» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 67 នាក់

ម្សិលមិញ 11753 នាក់

សរុប 21094982 នាក់

គយចល័តតំបន់៣ឈរជើងនៅស្រែ អំបិល ចាំរាប់ ក្បាលឡានកុងទ័រតឺ យកលុយ...!

 

ខេត្តព្រះសីហនុ៖គយចល័តតំបន់៣ គ្រប់គ្រងខេត្តចំនួន៣ ខេត្តកំពង់ស្ពឺ• ព្រះសីហនុ និង កោះកុងមានទីតាំងឈរជើងនៅ ផ្លូវជាតិលេខ៤ ត្រង់ចំណុចផ្លូវបំបែក ស្រែអំបិលហើយពួកគេអាចឈរជើងនៅ វាលរេញ ស្រុកព្រៃនប់ មួយកន្លែងទៀតផង។តែលទ្ធផលការងារគយចលត័តំបន់៣ដឹកនាំដោយលោកហង្សវណ្ណមិនសូវបានល្អទេ។a custom srae 

ជាក់ស្តែងថ្មីនេះកំលាំងគយចល័តទូទាំងប្រទេស បានចុះចាប់ទំនិញគេចពន្ធបានជាច្រើនមុខទំនិញ និងជាច្រើនកន្លែងដូចជា នៅតាមម៉ាត ឃ្លាំងស្ដុកទំនិញរបស់ចិន និងនៅតំបន់សេដ្ឋកិច្ចពិសេស ផងដែរ។ នៅ ខេត្តព្រះសីហនុ ត្រូវបានគេរាយការណ៍មកថា មានច្រកពីរសំខាន់ៗដែលទំនិញគេចពន្ធឆ្លងកាត់គឺ ទំនប់រលក និង ស្ទឹងហាវដែលបង្ហាញថាគយចលត័តំបន់៣មិនធ្វើការគិតតែប្រយោជន៍។ ករណីនេះ ធ្វើឱ្យគយចល័តតំបន់៣ របស់លោក ហង្ស វណ្ណ មិនធ្វើការចុះបង្ក្រាបទំនិញគេចពន្ធសោះអីចឹង ? តើគាត់កំពុងសម្ងំប្រមូលលុយស្រង់ដើមមែន ?ឬគាត់ត្រូវបានមេសាខាគយខេត្តព្រះសីហនុហាមមិនឲ្យធ្វើ?។

ទោះបីយ៉ាងណាប្រភពពីអ្នកដឹកជញ្ជូនឲ្យដឹងថា ក្នុងមួយ ឡានកុងទ័រតឺ ឈ្មួញត្រូវបង់លុយចំនួន២៥០ដុល្លារទៅឱ្យ គយចល័តតំបន់៣ របស់លោក ហង្ស វណ្ណ។នេះជាហាឆេង កាលពីមុន ប៉ុន្តែឥឡូវនេះទំនងជាឡើងថ្លៃគឺអាចបង់លុយ ៣០០ ដុល្លារក្នុង មួយឡានកុងទ័រ ។មួយថ្ងៃៗមាន ឡានកុងទ័រតឺ ធ្វើចរាចរាប់រយគ្រឿងទាំងយប់ទាំងថ្ងៃឆ្លងកាត់ ផ្លូវជាតិលេខ៤ដែលត្រួតត្រាដោយក្រុមគយលោកហង្សវណ្ណ។

យោងតាមអាជីវករម្នាក់បានបង្ហើបថា ចំពោះឡានដឹកត្រី បន្លែ ផ្លែឈើ ពីសមុទ្រមក ភ្នំពេញ ឬពី ភ្នំពេញ ទៅខេត្តជាប់សមុទ្របើគយរកឃើញនូវបទល្មើស ត្រូវបង់លុយក្នុងមួយឡានសាំយ៉ុងពី១៥ម៉ឺន ទៅ៣០ម៉ឺនរៀលសុទ្ធតែគ្មានវិក័យបត្រ។ រីឯពេលចាប់រថយន្តដឹក ទំនិញម្តងៗបើនិយាយស្រុះស្រួលគ្នាបង់លុយក្នុងមួយឡាន២៥០០ដុល្លារបើមិនស្រុះស្រួលគ្នាទេ ត្រូវពិន័យទាំងក្បាលឡានទាំងទំនិញចាប់ពី ៥០០០ ដុល្លារ ទៅ៦០០០ដុល្លារ ក៏មានជាពិសេស ប្រភេទទំនិញគ្រឿងអេឡិចត្រូនិក បង្កប់ក្នុងទំនិញចម្រុះ។a custom srae1 a custom srae2