» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3014 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098781 នាក់

លោក​គីម​ជុង​អ៊ុន​ប្រហែល​មិន​ជិះ​យន្តហោះ​មកជួប​លោក​ដូ​ណា​ល់​ត្រាំ​ទេ​!


​វៀតណាម​៖​ជំនួប​កំពូល​រវាង​លោក​ដូ​ណា​ល់ ត្រាំ​ប្រធានាធិបតី​អាមេរិក និង​លោក​គីម ជុង​អ៊ុន​ប្រមុខរដ្ឋ​កូ​រ៉​ខាងជើង​នៅ​រដ្ឋធានី​ហាណូយ​ប្រទេស​វៀតណាម នៅសល់​ពេល​១ សប្តាហ៍​ប៉ុណ្ណោះ​។a kim vietnam 

ក្នុងពេលដែល​រដ្ឋការអាមេរិក​បញ្ជូន​កម្លាំង​ជំនាញ​ការពារ​សន្តិសុខ​និង​យន្តហោះ​ដឹក​រថយន្ត​ឧទ្ធម្ភាគចក្រ​មក​មុន​ដើម្បី​ត្រៀម​រៀបចំ​ទទួល​និង​ការពារ​លោក​ត្រាំ​វា មាន​ព័ត៌មាន​លេច​ឮថា​មេដឹកនាំ​កូរ៉េខាងជើង នឹងធ្វើ​ដំណើរ​ទៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​តាម​រថភ្លើង មិនមែន​តាម​ជើងយន្តហោះ​នោះទេ​។​

​សារ​ពត៍​ព័ត៌មាន Reuters ផ្សាយ​ថា​៖​មេដឹកនាំ​កូរ៉េខាងជើង នឹង​ជិះ​រថភ្លើង​ផ្ទាល់ខ្លួន ពី​ទីក្រុង​ព្យុងយ៉ាង ទៅកាន់​ប្រទេស​ចិន​ជាប់​នឹង​ព្រំដែន​ប្រទេស​វៀតណាម និង​បន្ទាប់មក​ផ្លាស់​ទៅ​ជិះ​រថយន្ត​វិញ ចេញពី​ចិន​ទៅកាន់​ទីក្រុង​ហាណូយ​។ ក៏ប៉ុន្តែ បើតាម​សម្តី​ប្រភព ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP វិញ​ចេញ ពី​ព្រំដែន​ប្រទេស​ចិន ទៅកាន់​ទីក្រុង​ហាណូយ​លោក គីម ជុង​អ៊ុន និង​ជិះ​យន្តហោះ មិនមែន​ជិះ​រថយន្ត​នោះទេ​។
​

​ទោះជា​យ៉ាងណាក្តី គេ​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ ពាក់ព័ន្ធ​នឹង​គម្រោង​ធ្វើដំណើរ​របស់លោក​គីម ជុង​អ៊ុន ។ ប៉ុន្តែ គេ​គ្រាន់តែ​ដឹងថា មាន​មន្ត្រី​កូរ៉េខាងជើង​ជាច្រើន​នាក់ បាន​ទៅ​ត្រួតពិនិត្យ​តំបន់​ព្រំដែន រវាង​ប្រទេស​ចិន និង​ប្រទេស​វៀតណាម កាលពី​ថ្ងៃ​ចន្ទ ទី​១៨ កុម្ភៈ ដើម​សប្តាហ៍​នេះ​។ នេះ បើតាម​ទូរទស្សន៍​របស់​ជប៉ុន​។​ប្រសិនបើ​មក​តាម​ចើ​ង​គោក លោក​គីម ជុង​អ៊ុន អាច​ត្រូវការ​ពេលវេលា​វែង​យូរ​គួរសម យ៉ាងហោចណាស់​ក៏​ចំនួន ២ ថ្ងៃ កន្លះ​ដែរ ក្នុង​រយៈ​ចម្ងាយ​ផ្លូវ​ជិត ៤ ០០០ គីឡូ​ម៉ែត​។

សម្រាប់​ជំនួប​កំពូល​លើក​ទី​២ រវាង​លោក​ត្រាំ និង​គីម ជុង​អ៊ុន នេះដែរ ប្រទេស​វៀតណាម​កំពុងតែ ដុតដៃដុតជើង​រៀបចំ​កិច្ចប្រជុំ​នេះ យ៉ាង​យកចិត្តទុកដាក់​ជាទីបំផុត ជាពិសេស​លើ​ផ្នែក​ការពារ​សុវត្ថិភាព​តែម្តង​។​

​សូម​រំឭក​ជូន​ថា លោក​ដូ​ណា​ល់ ត្រាំ និង​គីម ជុង​អ៊ុន នឹង​ជួបចរចា​ជាមួយគ្នា នៅ​ថ្ងៃទី ២៧-២៨ កុម្ភៈ ខាងមុខនេះ​។ បើតាម​ភ្នាក់ងារ​ពត៌មាន Reuters មេដឹកនាំ​ទាំងពីរ នឹង​ជួបប្រជុំ នៅក្នុង​វិមាន​រដ្ឋាភិបាល​វៀតណាម នា​កណ្តាល​ទីក្រុង​ហាណូយ ក៏ប៉ុន្តែ​ទីកន្លែង​ប្រជុំ​នេះ​អាច​នឹងត្រូវ​ផ្លាស់ប្តូរ​ផងដែរ​៕a kim tram1 

​