» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 681 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095596 នាក់

ចាប់ខ្លួន​បុរស​ដែល​ថ្លើមធំ យក​ចិញ្ចើមផ្លូវ​សាធារណៈ​ធ្វើ​អាជីវកម្ម ដើរ​ប្រមូល​លុយ​ដាក់​ខែ​ពី​អ្នកលក់ដូរ​ដាក់ចូល​ហោប៉ៅ​របស់ខ្លួន


​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​យក​ចិញ្ចើមផ្លូវ​សាធារណៈ​ធ្វើ​អាជីវកម្ម ដោយ​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​សង់​តូប​លក់ដូរ មិន​ខ្វល់​ពី​ផលប៉ះពាល់​សណ្ដាប់ធ្នាប់​តាម​ដងផ្លូវ​ឡើយ ហើយ​គាត់​បាន​ដើរ​ប្រមូល​លុយ​ដាក់​ខែ​ពី​អ្នកលក់ដូរ​ដាក់ចូល​ហោប៉ៅ​របស់ខ្លួន ។ ប៉ុន្តែ​រឿងរ៉ាវ​នេះ​ត្រូវបាន​បែកការណ៍​នៅពេលដែល​រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​តាម​ដងផ្លូវ​ខាងលើ​តម្រូវ​ឲ្យ​រុះរើ​តូប​ចេញពី​ចិញ្ចើមផ្លូវ ស្រាប់តែ​អាជីវករ​នាំគ្នា​តវ៉ា​ព្រាត​ថា គាត់​បាន​បង់លុយ​ឲ្យ​បុរស​ខាងលើ​ក្នុង​១​ខែៗ​តូប​១​ចាប់ពី​៤០​ម៉ឺន​រៀល​ទៅ​៥០​ម៉ឺន​រៀល​ជា​រៀងរាល់ខែ​ហើយ ហេតុ​អី​ឲ្យ​ពួកគាត់​រុះរើ​ទៀត​? ។​a pang lida 

អាជ្ញាធរ​ខណ្ឌ​ពោធិ​សែន​ជ័យ​មិនបាន​ប្រាប់​ឲ្យ​ដឹងថា​តើ​បុរស​ម្នាក់នេះ​ឈ្មោះ​អ្វី​ជា​សម​ត្ត​កិច្ច​ដែរ​និ​ងុំ​ា​ន​ទំនាក់ទំនង​បែបណា​ជាមួយ​អាជ្ញាធរ​ខណ្ឌ​នោះទេ​បានជា​ហ៊ាន​ធ្វើ​ចឹ​ង​នោះ​?​។​តែ​តាម​ដឹងថា​មានឈ្មោះ​ផល​ជា​សន្តិសុខ​រោងចក្រ​?​។​គេ​មិនដឹងថា​សម្បត្តិ​ត្រឹម​មុខរប​ស​សន្តិសុខ​ហេតុ​អី​ហ៊ាន​ធ្វើ​សកម្មភាព​វាស់ដី​លក់​ឲ្យ​ប្រជាពលរដ្ឋ​ចឹ​ង​នោះទេ​។​សម​ត្ត​កិច្ច​ខណ្ឌ​គួ​បញ្ជូន​ជននេះ​ទៅ​តុលាការ​ទើបបាន​។​
​ក្រោយពី​ឮ​អាជីវករ​តវ៉ា​បែបនេះ អាជ្ញាធរ​បានធ្វើការ​ស្រាវជ្រាវ​រហូត​កំណត់​អត្តសញ្ញាណ​បុរស​នោះបាន ហើយ​នៅ​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២៥ ក៏បាន​ចុះទៅ​ធ្វើការ​ឃាត់ខ្លួន​បុរស​នោះ នៅ​ចំណុច​មុខ​រោងចក្រ​អាមេរិកកាំង ស្ថិតនៅ​តាមផ្លូវ​៣០​ម៉ែត្រ ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

​គេ​ចាំបាន​ថា​លោក​យិ​ត បុ​ណ្ណា រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បានលើកឡើង​ពី​ទោសទណ្ឌ​របស់​អ្នក ដែល​ប្រើប្រាស់​ចិញ្ចើមផ្លូវ និង​ទ្រូងផ្លូវ​សាធារណៈ​បម្រើ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។​លោក​អះអាងថា ការយក​ចិញ្ចើមផ្លូវ​សាធារណៈ​មក​ប្រកប​អាជីវកម្ម​ជា​ទង្វើ​ខុសច្បាប់​ដែល​អ្នកប្រព្រឹត្ត​ត្រូវ​ជាប់ទោស​បញ្ញត្តិ ដែល​អាចអនុវត្ត​នៅនឹងកន្លែង​ពេលណា​ក៏បាន​។

​លោក យិ​ត បុ​ណ្ណា ការប្រើប្រាស់​ចិញ្ចើមផ្លូវ​សម្រាប់​ប្រកប​អាជីវកម្ម​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណ​ប៉ុណ្ណោះ​ទេ តែ​វា​ជាការ​រួមចំណែក​មួយ​ក្នុងការ​ធ្វើ​ឲ្យ​អ្នកដំណើរ​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​យថាហេតុ​។ ព្រោះ​កាលណា​ពលរដ្ឋ​យក​ចិញ្ចើមផ្លូវ​មក​ប្រកប​អាជីវកម្ម វា​បង្ខំ​ឲ្យ​អ្នកដំណើរ​ដែល​ធ្វើដំណើរ​ក្នុង​ល្បឿន​យឺត​រួមមាន​អ្នក​ថ្មើ​ជើង អ្នកជិះ​កង់ និង​ម៉ូតូ​ជាដើម ត្រូវ​បង្វែ​មក​ដើរ ឬ ជិះ​ក្នុង​គន្លង​សម្រាប់​យានជំនិះ​ដែលមាន​ល្បឿន​លឿន ដែលជា​ហានិភ័យ​ក្នុង​ការជួប​គ្រោះថ្នាក់​។​

​រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​រូបនេះ បាន​គូស​បញ្ជាក់ទៀតថា ការយក​ចិញ្ចើមផ្លូវ​មក​ប្រកប​អាជីវកម្ម ក៏​ជា​មូលហេតុ​ចម្បង​មួយ​ក្នុង​ការបង្ក​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​សម្រាប់​អ្នកធ្វើដំណើរ​តាម​ដងផ្លូវ ជាពិសេស​នៅ​ទីប្រជុំជន និង​ទីក្រុង ដែល​ធ្វើ​ឲ្យ​អ្នកដំណើរ​ត្រូវ​ចំណាយ​ថវិកា និង​ពេលវេលា​ច្រើនជាង​មុន​។ លើសពីនេះ ទង្វើ​នេះ​ក៏​ជា​កត្តា​រួមចំណែក​ធ្វើ​ឲ្យ​មានការ​ស្ទះលូ ចិញ្ចើមផ្លូវ​គ្របដណ្តប់​ដោយ​សំរាម និង​ដី និង ធ្វើ​ឲ្យ​ផ្លូវ​ឆាប់​ខូចគុណភាព​ជាដើម​។​a pang lida1 a pang lida2 a pang lida3 


​