» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3007 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098774 នាក់

ថែម៧ប្រទេសទៀតអាមេរិកមាន៣៩ប្រទេសហើយស្ថិតវក្នុងបញ្ជីហាមឃាត់ការធ្វើដំណើរទៅសហរដ្ឋអាម៉េរិក

 


សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានធ្វើការកំណត់ប្រទេសចំនួន ៧បន្ថែមទៀតចូលទៅក្នុងបញ្ជីរដាក់បម្រាមលើការធ្វើដំណើរទៅកាន់សហរដ្ឋអាម៉េរិក។ បម្រាមនេះ ក៏អនុវត្តចំពោះអ្នកកាន់ឯកសារធ្វើដំណើរដែលចេញដោយអាជ្ញាធរប៉ាឡេស្ទីនថែមទៀតផង ដោយនឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ ២០២៦។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃអង្គារ (ទី១៦ ខែធ្នូ) ។a trum into

ប្រទេសដែលចូលទៅក្នុងបញ្ជីហាមឃាត់ថ្មីៗបន្ថែមទៀតនោះ រួមមាន ប៊ូគីណាហ្វាសូ ម៉ាលី នីហ្សេរ ស៊ូដង់ខាងត្បូង ស៊ីរី សៀរ៉ាឡេអូន និងប្រទេសឡាវ។ កាលពីមុន ប្រទេសឡាវ និងសៀរ៉ាឡេអូន ស្ថិតនៅក្នុងកម្រិតហាមឃាត់ដោយផ្នែកប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះ ត្រូវបានហាមឃាត់ការធ្វើដំណើរទាំងស្រុងតែម្ដង។ សេតវិមាននិយាយថា ប្រទេសទាំងនោះ មានបញ្ហាក្នុងការត្រួតពិនិត្យសន្តិសុខ ។

ក្នុងអំឡុងខែមិថុនា មេដឹកនាំអាម៉េរិករូបនេះ បានអនុម័តលើការហាមឃាត់ទាំងស្រុង ដោយមិនឱ្យប្រទេសចំនួន១២ធ្វើដំណើរទៅកាន់សហរដ្ឋអាម៉េរិក ក្នុងចំណោមនោះ រួមមាន ប្រទេសអាហ្វហ្គានីស្ថាន, មីយ៉ាន់ម៉ា, ឆាដ, សាធារណរដ្ឋកុងហ្គោ, ហ្គីណេអេក្វាទ័រ, អេរីទ្រា, ហៃទី, អ៊ីរ៉ង់, លីប៊ី, សូម៉ាលី, ស៊ូដង់ និងយេម៉ែន ។

រហូតមកដល់ខែធ្នូ ឆ្នាំ ២០២៥ ការសម្រេចចិត្តចុងក្រោយរបស់លោកប្រធានាធិបតីត្រាំ នាំឱ្យចំនួនប្រទេសដែលជាប់បម្រាមពេញលេញក្នុងការធ្វើដំណើរទៅកាន់ទឹកដីសហរដ្ឋអាម៉េរិក កើនឡើងដល់ ១៩ប្រទេស និងនាំឱ្យប្រទេសជាប់ក្នុងបញ្ជីរឹតបន្តឹង កើនដល់ ៣៩ប្រទេសឯណោះ ៕