ត៌មាន​កំពុង​គិតគូរ​ពី​ប័ណ្ណ​សមធម៌ និង​ប័ណ្ណ ប​.​ស​.​ស​. សម្រាប់​អ្នកសារព័ត៌មាន​វិជ្ជាជីវៈ [​មិនមែន​អ្នក​ផ្សាយ​តាម​ហ្វេ​ស​ប៊ុ​ក​] និង​ពិចារណា​លើ​ច្បាប់​ការងារ​ដែល​តម្រូវ​ឲ្យ​ម្ចាស់​ស្ថាប័ន​ទទួលខុសត្រូវ​ដល់​អ្ន​ក​សារព័ត៌មាន​។​ឯ​បញ្ហា​ច្បាប់​ស្តីពី​សិទ្ធ​ទទួល​ព​តិ​មាន​វិញ​លោក​ឆាយ​សុផល​និយាយ​បង្ហើ​ថា​៖​ក្រសួង​ក៏​កំពុង​រៀបចំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន​!? ។​ពិ​រោះ​ដែរ​តើ​!៕(សហការី)a club forum1 a club forum3 

​