» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2995 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098762 នាក់

ប្រធានាធិបតី​និង​នាយករដ្ឋមន្ត្រី​ប្រទេស​ម៉ាលី​ដែល​យោធា​ធ្វើ​រដ្ឋប្រហារ​ចាប់ឃុំខ្លួន​លាលែង​ពី​តំណែង​

 


​ប្រទេស​ម៉ាលី​៖​ប្រធានាធិបតី​និង​នាយករដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ម៉ាលី​បាន​លាលែង​ពី​តំណែង​កាលពី​ថ្ងៃ​ពុធ​ទី​២៦​ឧសភា​បន្ទាប់ពី​ពួកយោធា​ធ្វ​រដ្ឋប្រហារ​ចាប់ខ្លួន​លោក​បាន​ក្នុង​រយៈពេល​២​ថ្ងៃ ។​a male 

ជំនួយការ​របស់​អនុ​ប្រធានាធិបតី​ម៉ាលី​បាន​និយាយថា​​លោក​ប្រធានាធិបតី បា ដូ (Bah Ndaw) និង​លោកនាយក​រដ្ឋមន្ត្រី ម៉ុក​តា អូ​ណេ (Moctar Ouane) ត្រូវបាន​នាំខ្លួន​ទៅកាន់​មូលដ្ឋាន​យោធា​មួយកន្លែង​នៅ​ខាងក្រៅ​រដ្ឋធានី​បា​ម៉ា​កូ (Bamako) កាលពី​ថ្ងៃ​ចន្ទ​បន្ទាប់ពី​មានការ​រុះរើ​គណៈរដ្ឋមន្ត្រី​ដែល​ក្នុងនោះ​មន្ត្រី​យោធា​ជាន់ខ្ពស់​២​នាក់​នៃ​របប​យោធា​ត្រូវបាន​ប្ដូរ​ចេញ​។​

ក្រុម​កងទ័ព​ដឹកនាំ​ដោយ​លោក​មេបញ្ជាការ អាស៊ី​មី ហ្គោ​តា (Assimi Goita) ដែល​បច្ចុប្បន្ន​ជា​អនុ​ប្រធានាធិបតី​ម៉ាលី​បានធ្វើ​រដ្ឋប្រហារ​រំលំ​ប្រធានាធិបតី​មុន​កាលពី​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២០ ដែល​បាន​ទម្លាក់​លោក អ៉ី​ប្រា​ហ៊ីម បួ​បា​ខារ គៃ​តា (Ibrahim Boubacar Keita) ចេញពី​តំណែង​ប្រធានាធិបតី​។​។
​ក្រុម​យោធា​ដឹកនាំ​ដោយ​លោក ហ្គោ​តា (Goita) បាន​បង្កើត​រដ្ឋាភិបាល​បណ្តោះអាសន្ន​ដោយ​ជ្រើសរើស​លោក បា ដូ (Bah Ndaw) ឧ​ត្ត​ម​សេនីយ៍​ចូលនិវត្តន៍​ឲ្យ​ធ្វើជា​ប្រធានាធិបតី​។​

​មេ​រដ្ឋប្រហារ​លោក ហ្គោ​តា (Goita) បាន​និយាយថា លោក​ប្រធានាធិបតី​និង​នាយករដ្ឋមន្ត្រី​បាន​រំលោភ​លើ​រដ្ឋធម្មនុញ្ញ​ដោយ​មិនបាន​ពិគ្រោះ​យោបល់​ជាមួយ​គាត់​អំពី​ការរុះរើ​គណៈរដ្ឋមន្ត្រី​នោះ​។​​លោក​បាន​ចោទប្រកាន់​រដ្ឋាភិបាលរ​ប​ស់លោក បា ដូ (Bah Ndaw) ថា​មិនបាន​ដោះស្រាយ​ភាព​តានតឹង​ក្នុងសង្គម​នៅ​ប្រទេស​ម៉ាលី​រួមទាំង​ការធ្វើ​កូដកម្ម​ដោយ​សហជីព​ធំៗ​ផងដែរ​។​
​

តាម​ការចេញផ្សាយ ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ីន​ហួរ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ ខែឧសភា ឆ្នាំ​២០២១​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ (UNSC) បាន​ថ្កោលទោស​យ៉ាងខ្លាំង​លើ​យោធា​ម៉ាលី ជុំវិញ​ការចាប់​ឃុំខ្លួន​ប្រធានាធិបតី​, នាយករដ្ឋមន្ត្រី និង​មន្ត្រីជាន់ខ្ពស់​ក្រសួងការពារជាតិ នៃ​រដ្ឋាភិបាល​ស៊ីវិល​បណ្ដោះអាសន្ន ក្នុងប្រទេស​អាហ្វ្រិក​ខាងលិច​មួយ​នេះ​។

​នៅក្នុង​សេចក្ដីថ្លែងការណ៍ ចេញផ្សាយ​នៅ​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ (​ពេលវេលា​នៅ​ញូយ៉ក​) ក្រុមប្រឹក្សាសន្តិសុខ UN បាន​ទទូច​ឱ្យ​យោធា​ម៉ាលី រក្សា​សុវត្ថិភាព និង​ដោះលែង​អ្នក​ដែល​ត្រូវបាន​ឃុំខ្លួន ឱ្យមាន​សេរីភាព​ឡើងវិញ​ជាបន្ទាន់ ដោយ​គ្មាន​លក្ខខណ្ឌ​អ្វី​ទាំងអស់ ហើយក៏​បានបង្ហាញ​ការគាំទ្រ​ផងដែរ ដល់​រដ្ឋាភិបាល​ស៊ីវិល​បណ្ដោះអាសន្ន​ម៉ាលី ដែលមាន​ភារកិច្ច​រៀប​ចំការ​បោះឆ្នោត​សកល​មួយ នៅ​ឆ្នាំ​២០២២​ខាងមុខ​។​

​ជំនួយការ​របស់លោក ហ្គោ​តា (Goita) បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា មេដឹកនាំ​ទាំងពីរ​នឹង​ត្រូវបាន​ដោះលែង​តែមិនទាន់ភ្លាមៗទេ។​លោក​ប្រធានាធិបតី បា​ហ៍ ណាដរ (Bah Nadaw), លោកនាយក​រដ្ឋមន្ត្រី ម៉ក​ថា អ៊ូ​វ៉ាន (Moctar Ouane) និង​លោក​រដ្ឋមន្ត្រី​ការពារជាតិ សួ​ឡៃ​ម៉ាន ដូ​ឃ្យួ​រ (Souleymane Doucoure) គឺ​ត្រូវបាន​ចាប់ខ្លួន​ទាំងអស់គ្នា​តែម្តង យកទៅ​ឃុំឃាំង​ជា​បណ្តោះអាសន្ន នៅឯ​មូលដ្ឋាន​យោធា​ក្នុង​តំបន់ កា​ទី (Kati) ស្ថិត​នៅក្បែរ​រដ្ឋធានី បា​ម៉ា​កូ (Bamako)​។​a male1 a maleeya 


​