» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3309 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099076 នាក់

ជួប​ត្រាំ​តាម​ទូរ​សព្ទ​លោក​ពុ​ទីន យល់ព្រម​ត្រឹម​ផ្អាក​ការវាយប្រហារ​លើ​ទីតាំង​ថាមពល​របស់​អ៊ុយ​ក្រែ​នមិនមែនឈប់បាញ់ទេ

 


​រុស្ស៊ី​៖ បន្ទាប់ពី​បាន​ធើ្វ​ការសន្ទនា​អស់​រយៈពេល​យ៉ាងយូរ​តាម​ទូរ​សព្ទ ជាមួយ​ប្រធានាធិបតី​អាម៉េរិក​លោក​ដូ​ណា​ល់​ត្រាំ មេដឹកនាំ​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពុ​ទីន បានត្រឹមតែ​យល់ព្រម​បញ្ឈប់​ការវាយប្រហារ​ជា​បណ្ដោះអាសន្ន​លើ​ទីតាំង​ស្ថានីយ​ថាមពល និង​ហេដ្ឋារចនាសម្ព័ន្ធ​យុទ្ធសាស្ត្រ​មួយចំនួន​របស់​ប្រទេស​អ៊ុយ​ក្រែ​ន តែប៉ុណ្ណោះ​គឺ​មិនបាន​ឯកភាព​ចុះ​កិច្ចព្រមព្រៀង​បង្កើត​បទ​ឈប់​បាញ់​ជាមួយ​អ៊ុយ​ក្រែ​ន​នោះឡើយ​។a trum call putin 

​នៅក្នុង​ការសន្ទនា​គ្នា​រវាង​លោក​ដូ​ណា​ល់​ត្រាំ និង​លោក​ពុ​ទីន​កាលពី​ថ្ងៃ​អង្គា​រ៍​ទី​១៨​មិនា គេ​សង្កេតឃើញថា លោក​ដូ​ណា​ល់​ត្រាំ​ហាក់​មិនបាន​ខិតខំ​អស់ពី​សមត្ថភាព ក្នុងការ​បញ្ចុះបញ្ចូល​ឱ្យ​លោក​ពុ​ទីន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​អ៊ុយ​ក្រែ​ន​នោះឡើយ​។ បើទោះបី​អ៊ុយ​ក្រែ​ន​បាន​ឯកភាព​ឱ្យមាន​បទ​ឈប់​បាញ់​រយៈពេល ៣០​ថ្ងៃ​តាម​គំនិត​ផ្តួចផ្តើម​របស់លោក​ដូ​ណា​ល់​ត្រាំ ដើម្បី​ផ្តល់​លទ្ធភាព​សម្រាប់​ការចរចា​បញ្ចប់សង្គ្រាម​។ លោក​ដូ​ណា​ល់​ត្រាំ​ត្រូវ​ខកខាន​ដោយសារតែ​មេដឹកនាំ​រុស្ស៊ី​លោក​ពុ​ទីន ហាក់​មិនមាន​ឆន្ទៈ​ពិតប្រាកដ​ក្នុងការ​ស្វែងរក​សន្តិភាព​នោះឡើយ​។​ជាងនេះទៅទៀត​លោកពូ​ទីន​បាន​ប្រាប់​ម​ន្ត្រិ​រុស្ស៊ី​ថា​លោក​បានធ្វើ​ឲ្យ​លោក​ត្រាំ​ចាំ​ជាច្រើន​ម៉ោង​ដោយសារ​លោក​រវល់​?​។

​ជុំវិញ​រឿងនេះ បើតាម​មន្ត្រី​សេត​វិមាន​អាម៉េរិក​បានបញ្ជាក់​ថា "​លោក​ដូ​ណា​ល់​ត្រាំ​និង​លោក​ពុ​ទីន បាន​ស្រប​មតិ​គ្នា​បញ្ឈប់​ឱ្យមាន​ការវាយប្រហារ​លើ​ទីតាំង​ស្ថានីយ​ថាមពល​របស់​អ៊ុយ​ក្រែ​ន ដើម្បី​ជា​ចំណុច​ចាប់ផ្តើម​នៃ​ដំណើរ​ការចរចា​សន្តិភាព ក៏ដូចជា​ដើម្បី​ផ្តល់​លទ្ធភាព​ឱ្យមាន​ការចរចា​កាន់តែ​ស៊ីជម្រៅ សម្រាប់​ឈានទៅ​បង្កើត​បទ​ឈប់​បាញ់​ឱ្យបាន​ពេញលេញ និង​ជា​អចិន្ត្រៃយ៍​។​ទោះបីយ៉ាងណា​លោក​ដូ​ណា​ល់​ត្រាំ បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម ដោយ​ចាត់ទុក​ជំនួប​សន្ទនា​រវាង​លោក​នឹង​លោក​ពុ​ទីន ថា​ជា​រឿង​ដ៏​ល្អ​និង​មាន​ផ្លែផ្កា​។ លោក​ត្រាំ​បាន​អះអាងថា លោក​និង​លោក​ពុ​ទីន​បាន​ព្រមព្រៀងគ្នា​នឹង​ខិតខំ​សម្រេច​បទ​ឈប់​បាញ់​ឱ្យបាន​ឆាប់រហ័ស​និង​ពេញលេញ​?​។

