» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11840 នាក់

ម្សិលមិញ 11560 នាក់

សរុប 21118122 នាក់

ប៉ា​គី​ស្ថាន​ផ្តល់​ដំរី​ឯកោ​មួយ​ក្បាល​មក​កម្ពុជា​ក្នុង​សប្ដាហ៍​នេះ​

 

​ប៉ា​គី​ស្ថាន​៖ កាលពី​ថ្ងៃ​ចន្ទ ទី​២៣ ខែវិច្ឆិកា ក្រុមមន្ដ្រី​និង​ប្រជាជន​ប៉ា​គី​ស្ថាន បាន​ប្រមូល​ផ្ដុំគ្នា​នៅក្នុង​សួនសត្វ​អ៊ី​ស្លា​ម៉ា​បាត​( Islamabad )​ដើម្បី​ធ្វើ​ពិធី​លាគ្នា​លើកចុងក្រោយ សម្រាប់​ដំរី​ឯកោ ឈ្មោះ កា​វ៉ាន់ (Kaavan) មុនពេល​វា​ត្រូវ​បញ្ជូនមក​ចាប់ផ្ដើម​ជីវិត​ថ្មី​នៅក្នុង​ប្រទេស​កម្ពុ​ជានា​សប្ដាហ៍​នេះ​។ a ele pa2 

​ក្នុង​ពិធី គេ​បានរៀបចំ​លម្អ រួមមាន​ការចង​ប៉េងប៉ោង​ចម្រុះ​ពណ៌ និង​បដា​ដែល​សរសេរថា « លា​ហើយ​កា​វ៉ាន់ យើង​នឹង​នឹក​ឯង​» ។​ប្រជាជន​ក៏បាន​ថតរូប​ជាមួយ​កា​វ៉ាន់ ខណៈ​តន្ដ្រីករ​បានធ្វើកា​រ​សម្ដែង ក៏ដូចជា​ច្រៀង​ចំរៀង​នៅក្បែរនោះ​ផងដែរ​។ ​សូមបញ្ជាក់ថា​ដំរី​ឈ្មោះ កា​វ៉ាន់​នឹងត្រូវ​ដឹក​តាម​យន្ដហោះ​មកកាន់​ប្រទេស​កម្ពុជា បន្ទាប់ពី​វា​ត្រូវបាន​អ្នកឯកទេស​អន្ដរជាតិ​ធ្វើការ​ហ្វឹកហាត់​អស់​រយៈពេល​ជាច្រើន​សប្ដាហ៍ ដើម្បី​ឲ្យ​សាំ​នឹង​សំឡេង​ខ្លាំងៗ នៃ​ការហោះហើរ​រយៈពេល ១០​ម៉ោង​មក​កម្ពុជា​។

​សូមបញ្ជាក់ថា សត្វ​ដំរី​ដ៏​កំសត់​មួយ​ក្បាល​នេះ បាន​បញ្ចេញ​អាកប្បកិរិយា​ខុស​ប្រក្រតី​ហាក់បីដូច​ជាមាន​បញ្ហា​ផ្លូវចិត្ត បន្ទាប់ពី​ដៃគូ​របស់​វា​ឈ្មោះ Saheli បាន​ស្លាប់​តាំងពី​ឆ្នាំ ២០១២​មក​ម្លេះ ហើយ​វា​ត្រូវ​នៅឯ​កោ​តែម្នាក់ឯង​។ ដោយសារតែ​មូលហេតុ​ទាំងអស់នេះ ទើប​តុលាការ​ប៉ា​គី​ស្ថាន​សម្រេច​ឲ្យ កា​វ៉ាន់ មក​នៅ​ជម្រក​ដែល​សមរម្យ​មួយ ក្នុងប្រទេស​កម្ពុជា​យើង​តែម្ដង​៕a ele pa a ele pa1 

​