» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3009 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098776 នាក់

ចៅក្រម​តុលាការ​ប្រទេស​កាណាដា​សម្រេច​បញ្ជូន​ខ្លួន​លោកស្រី​អគ្គនាយក​ក្រុមហ៊ុន​ហួ​វ៉េ​ទៅ​អាមេរិក​ទោះ​មានការ​តវ៉ា​ពី​ប្រទេស​ចិន​!

​កាណាដា​៖​លោកស្រី​ម៉េង​វ៉ាង​ហ្សូ​(MengWanzhou)​អគ្គនាយក​ទទួលបន្ទុក​ហិរញ្ញវត្ថុ​(CFO)​របស់​ក្រុមហ៊ុន​ទូរគមនាគមន៍​ហួ​វ៉េ​( Huawei )​របស់​ចិន​អាច​នឹងត្រូវ​ប្រឈមមុខ​ជាប់ពន្ធនាគារ រហូតដល់​៣០​ឆ្នាំ​ប្រសិនបើ​បាន​អនុវត្តន៍​ដូច ការចោទប្រកាន់​របស់​អាមេរិក ។​a huwei 

លោកស្រី Meng Wanzhou ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​អាកាសយានដ្ឋាន អន្តរជាតិ​វ៉ាន់​គូ​វើ​( Vancouver )​ប្រទេស​កាណាដា​កាលពី​ថ្ងៃទី​១ ខែធ្នូ ពេល​កំពុង​រង់ចាំ ត​ភ្ជាប់​ជើងហោះហើរ ទៅកាន់​ប្រទេស ម៉ិចស៊ីកូ ។​តាម​ឯកសារ ដែល​បាន​ដាក់ជូន​តុលាការ លោកស្រី​ម៉េង​វ៉ាង​ហ្សូ​( Meng Wanzhou )​ត្រូវបាន​អាមេរិក​ចោទប្រកាន់​ពីបទ​ឆបោក រំលោភ​ទ្រព្យសម្បត្តិ​របស់​អង្គការ ស្ថាន​ប័ន​ហិរញ្ញវត្ថុ​ជាច្រើន ។

លោកស្រី Meng Wanzhou ក៏​រង​ការចោទប្រកាន់​ពីបទ​កុហក​ដើម្បី​បញ្ចៀស​គេចវេះ នៅ​ការដាក់ទណ្ឌកម្ម​របស់​អាមេរិក ទៅលើ​ប្រទេស​អ៊ីរ៉ង់ ។ នៅក្នុង​សេចក្តីប្រកាស​ពត៍​មាន កាលពី​ថ្ងៃទី ៧​ខែធ្នូ ក្រសួងការបរទេស​ចិន បាន​បញ្ចា​ក់ថា លោកស្រី Meng Wanzhou មិនបាន​បំពាន​ច្បាប់​របស់​អាមេរិក ឬ​កាណាដា នោះឡើយ និង​បានស្នើ ដល់ រដ្ឋាភិបាល កាណាដា ឲ្យ​កែ​កំហុស ដោយ​ដោះ​លេង ពលរដ្ឋ ចិន​រូបនេះ​ជាបន្ទាន់​។​

រដ្ឋមន្ត្រីការបរទេស រុស្ស៊ី លោក​សេ​ហ្គេ​ឡា​វ្រ៉ូ​វ​( Sergei Lavrov) បានចាត់ទុក ការចាប់ខ្លួន អគ្គនាយក ហិរញ្ញវត្ថុ របស់​ក្រុមហ៊ុន Huawei លោកស្រី Meng Wanzhou នៅក្នុង​ប្រទេស កាណាដា គឺ​បាន​បញ្ចាក់​ពី​គោលនយោបាយ ប្រថុយ​របស់​អាមេរិក នៅក្រៅ​ប្រទេស ។​​នៅក្នុង​ស​ន្និ​សី​ទ្ធ កាសែត​នៅ​ទីក្រុង Milan ប្រទេស​អី​តា​លី កាលពី​ថ្ងៃទី​៧​ខែធ្នូ​លោក Lavrov បាន​បញ្ជាក់ថា តាមរយៈ​ការចាប់ខ្លួន អគ្គនាយក​ហិរញ្ញវត្ថុ​Huawei បានបង្ហាញ​ឲ​យ​ឃើញថា ទីក្រុង​វ៉ាស៊ីនតោន បានអនុម័ត​ច្បាប់ លើសពី​ដែន​អ​ធិ​តេ​យ្យ របស់ខ្លួន​។ « ទាំងនោះ​ជា​គោលនយោបាយ ឌឺដង ឈ្លានពាន មិនអាច​ទទួលយកបាន ។ កត្តា​នោះ​បានធ្វើ​ឲ្យ​ប្រទេស​ជាច្រើន សូម្បីតែ​សម្ព័ន្ធមិត្ត ជិតស្និត របស់​អាមេរិក ក៏​ប្រឆាំង​នោះដែរ ។ ទីក្រុង​វ៉ាស៊ីនតោន​ត្រូវតែ​បញ្ចប់​ជាបន្ទាន់ នៅ​សកម្មភាព ទាំងនោះ​»​។​