​ភាគី​រុស្ស៊ី​វិញ បានបញ្ជាក់​ឱ្យដឹងថា លោក​ដូ​ណា​ល់​ត្រាំ​បានស្នើ​ឱ្យ​ភាគី​ជម្លោះ​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែ​ន ផ្អាក​ការវាយប្រហារ​គ្នា​លើ​ទីតាំង​ស្ថានីយ​ថាមពល​សម្រាប់​រយៈពេល ៣០ ថ្ងៃ ដើម្បី​បញ្ចៀស​ផលប៉ះពាល់​ធ្ងន់ធ្ងរ​លើ​ជន​ស៊ីវិល ខណៈដែល​សំណើ​នេះ​ក៏​ត្រូវបាន​ប្រធានាធិបតី​រុស្ស៊ី លោក​ពុ​ទីន ធើ្វ​ការឆ្លើយតប​ជា​វិជ្ជមាន និង​បានដាក់​បទបញ្ជា​ភ្លាមៗ​ទៅឱ្យ​យោធា​រុស្ស៊ី បញ្ឈប់​ការវាយប្រហារ​លើ​ស្ថានីយ​ថាមពល​របស់​អ៊ុយ​ក្រែ​ន​។​​ជាងនេះទៀត លោកពូ​ទីន បាន​គូសបញ្ជាក់​នូវ​ការទាមទារ​ដ៏​ធំ​មួយ​របស់​រុស្ស៊ី គឺ​ក្រុម​ប្រទេស​លោកខាងលិច ត្រូវតែ​ឈប់​ផ្តល់​គ្រឿង​សព្វាវុធ និង​ជំនួយ​ផ្នែក​យោធា​គ្រប់​រូបភាព​ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន​។ នេះ​បើ​ផ្អែក​តាម​លិខិត​ប្រកាស​របស់​វិមាន​ក្រេ​ម​ឡាំង​។ ត្រង់ចំណុច​នេះដែរ នៅក្នុង​បទសម្ភាសន៍​មួយ​ឲ្យ​ទូរទស្សន៍ Fox News លោក​ដូ​ណា​ល់ ត្រាំ បាន​អះអាង ក្នុងពេល​និយាយ​គ្នា​គឺ​លោក​និង​លោកពូ​ទីន មិនបាន​និយាយ​អ្វី​ទាំង​អស់រឿង​ជំនួយ​យោធា​ឲ្យ​អ៊ុយ​ក្រែ​ន​។​

​ក្រោយ​ចប់​កិច្ចសន្ទនា​រវាង​លោកពូ​ទីន និង​លោក​ដូ​ណា​ល់ ត្រាំ លោក​ហ្សេ​ឡេ​ន​ស្គី បាន​លើកឡើងថា អ៊ុយ​ក្រែ​ន​មិន​ជំទាស់​ឡើយ​ទៅនឹង​ការសន្យា​របស់​រុស្ស៊ី ក្នុង​ការផ្អាក​ការប្រយុទ្ធ​ថ្វីបើ តែ​ទៅលើ​ទីតាំង​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​អ៊ុយ​ក្រែ​ន​។ តែ​យ៉ាងណាក៏ដោយ លោក​ហ្សេ​ឡេ​ន​ស្គី​បញ្ជាក់ថា លោក​កំពុង​រងចាំ​ពិនិត្យមើល​លម្អិត ថា​តើ​ក្នុងពេល​សន្ទនា​គ្នា​នេះ លោកពូ​ទីន​និង​លោក​ដូ​ណា​ល់ ត្រាំ បាន​សុខចិត្ត​ធ្វើ​សម្បទាន​អ្វីខ្លះ​ឲ្យ​គ្នា​ទៅវិញទៅមក​។ ទាក់ទិន​នឹង​ការទាមទារ​ពី​លោកពូ​ទីន ថា​ឲ្យ​ក្រុម​ប្រទេស​លោកខាងលិច​ឈប់​ផ្តល់ជំនួយ​ផ្នែក​យោធា​មក​ឲ្យ​អ៊ុយ​ក្រែ​ន លោក​ហ្សេ​ឡេ​ន​ស្គី​បាន​បរិហារ​ថា វា​គឺជា​សារជាតិ​ពិត​របស់​លោកពូ​ទីន ដែល​ចង់​ធ្វើ​ឲ្យ​អ៊ុយ​ក្រែ​ន​ទន់ខ្សោយ គ្មាន​អាវុធ​និង​គ្មាន​ព័ត៌មាន​គ្រប់គ្រាន់​ដើម្បី​ការពារ​ខ្លួន​។ វា​ក៏​បញ្ជាក់ដែរថា លោកពូ​ទីន​គ្មាន​ចេតនា​ចង់​ឈប់​ធ្វើសង្គ្រាម​នោះឡើយ​។​

