» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2996 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098763 នាក់

កៅអី​កូរ៉េខាងត្បូង​ជា​កៅអី​ក្តៅ​!​អតីត​ប្រធានាធិបតី លោក​មូ​ន​ចេ​អ៊ី​ន​ជាប់ចោទ​ពីបទ​ពុករលួយ

 

​សេ​អ៊ូ​ល​៖​ប្រទេស​កូរ៉េខាងត្បូង​បាននិងកំពុង​ទទួលស្គាល់​ថា​ជាំ​ប្រទេស​មាន​លទ្ធិប្រជាធិបតេយ្យ​ល្អ​នៅ​តំបន់​ប្រទេស​នៅ​អាស៊ី​។​ជាក់ស្តែង​កៅអី​ប្រធានាធិបតី​នី​ប្រទេស​កូរ៉េ​មិនមែនជា​កម្ម​សិទ្ធ​មួយជីវិត​របស់​អ្នកណា​មួយ​ទេ​ពិសេស​កៅអី​ប្រធានាធិបតី​កូរ៉េ​គឺជា​កៅអី​ក្តៅ​សម្រាប់​អ្នក​អង្គុយ​។​ជាក់ស្តែង​បើតាម​អ្នកនាំពាក្យ​ការិយាល័យ​រដ្ឋអាជ្ញា​នៃ​ប្រទេស​កូរ៉េខាងត្បូង បានឱ្យដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៤​ថា ក្រុម​រដ្ឋអាជ្ញា​កូរ៉េខាងត្បូង បាន​ចោទប្រកាន់​អតីត​ប្រធានាធិបតី លោក​មូ​ន​ចេ​អ៊ី​ន​( Moon Jae In )​ពីបទ​សង្ស័យ​ទទួល​សំណូក ក្នុង​សំណុំរឿង​ពាក់ព័ន្ធ​ការតែងតាំង​កូនប្រសា​របស់លោក នៅ​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​a moon jae en 

​លោក​មូ​ន​( Moon )​អាយុ​៧២​ឆ្នាំ ត្រូវបាន​ចោទប្រកាន់​ពីបទ​ទទួល​សំណូក ខណៈ​អតីត​សមាជិកសភា លោក Lee Sang Jik ត្រូវបាន​ចោទប្រកាន់​ពីបទ​សូកប៉ាន់ និង​រំលោភ​ទំនុកចិត្ត​។ កន្លងមកនេះ រដ្ឋអាជ្ញា​កូរ៉េខាងត្បូង បាន​បើក​ការ​ស៉ើ​ប​អង្កេត​ដើម្បី​កំណត់ថា តើ​ការតែងតាំង​លោក Lee ជា​ប្រធាន​ទីភ្នាក់ងារ SMEs និង Startups តាមពិត​គឺជា​ការដោះដូរ ដើម្បីឱ្យ​កូនប្រសា​ប្រុស​របស់លោក Moon ទទួលបាន​ការងារ ហើយ​បាន​ប្រាក់ខែ​បូករួម​ជាមួយ​លុយ​អត្ថប្រយោជន៍​ផ្សេងទៀត នៅ​អាកាសចរណ៍ Eastar Jet ដែល​លោក Lee ជា​អ្នកគ្រប់គ្រង​កាលពី​ចន្លោះ​ឆ្នាំ​២០១៨-២០២០ ឬ​យ៉ាងណា​។​

