» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1223 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120899 នាក់

លោក​សមរង្ស៊ី​លើក​៥​ចំណុច​របស់​សម្តេច​តេ​ជោ​ពាក់​ព​ន្ធ័​ជាមួយ​លោក​កឹម​សុខា​

 

​ភ្នំពេញ​៖​លោក​សមរង្ស៊ី​ប្រធានស្តីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បានលើកឡើង​៥​ចំណុច​ពាក់​ព​ន្ធ័​ជាមួយ​ការសម្រេច​ឬ​មិន​ស​ម្រេ​ចិត្ត​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ក្នុង​រឿង​លោក​កឹម​សុខា​។a kem sieng sok 

តាម​បណ្តាញ​សង្គម​លោក សម រង្ស៊ី បាន​លើកឡើងថា សម្តេច​តេ​ជោ ហ៊ុន សែន ទាល់ច្រក​ក្នុង​ការរក​ដំណោះស្រាយ ករណី​លោក កឹម សុខា រួមមនា ៖
១- ដោះលែង លោក កឹម សុខា ក៏​មិនបាន ពីព្រោះ​ខ្លាច លោក កឹម សុខា ទៅ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ ជាមួយ​លោក សម រង្ស៊ី ហើយ​ធ្វើ​ឲ្យ​គណបក្ស​នេះ ផុសផុល​ឡើងវិញ ដូច​កាលពីមុន​ឆ្នាំ ២០១៧​។ ចង់​បំបែក លោក កឹម សុខា ពី លោក សម រង្ស៊ី ក៏​បំបែក​មិនបាន ពីព្រោះ​ទាំង​ប្រជារាស្ត្រ ទាំង​លោក សម រង្ស៊ី និង​ទាំង​លោក កឹម សុខា ខ្លួន នៅតែ​រក្សា​គោលជំហរ “​សម រង្ស៊ី និង កឹម សុខា ជា​មនុស្ស​តែមួយ​”​។​

២- មិន​ដោះលែង លោក កឹម សុខា ក៏​មិនបាន​ពីព្រោះ​ខ្លាច​ទទួល​ទណ្ឌកម្ម ពី​អន្តរជាតិ ដែល​ទាមទារ​ការដោះលែង លោក កឹម សុខា នេះ​ជា​លក្ខខណ្ឌ​ទី ១​របស់គេ​។​
៣- កាត់ទោស លោក កឹម សុខា ក៏​មិនបាន ពីព្រោះ​រក​ភស្តុតាង​ចោទប្រកាន់​មិនបាន​។​៤-​មិន​កាត់ទោស លោក កឹម សុខា ក៏​មិនបាន​ពីព្រោះ បើ​មិន​កាត់ទោស​ទេ តាមផ្លូវ​ច្បាប់ ត្រូវតែ​ដោះលែង​លោក កឹម សុខា មុន​ថ្ងៃ ៣ មីនា ២០១៩​។​

៥-​ស្នើ​ព្រះមហាក្សត្រ ព្រះរាជទាន​លើកលែងទោស ឲ្យ​លោក កឹម សុខា ក៏​មិនបាន ពីព្រោះ​គ្មាន​ទោស​អ្វី ឲ្យ​លើកលែង​ផង​។​

​ការលើកឡើង របស់លោក សម រង្ស៊ី នេះ ត្រូវបាន​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​អះអាងថា​តាំងពីដើម​មក ទណ្ឌិត សម រង្ស៊ី​តែងតែ​ប្រើ​ដៃ​របស់​អ្នកដទៃ ដើម្បី​ផលប្រយោជន៍​ខ្លួន ។ ជាក់ស្តែង ទណ្ឌិត​សម រង្ស៊ី​តែងតែ​ញុះញង់ និង​បោក​បញ្ឆោត​អ្នកដទៃ ឲ្យ​ចូលរួម​ធ្វើបាតុកម្ម​ផ្សេងៗ តែ​ពេល​ដល់​ថ្ងៃ​ធ្វើបាតុកម្ម គេ​មិនដែល​ឃើញ​មុខ របស់​ទណ្ឌិត​សម រង្ស៊ី​ទាល់តែសោះ ។​ “​នេះ​ជា​វិធី​បោកប្រាស់ និង​ប្រើ​បាតដៃ​អ្នកដទៃ ដើម្បី​ផល​ប្រ​យោ​ជ​ន៏​ខ្លួនឯង​។ នៅពេល​មាន​ផលវិបាក គឺ​អ្នកដទៃ​ទទួល តែបើ​មាន​ផលចំណេញ​គឺ​សម រង្ស៊ី ជា​អ្នកទទួល​។ ឥឡូវនេះ នៅ​សហរដ្ឋអាមេរិក សម រង្ស៊ី កំពុង​បំផុស និង​ញុះញង់​កៀង គរ​និង​ប្រមែប្រមូល បងប្អូន​ខ្មែរ​នៅក្រៅ​ប្រទេស ឲ្យ​មក​ធ្វើបាតុកម្ម​ប្រឆាំង នឹង​រាជរដ្ឋាភិបាល​កម្ពុជា និង​អំពាវនាវ ឲ្យ​បរទេស​បង្កើន​ដាក់​គំនាប​ថែម មកលើ​រាជរដ្ឋាភិបាល​កម្ពុជា​”៕
​