​កាលពី​ថ្ងៃទី​៧​ខែធ្នូ សារព័ត៌មាន​យូ​មី​អ៊ួ​រី​( Yomiuri) របស់​ជប៉ុន​បាន​ផ្សាយ​ថា ជប៉ុន​នឹង​ចេញ​ច្បាប់ ហាម​ស្ថាប័ន​របស់​រដ្ឋាភិបាល ប្រទេស​នេះ​មិន​ឲ្យ​ទិញ​ឧប្បករណ៍ ទូរគមនាគមន៍​ពី​ក្រុមហ៊ុន បច្ចេកវិទ្យា Huawei និង ZTE របស់​ចិន ដោយ​ព្រួយបារម្ភ​ពី​ការ​បែក​ធា្ល​យ​ព័ត៌មាន​ចារកម្ម និង ការវាយប្រហារ​តាម​បណ្តាញ​។​
​សារព័ត៌មាន Reuters បាន​ផ្សាយ​ថា រដ្ឋាភិបាល​ជប៉ុន នឹង​អនុវត្ត​ច្បាប់​ផ្ទៃក្នុង ហាម​ទិញ​សម្ភារៈ​ទូរគមនាគមន៍ ចាប់ពី​ថ្ងៃទី​១០​ខែធ្នូ ខាងមុខ មូលហេតុ​ដោយសារតែ​ក្រុម​ចារកម្ម​អាមេរិក​បានដាក់​ការ សង្ស័យថា ក្រុមហ៊ុន Huawei មាន​ទំនាក់ទំនង​ជាមួយ​រដ្ឋា​ភិ​បាល​ចិន ហើយ​សម្ភារៈ ទូរគមនាគមន៍​ផលិត​ដោយ Huawei មាន​«​ទ្វា​ក្រោយ​»​ក្នុង​គោលដៅ​បម្រើ​ចារកម្ម​។ តែ​ក្រុមហ៊ុន Hourwei ក៏បាន​ច្រានចោល​ការចោទប្រកាន់ ទាង​នោះ​ផងដែរ ។​

​ចំណែក ប្រទេស​អូ​ស្ត្រ​លី និង ញ៉ូ​វ​ហ្ស៊ឺ​ឡែ​ន បាន​រារាំង ក្រុមហ៊ុន Huawei បង្កើន​បណ្តាញ​5G​។ កាលពី​ថ្ងៃទី​៥​ខែធ្នូ ក្រុមហ៊ុន BT របស់​អង់គ្លេស ក៏បាន​ប្រកាស លុប​ឧប្បករណ៍ របស់​ក្រុមហ៊ុន Huawei ចេញពី បណ្តាញ​សេវា 3G,4G នាពេលនេះ ។ ក្រៅពីនេះ អង់គ្លេស ក៏បាន សម្រេច​ឲ្យ​ក្រុមហ៊ុន​Huawei ចូលរួម​នៅក្នុង​សកម្មភាព បណ្តាញ​ចល័ត​នៅក្នុង​ប្រទេស​នេះឡើយ​។​

​ទោះជា​មានការ​តវ៉ា​ពី​ប្រទេស​ចិន​និង​រុស្ស៊ី​ថ្កោល​ទោល​ការចាប់ខ្លួន​លោកស្រី​ម៉េង​វ៉ាង​ហ្សូ​( Meng Wanzhou )​អគ្គនាយក​ទទួលបន្ទុក​ហិរញ្ញវត្ថុ​(CFO)​របស់​ក្រុមហ៊ុន​ទូរគមនាគមន៍​ហួ​វ៉េ​( Huawei )​ក៏ដោយ​ក៏​ចៅក្រម​លោ​កច​ន​គីប​កា​ស្លេ​( John Gibb Carsley) នៅ​តុលាការខេត្ត British Columbia ប្រទេស​កាណាដា បាន​បញ្ជាក់ថា ចាំបាច់​ត្រូវតែ​បញ្ជូន​លោកស្រី Meng Wanzhou ទៅកាន់​អាមេរិក ដោយ​អាមេរិក​។ មុនពេល​បញ្ជូន​ទៅកាន់​អាមេរិក លោកស្រី ចាំបាច់​ត្រូវតែ​ឃុំខ្លួន នៅក្នុង មន្ទីរឃុំឃាំង​នៅក្នុង​ប្រទេស កាណាដា ព្រោះ​លោកស្រី អាច នឹង​រត់​ទៅកាន់​ប្រទេស​ចិន ។​ចៅក្រម Gibb Carsley បាន​បញ្ជាក់ថា ប្រសិនបើ​មានការ​ធានា​ឲ្យ​នៅក្រៅ​ឃុំ​លោកស្រី Meng ប្រាកដជា​ភៀសខ្លួន​ទៅកាន់​ប្រទេស​ចិន ។​

​សូមបញ្ជាក់ថា​៖ ឪពុក​របស់​លោកស្រី Meng Wanzhou អ្នកបង្កើត​ក្រុមហ៊ុន Huawei មានទ្រព្យ​សម្បត្តិ សរុប ជាង​៣,២​ពាន់​លាន​ដុល្លារ ។ ចំណែក​មេធាវី​របស់លោក​ស្រី Meng គឺ​លោក David J . Martin បាន​បញ្ជាក់ថា ជាមួយនឹង​តួនាទី​របស់លោក​ស្រី Meng គឺអាច​ធានា​ឲ្យ​នៅក្រៅ​ឃុំ​បាន ។ លោក​បន្តទៀតថា កូនក្តី​របស់លោក យល់ព្រម​ឲ្យ​ដាក់​ឧបករណ៍​តាមដាន និង​កម្លាំង​សន្តិសុខ​អាច​តាមដាន​លោកស្រី គ្រប់ពេល ។ លោកស្រី អាច បង់ប្រាក់​មួយចំនួនធំ​ដើម្បី​ធានា​នៅក្រៅ​ឃុំ ។ បច្ចុប្បន្ន លោកស្រី​ម៉េង​វ៉ាង​ហ្សូ​( Meng Wanzhou )​មានផ្ទះ​២​ខ្នង នៅ Vancouver ប្រទេស​កាណាដា មានតម្លៃ ប្រមាណ​១៤​លាន​ដុល្លារ ៕a huwei1 (1) 

 


​