» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2854 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098621 នាក់

អាមេរិក និង​ឥណ្ឌូណេស៊ី​ពង្រឹង​ទំនាក់ទំនង​យោធា


​ឥណ្ឌូណេស៊ី​៖ កាសែត Nikkei Asia នៅ​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២០​បាន​ផ្សាយ​ឲ្យ​ដឹងថា អាមេរិក នឹង​លក់​យន្តហោះ​ចម្បាំង​ពីរ​ប្រភេទ​មាន F-15 និង F-18 ឲ្យ​ឥណ្ឌូណេស៊ី ដើម្បី​ពង្រឹង​កងកម្លាំង​ទ័ពអាកាស​ក្នុងការ​ការពារ​តំបន់​សមុទ្រ ដែល​ត្រូវបាន​ចិន​បញ្ជូន​ទូក​នេសាទ និង​ទូក​ល្បាត​ចូលមក​ជា​ញឹកញាប់​។​a indo plane 

​លោក Christopher Miller រដ្ឋមន្ត្រី​ស្ដីទី​ក្រសួងការពារជាតិ​អាមេរិក បានធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​ហ្សា​ការ​តា​នៅ​ថ្ងៃទី​៧ និង​៨ ខែធ្នូ​កន្លងទៅ បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការពារជាតិ​ឥណ្ឌូណេស៊ី លោក Prabowo Subianto ដែល​ថ្មីៗ​នេះ ត្រូវបាន​អាមេរិក​លុបចោល​បម្រាម​ចូលទៅក្នុង​ទឹកដី​អាមេរិក​។​
​ក្នុងជំនួប​មន្ត្រីជាន់ខ្ពស់​អាមេរិក​រូបនេះ​នេះ បានសម្រេច​លក់​យន្តហោះ​ចម្បាំង​ចំនួន ពីរ​ប្រភេទ​គឺ F-15 និង F-18 ឲ្យ​ឥណ្ឌូណេស៊ី ស្របពេល​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ ចង់​អភិវឌ្ឍ​សមត្ថភាព​កងកម្លាំង F-15 របស់ខ្លួន​។ លោក Miller និង លោកPrabowo ក៏បាន​ជជែក​ពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ ។​

កន្លងមក​ឥណ្ឌូណេស៊ី បាន​ជំរុញ​ឲ្យ​អាមេរិក លក់​យន្តហោះ​ចម្បាំង​ប្រភេទ F-15, F-18 និង F-35 ដល់​ខ្លួន​។ ប៉ុន្តែ​អាមេរិក​យល់ព្រម​លក់​យន្តហោះ​ចម្បាំង​ប្រភេទ F-15 និង F-18 នៅពេលនេះ​ខណៈ​យន្តហោះ​ចម្បាំង​ប្រភេទ F-35 អាច​រងចាំ​រហូតដល់​១០​ឆ្នាំ ឯណោះ ។ F-15 និង F-18 ត្រូវបាន​ផលិត​ដោយ​ក្រុមហ៊ុន​អាមេរិក McDonnell Douglas និង​ក្រុមហ៊ុន Boeing ។​​ការពង្រឹង​ទំនាក់ទំនង​យោធា​ទ្វេភាគី​នេះ ត្រូវបានមលឃើញថា​អាមេរិក​ចង់​ទប់ស្កាត់​ឥទ្ធិពល​និង​អំណាច​របស់​ចិន​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ក៏ដូចជា​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​នៅ​ឥណ្ឌូណេស៊ី លោក Miller ក៏បាន​ជួប​ជាមួយ​មេបញ្ជាការ​កងទ័ពជើងគោក​ឥណ្ឌូណេស៊ី លោក Hadi Tjahjanto ផងដែរ ដើម្បី​ជជែក​ពី​ការ​ហឹ​ក​ហាត់​កងទ័ព​រួមគ្នា​។

បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ឥណ្ឌូណេស៊ី លោក Miller បានបញ្ជាក់​ពី​តួនាទី​ដ៏​សំខាន់​របស់​ក្រសួងការពារជាតិ​អាមេរិក ជាមួយ​ឥណ្ឌូណេស៊ី ក្នុងការ​ការពារ​គោល​ការណ៍ «​សេរី និង​បើកចំហ​» នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ក៏ដូចជា​នៅក្នុង​តំបន់​អាស៊ី​-​បា​ស៊ី​ហ្វិ​ក​។​កាលពី​ចុងខែ​តុលា​កន្លងទៅ លោ ក​ប៉ៃ ប៉ុ​ម​ប៉េ​អូ ប្រមុខ​ការទូត​អាមេរិក ក៏បាន​ធ្វើ​ទស្សនកិច្ច​មក​ឥណ្ឌូណេស៊ី​ដែរ​។ ការការពារ​ប្រជុំ​កោះ​ណា​ទុ​ណា ពាណិជ្ជកម្ម និង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ជា​របៀបវារៈ​សំខាន់​ក្នុងការ​រឹតចំណង​ទំនាក់ទំនង​ទ្វេភាគី​៕

​