​មានការ​កត់សម្គាល់ថា នៅក្នុង​របាយការណ៍​ស្តីពី​លទ្ធផល​សន្ទនា​គ្នា ទាំងពី​ភាគី​អាមេរិក​និង​រុស្ស៊ី គឺ​ពុំមាន​លើកឡើង​ទាល់តែសោះ ស្តីពី​ទឹកដី​អ៊ុយ​ក្រែ​ន​ប្រមាណ​២០% ដែល​បច្ចុប្បន្ន​ស្ថិតក្នុង​ការគ្រប់គ្រងរ​បស់​រុស្ស៊ី​។ សម្រាប់​លោក​ដូ​ណា​ល់ ត្រាំ វិញ​ធ្លាប់បាន​បង្ហើប​ថា​អាមេរិក​ត្រៀម​សុខចិត្ត ឲ្យ​រុស្ស៊ី​និង​អ៊ុយ​ក្រែ​ន “​បែងចែក​គ្នា​”​រឿង​ទឹកដី​។ ផ្អែក​តាម​ការវិភាគ គឺ​រដ្ឋបាល​របស់លោក​ត្រាំ អាច​នឹង​យល់ព្រម​សុខចិត្ត​ច្រើន ទៅតាម​ការទាមទារ​រ​បស់​រុស្ស៊ី មិន​ថា​រឿង​ជំនួយ​យោធា និង​រឿង​ទឹកដី​អ៊ុយ​ក្រែ​ន​។​សេត​វិមាន​បានបញ្ជាក់​ឲ្យ​ដឹង​ផងដែរ ថា​ការចរចា​គ្នា​លម្អិត រវាង​ភាគី​អាមេរិក​និង​រុស្ស៊ី​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​ក្រុង​ចេ​ដ​ដា​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត នៅ​ថ្ងៃទី​២៣​មីនា​។​

​សូម​បញ្ជាក់ដែរថា គ្រាន់តែ​លោក​ដូ​ណា​ល់ ត្រាំ និង​លោកពូ​ទីន​ទំលាក់​ទូរស័ព្ទ​ចុះ មិនបាន​ប៉ុន្មាន​ម៉ោង​ផង នៅ​យប់​ថ្ងៃ​អង្គារ អ៊ុយ​ក្រែ​ន​បាន​អះអាងថា រុស្ស៊ី​បាន​បាញ់​មី​ស៊ី​ល​៦​គ្រាប់ និង​បញ្ជា​យាន​ដ្រូ​ន​១៤៥​គ្រឿង មក​វាយប្រហារ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ី​វី​ល​របស់​អ៊ុយ​ក្រែ​ន​។ ទង្វើ​នេះ លោក​រដ្ឋមន្ត្រី​ការពារជាតិ​អាល្លឺម៉ង់​បាន​លើកឡើងថា “​ពូ​ទីន​កំពុងតែ​លេងល្បិច​ដ៏​ពិសពុល​”​។​​បណ្តា​ប្រទេស​អឺរ៉ុប​បាន​តាមដាន​ការសន្ទនា​រវាង​លោក​ដូ​ណា​ល់ ត្រាំ និង​លោកពូ​ទីន យ៉ាង​យកចិត្តទុកដាក់​បំផុត​។ បារាំង​និង​អាល្លឺម៉ង់​បាន​ប្រតិកម្ម​យ៉ាង​ប្រុងប្រយ័ត្ន ដោយ​លោក​ម៉ា​ក្រុង​និង​លោក​អូ​ឡា​ហ្វ ស្ហុ​លស៍ បាន​អះអាង​សាជាថ្មី​នៅ​ថ្ងៃ​អង្គា​រថា បារាំង​និង​អាល្លឺម៉ង់ នៅតែ​បន្ត​ផ្តល់ជំនួយ​យោធា​ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន​ជានិច្ច​។ ចំណែក លោកនាយក​រដ្ឋមន្ត្រី​អង់គ្លេស Keir Starmer អះអាងថា អង់គ្លេស​នឹង​បន្ត​ឈរ​នៅ​ខាង​អ៊ុយ​ក្រែ​ន បន្ទាប់ពី​មាន​កិច្ចព្រមព្រៀង​សន្តិភាព ដើម្បី​ធានាថា​រុស្ស៊ី​នឹងមិន​មក​ឈ្លានពាន​អ៊ុយ​ក្រែ​ន​ម្តងទៀត​៕

 

​