» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 771 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095686 នាក់

ផ្ទេរ​ក្មេងស្រី​បើកឡាន​រ៉ែ​ង​រ៉ូ​វឺ​បុក​និស្សិត​ស្រី​ស្លាប់​ឲ្យ​ទៅ​ដេកពេទ្យ​រុស្សី​ជាមួយ​ក្រុមគ្រួសារ​

 

​ភ្នំពេញ ៖ នាង យិន ឃុន​ម៉ី ហៅ​ម៉ា​ណា ជនជាប់ចោទ​ក្នុង​រឿង​បើកឡាន​RANGE ROVER ផ្លាកលេខ​2AF-7777 បុក​និស្សិត​ស្រី ឌុំ រី​ដា ស្លាប់​យ៉ាង​អាណោច​អាធ​ម័​ទាន់ហន់​នោះ​កាលពី​ថ្ងៃទី​២៦​មិនា​ឆ្នាំ​២០១៩ ត្រូវបាន​ផ្ទេរ​ពី​ពន្ធនាគារ​ប៉េ​ហ្ស៊ី ទៅ​ដេក​មន្ទីរ​ពេទ្យរុស្ស៊ី​វិញ​ហើយ កាលពី​យប់​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៩ ក្រោមលេស​មាន​ជម្ងឺ​។​នាង យិន ឃុន​ម៉ី ហៅ​ម៉ា​ណា មាន​ជំងឺ​សួត​និង​ថប់ដង្ហើម​? ។​a yin ma 

​សូមបញ្ជាក់ថា នាង ឃុន​ម៉ី ហៅ ម៉ា​ណា កូនស្រី​សេដ្ឋី​យិន​ង្គិ​ច​ដែលមាន​ទួ​នាទី​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្តសៀមរាប​ផងដែរនោះត្រូវបាន​តុលាការ​ចោទប្រកាន់​ជា​ផ្លូវការ តែមួយ​បទល្មើស​ប៉ុណ្ណោះ គឺ បើកបរ​ធ្វេសប្រហែស​បណ្ដាលឱ្យ​ស្លាប់​អ្នកដទៃ តាម​មាត្រា ៨៥ នៃ​ច្បាប់​ចរាចរ​ណ៌​ផ្លូវគោក ។​នេះ​បើតាម​លោក លី សុ​ផា​ណា អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ថ្លែង​តាម​បណ្ដាញ​សង្គម Telegram ។​

​ករណី​យ៍​នេះ លោកស្រី ផាត់ ពៅ អាយុ​៥០​ឆ្នាំ ជា​ម្តាយបង្កើត​សព​និស្សិត ឌុំ រី​ដា នៅ​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៩ បាន​ពាក្យបណ្ដឹង​ផ្លូវ​ការចូល​លោក​វរសេនីយ៍ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ប្តឹង​ជនបង្ក យិន ម៉ា​ណា អាយុ​១៧​ឆ្នាំ ដោយ​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​២០​ម៉ឺន​ដុល្លារ​អាមេរិក និង ស្នើឱ្យ​ចាត់ការ​តឹងរ៉ឹង​បំផុត​តាមផ្លូវ​ច្បាប់​ចំពោះ​ជនបង្ក​រូបនេះ ។​តែ​ក្រោយពី​មានការ​សម្របសម្រួល​គ្នា​គ្រួសារ​ជនរងគ្រោះ ព្រម​ទទួល​សំណង​រដ្ឋប្បវេណី​យ៍​ចំនួន​៧​ម៉ឺន​ដុល្លារ​អាមេរិក ។​មានការសង្កេតថា៖ស្រុកខ្មែរឲ្យតែមានលុយគឺអ្នកជាប់ចោទឬអ្នកទោសអាចទៅដេកនៅពេទ្យរុស្ស៊ីដែលក្លាយជាគុកសម្រាប់អ្នកមានដូចជាឧកញ៉ាគិតធាងជាដើម៕a yin pg 

​