» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3145 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098912 នាក់

ការបោះឆ្នោត គណបក្ស​របស់លោក​ស្រី អង់​សាន ស៊ូ​ជី ឈ្នះ​នាំមុខ​អាច បន្ត​ដឹកនាំ​ប្រទេស​មី​យ៉ាន់​ម៉ាទៀត​

 

​ប្រទេស​ភូមា​ន​៖ គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ដែលជា​គណបក្សកាន់អំណាច​របស់​ប្រទេស​មី​យ៉ាន់​ម៉ា បានប្រកាស​នៅ​ថ្ងៃ​ចន្ទ ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​ថា បានឈ្នះ​ចំនួន​អាសនៈ​នៅក្នុង​រដ្ឋសភា​គ្រប់គ្រាន់ ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី ។a burma1

ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​ផ្សាយ​ថា​៖​អ្នកនាំពាក្យ​គណបក្ស លោក មី​យ៉ូ​នី​អ៊ុន​(Myo Nyunt) បាន​ប្រាប់ ថា របាយការណ៍​ផ្ទៃក្នុង​បាន​បង្ហាញថា គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ របស់លោក​ស្រី អង់​សាន ស៊ូ​ជី បានឈ្នះ ៣២២ អាសនៈ នៅ​រដ្ឋសភា ដែល​គ្រប់គ្រាន់​ក្នុង​ការបង្កើត​រដ្ឋាភិបាល​ថ្មី ទោះបីជា​លទ្ធផល​រាប់​សន្លឹកឆ្នោត​ផ្លូវការ មិនទាន់​ត្រូវបាន​ប្រកាស​ដោយ​គណៈកម្មាធិកា​រ​រៀបចំ​ការបោះឆ្នោត​ក៏ដោយ​។​

​សូមបញ្ជាក់ថា​រដ្ឋសភា​ប្រទេស​មី​យ៉ាន​ម៉ា​(​ភូមា​) មាន​ចំនួន​សរុប ៤២៥ អាសនៈ និង ព្រឹទ្ធសភា មាន​ចំនួន​សរុប ២១៧ អាសនៈ ។​ គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់លោក​ស្រី ស៊ូ​ជី បានឈ្នះ​ការបោះឆ្នោត​កាលពី​ឆ្នាំ​២០១៥ និង​បាន​ដឹកនាំ​ប្រទេស ជាមួយនឹង ៣៩០​អាសនៈ​។​
​អ្នកនាំពាក្យ​គណបក្ស​នេះ រំពឹងថា លទ្ធផល​រាប់​សន្លឹកឆ្នោត​នៅ​ឆ្នាំ​២០២០​នេះ គណបក្ស​របស់លោក​ស្រី ស៊ូ​ជី រំពឹងថា នឹង​ទទួលបាន​ចំនួន​អាសនៈ​ច្រើនជាង​អាសនៈ​ដែល​ទទួលបាន​កាលពី​ឆ្នាំ​២០១៥​។​​អ្នកនាំពាក្យ​គណបក្ស​ធំ​ទី​ពីរ​នៅ​មី​យ៉ាន់​ម៉ា គឺ​គណបក្ស​សហភាព​សាមគ្គីភាព និង​ការអភិវឌ្ឍ មិនទាន់​ចេញមក​ប្រកាស​ពី​លទ្ធផល​របស់ខ្លួន​នៅឡើយ​ទេ​៕a burmara 

​