» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 814 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095729 នាក់

អាជ្ញាធរ ចេញ​លិខិត​កោះហៅ​អ្នកគ្រូ​ហុងស៊ុយ ឡុង ណា​លី ព្រោះ​រឿង​កូ​វីត​…


​ភ្នំពេញ​៖​អាជ្ញាធរ​ខណ្ឌ​ឬ​ស្ស៊ី​កែវ​បានចេញ​លិខិត​កោះហៅ​អ្នកគ្រូ​ហុង​ស៊ូ​យ​ដែល​ឃោសនា​តាម​ទូរ​ទ្សន៍​ឈ្មោះ​ឡុង លី​ណា​ឲ្យ​ទៅ​ជួប​ដើម្បី​ពិភាក្សា​ពិ​រឿង​ប្រមូល​មនុស្ស​ខុសច្បាប់​?​។​a hong suy លា​ម៉ោង​ប្រមាណ ១១​យប់​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២១ មាន​មនុស្ស​ជាច្រើន បានមក​ប្រមូលផ្តុំ​តម្រង់​ជួរ​ពេញ​ដងផ្លូវ ស្ថិតនៅ​ចំណុច​ផ្ទះ​លេខ 58 ផ្លូវ 344 សង្កាត់​ច្រាំ​ចំរេះ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ ពោលគឺ​នៅ​ចំណុច​បុរី​វិមាន​ភ្នំពេញ​ដែលជា​ការិយាល័យ​អ្នកគ្រូ​ហុងស៊ុយ​ខាងលើ​។​ការប្រមូល​ផ្តុះ​គ្នា​រាប់ពាន់នាក់​ទាំងនោះ គឺជា​អ្នកមាន​ជំនឿ ផ្អើល​ភ្លូកទឹកភ្លូកដី សម្រុក​ទៅ​តម្រង់​ជួរ​ប្រជ្រៀត​គ្នា ៤ ទៅ ៥ ជួរ រហូតដល់​យប់​ជ្រៅ​ដោយ​មិន​គិតពី​សុវត្ថិភាព និង​ហានិភ័យ​ឆ្លង​កូ​វីដ​១៩ គឺ​ដើម្បី​មក​ទទួលយក​ស្ទី​ឃ័​រ (​កាត់​ឆុង​) ពី​អ្នកគ្រូ​ហុងស៊ុយ ឡុង ណា​លី​។​

​លោក សន សោភ័ណ នាយក​រដ្ឋបាល​ខណ្ឌឫស្សីកែវ បាន​ប្រាប់​កាសែត​ថា អាជ្ញាធរ​បាន​ចុះទៅ​ណែនាំ​រួចហើយ ប៉ុន្តែ​មិនបាន​ជួប​គ្រូ​ហុងស៊ុយ​នោះទេ ។ អាជ្ញាធរ​ក៏បាន​ធ្វើលិខិត​អញ្ជើញ​គ្រូ​ហុងស៊ុយ ឡុង លី​ណា ឲ្យ​ទៅ​ជួប​រដ្ឋបាល​ខណ្ឌ នៅ​ថ្ងៃទី​៨ ខែមករា ខាងមុខនេះ ដើម្បី​ធ្វើការ​ណែនាំ ខណៈ​លេចឮ​ព័ត៌មាន​ថា នៅ​ថ្ងៃ​១៦ ខែមករា ខាងមុខ នឹងមាន​ការជួបជុំ​ចែក​ស្ទី​ឃ័​រ​កាត់​ឆុង​នេះ​ជាថ្មី​ម្តងទៀត​។​

អភិបាលខណ្ឌ​ឫស្សីកែវ ក៏បាន​ឲ្យ​ក្រុមការងារ​ចុះ​ណែនាំ​ពី​បញ្ហា​កូ​វីដ​-១៩ ដល់​ក្រុមហ៊ុន​មិនត្រូវ​ឲ្យ​មានការ​ជួបជុំ​ច្រើន​បែបនេះ​ទេ គឺ​ត្រូវតែ​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល តាមរយៈ​ការរក្សា​គម្លាត​សុវត្ថិភាព និង​មានទឹក​អាកុល​លាងដៃ​ឲ្យ​បាន​ត្រឹមត្រូវ ព្រោះថា​ទោះ​កូ​វីដ​១៩ បាន​ស្ងប់ស្ងាត់​ទៅវិញ​ក៏ដោយ ក៏​យើង​គ្រប់គ្នា​ត្រូវតែ​ប្រុងប្រយ័ត្ន​ជានិច្ច​។​

កាលពីពេល​ថ្មីៗ​នេះ គ្រូ​ហុងស៊ុយ ឡុង ណា​លី អគ្គនាយិកា​ស្ថាប័ន​ម៉ា​ស្ទ័​រ ណា​លី ហុងស៊ុយ បានប្រកាស​តាម​បណ្តាញ​ផ្សព្វផ្សាយ​ថា មាន​ឆ្នាំ​ចំនួន​៤ ដែល​ឆុង​ជាមួយ​អ្នក​ជាប់សែស្រឡាយ​ចិន វៀតណាម ខណៈ​ថ្ងៃ​ចូលឆ្នាំថ្មី​ប្រពៃណី​ចិន វៀតណាម ជិត​មកដល់ ក្រុមហ៊ុន​នឹង​ចែក​ស្ទី​ឃ័​រ (​កាត់​ឆុង​)​ដោយ​ឥតគិតថ្លៃ​។​a hong suy1 a hong suy2 

​