​ខាង​រដ្ឋអាជ្ញា​បាន​អះអាងថា ប្រាក់ខែ​និង​លុយ​ផ្សេងទៀត ដែល​កូនប្រសា​លោក Moon ទទួលបាន អំឡុងពេល​កាន់​តួនាទី​ជា នាយក​ចាត់ចែង​នៅ​អាកាសចរណ៍ Eastar Jet សរុប​ប្រមាណ ២១៨​លាន​វ៉ុ​ន ឬ​១៧៧ ៥០៦​ដុល្លារ គឺមាន​ភាពមិនប្រក្រតី ហើយ​ស្មើនឹង​ការផ្តល់​សំណូក​ឱ្យទៅ​លោក Moon​។​​គួរ​បញ្ជាក់ថា លោក Moon Jae in បាន​កាន់តំណែង​ជា ប្រធានាធិបតី​កូរ៉េខាងត្បូង កាលពី​ចន្លោះ​ឆ្នាំ​២០១៧ ដល់​ឆ្នាំ​២០២២​។ លោក យុន​សុខ​យុល​(Yoon Suk Yeol )​បាន​ក្លាយជា​ប្រធានាធិបតី បន្ត​ពី​រូបលោក​។ យ៉ាងណាមិញ លោក Yoon ត្រូវបាន​តុលាការ​ធម្មនុញ្ញ ទម្លាក់​ពី​តំណែង​ក្នុង​ខែមេសា​នេះ ដោយសារតែ​ការប៉ុនប៉ង​ដាក់​ប្រទេស​ក្រោម​ច្បាប់អាជ្ញាសឹក កាលពី​ចុង​ឆ្នាំមុន​។

ក្រោយ​អស់តំណែង លោក Yoon ក៏​កំពុង​ប្រឈម​ផងដែរ នូវ​សំណុំរឿង​ចោទប្រកាន់​ដឹកនាំ​ការបះបោរ ពាក់ព័ន្ធ​នឹង​ការប្រកាស​ច្បាប់អាជ្ញាសឹក​នោះ ដែល​បើ​ត្រូវ​រកឃើញ​មានទោស​មែន​នោះ គឺ​រូបលោក​អាច​ត្រូវ​ជាប់ពន្ធនាគារ​មួយជីវិត ឬ​ដល់​ថ្នាក់​ត្រូវ​ប្រហារជីវិត​តែម្តង​។​ប្រធានាធិបតី​មុន​លោក​មូ​ន​ចេ​អ៊ី​ន​គឺ​អ្នកស្រី​ផាក​ហ្គិ​ន​ហេ​ក៏ត្រូវ​តុល​ការកាត់ទោស​ដាក់គុក​៣០​ឆ្នាំ​ដោយសារតែ​ពាក់​ព​ន្ធ័​និង​អំពើពុករលួយ​ផងដែរ​។ លោកស្រី ត្រូវគេ​ទម្លាក់​ចេញពី​តំណែង​កាលពី​ឆ្នាំ២០២១៧។ លោកស្រី ផាក គឺ​ន​ហេ មាន​អាយុ ៦៦​ឆ្នាំ ត្រូវបាន​តុលាការ​គេ​ចោទប្រកាន់​ជា​ផ្លូវការ​ចំនួន ១៨​ករណី ក្នុងនោះ​រួមមាន​ទាំង​បទ​ពុករលួយ និង​រំលោភ​អំណាច​រដ្ឋ តាមរយៈ​ការបើក​ដៃ ឱ្យ​មិត្តភក្តិ​ជិតស្និទ្ធ​ម្នាក់​របស់ខ្លួន ឈ្មោះ ឆ​យ ស៊ូ​ន​ស៊ី​ល លូកដៃ​ចូលក្នុង​កិច្ចការរដ្ឋ និង​បង្ខំ​ឱ្យ​ក្រុម​ធំៗ​នៅ​កូរ៉េខាងត្បូង​បង់ប្រាក់​រាប់លាន​ដុល្លារ​ចូល មូលនិធិ​ដែល​ខ្លួន​គ្រប់គ្រង​។ ស្ត្រី​ឈ្មោះ ឆ​យ ស៊ូ​ន​ស៊ី​ល ត្រូវបាន​តុលាការ​កាត់ទោស​ដាក់ពន្ធនាគា​រ ២០​ឆ្នាំ រួចទៅហើយ​កាលពី​ជាង​ពីរ​សប្ដាហ៍​មុន​៕a korea hey.jpg 


​